ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម៉្លេះ! លើ​រថយន្ត​ក្រុងហើយ នៅ​ហ៊ាន​នាំ​គ្នា​ធ្វើ​បាប​នាង​ទៀត​

6 ឆ្នាំ មុន

AFP ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

AFP ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​ម៉ា​រ៉ុ​កបាន​ចាប់ខ្លួន​យុវជន​៦​នាក់​អាយុ​ពី​១៥​ដល់​១៧​ឆ្នាំ ដែល​ចាប់​សុដន់​នារី​ម្នាក់​នៅ​លើ​រថយន្តក្រុង និង​សើច​ក្អាកក្អាយ​ នៅ​ក្រុង ​Casablanca ​ប្រទេស​ម៉ា​រ៉ុ​ក ។

វី​ដេ​អូ​ឃ្លី​ប​បាន​ផ្សាយ​តាម​វេ​ប​សាយ​កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៧ បង្ហាញ​ឱ្យ​ឃើញ​យុវជន​ទាំងនោះ​ចាប់​សុដន់​របស់​នារី​ម្នាក់​ដែល​ទួញ​យំ​ប្រកបដោយ​ការ​ភ័យ​ខ្លាច ។

ចំពោះ​អ្នកបើកបរ​រថយន្ត​មិន​បាន​ឈប់​ ដើម្បី​ប​ន្ទច់​បង្អាក់​ការ​បៀតបៀន​នោះ​ទេ ។ រឿងហេតុ​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ សីហា ២០១៧ នៅ​លើ​រថយន្តក្រុង ។ នារី​ដែល​​ទទួល​រង​ការ​យាយី​នោះ​អាយុ​២៤​ឆ្នាំ ជា​មនុស្ស​មាន​ជំងឺផ្លូវចិត្ត ឬ​សរសៃប្រសាទ ។

រឿងអាស្រូវ​ប្រភេទ​នេះ​ រមែង​កើត​ឡើងជា​រឿយ​ៗ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន យុវជន​មួយ​ក្រុម​បាន​ចាប់រំលោភ​ស្ត្រី​ម្នាក់​ពេល​ដើរ​ម្នាក់ឯង​នៅ​ក្រុង​ថេ​ន​ជៀ​ភាគ​ខាងជើង​ប្រទេស​ម៉ា​រ៉ុ​ក ។ នៅ​ពេល​វី​ដេ​អូ​ឃ្លី​ប​ផ្សព្វផ្សាយ​បង្ក​ឱ្យ​មាន​អាការ​រិះគន់​ខ្លាំង ។

រឿង​ចុង​ក្រោយ​នេះ​បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​មានការ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចាប់​យុវជន​ទាំងនោះ​ទៅ​ដាក់ទោស ។

តាម​តួលេខ​របស់​អាជ្ញាធរ​បញ្ជាក់​ថា ប្រហែល​២​ភាគ​៣​នៃ​ស្ត្រី​ម៉ា​រ៉ុ​ក​ធ្លាប់​មានបទពិសោធន៍​ត្រូវ​បៀតបៀន​កេរ្តិ៍ខ្មាស និង​រំលោភ​ជា​ច្រើន​លើក​នៅ​ទី​សាធារណៈ ៕