ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន មិនទទួលយក«ការសុំទោស» របស់លោក សុន ឆៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា សម្តេច​មិន​ទទួលយក…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា សម្តេច​មិន​ទទួលយក «​ការ​សុំ​ទោស​» របស់​លោក សុ​ន ឆៃ ឡើយ​។ការ​ស្វះស្វែង​សុំ​ការ​អភ័យទោស​ពី​សំណាក់ គឺ​ស្រប​ពេល​ដែល​លោក សុ​ន ឆៃ អនុប្រធាន​គណបក្ស​ភ្លើងទៀន​បាន​ចាញ់ក្តី​នៅ​តុលាការ​ទាំង​៣​ថ្នាក់ ជុំវិញ​បណ្តឹង «​បរិហារកេរ្តិ៍​» ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

សម្តេច​តេ​ជោ បាន​ទ​ម្លាយ​នូវ​សារ​ឆ្លើយឆ្លង​រវាង​រូប​សម្តេច​ផ្ទាល់ ​ពេល​សម្តេច​តេ​ជោ នៅ​វៀង​ច​ន្ធ័ ប្រទេស​ឡាវ​ជាមួយ សយ សុភាព អ្នក​សារព័ត៌មាន​មួយ​រូប លើ​ករណី​លោក សុ​ន ឆៃ ចង់​សូមទោស​សម្តេច​។ សារ​ឆ្លើយឆ្លង​នោះ គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​១៣​ កុ​ម្ភៈ ២០២៣ ឆ្លើយ​ពី​វៀង​ច​ន្ទ័ ប្រទេស​ឡាវ ដោយ​ក្នុង​នោះ​សម្តេច​ក៏​បាន​បញ្ចេញ​រូបភាព​លោក សយ សុភាព ជួប​គ្នា​ជាមួយ​លោក សុ​ន ឆ័​យ អ្នកនយោបាយ​មក​ពី​គណបក្សប្រឆាំង​មួយ​រូប​។

តាម​រយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ផ្លូវការ សម្តេច​តេ​ជោ បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ថា «​យើង​មិន​ទទួលយក​ការ​សុំ​ទោស​នោះ​ឡើយ​។ យើង​ចង់​បញ្ចប់​វប្ប​ធ​ម៍​លាប​ព​ណ៍​ និង​ការ​ប្រមាថ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​បន្ត​ថា «​យើង​ទទួលយក​មិន​បាន​នូវ​ការ​ចោទប្រកាន់​ថា ​យើង​ជា​អ្នក​លួច​សន្លឹក​ឆ្នោត​។​យើង​ធ្លាប់​បាន​គេ​សុំ​ទោស​ច្រើន​ដង ហើយ​តែ​រឿង​ច្រំ​ដែល​នៅ​តែ​កើតឡើងទើប​យើង​ចង់​បញ្ចប់​វប្ប​ធ​ម៍​រឿង​ដដែល​ហើយ​សូមទោស​តាម​ផ្លូវ​តុលាការ​ ដើម្បី​ឲ្យ​មនុស្យ​អាក្រក់​វា​រាងចាល​»​។

សម្តេច​បាន​តប​សារ​ទៅ​លោក សយ សុភាព ថាលោក សយ សុភាព ភាព​ខ្លួនឯង បានដឹង​ច្បាស់​ហើយ​តើ​សម រ​ង្ស៊ី ធ្លាប់​បាន​សូមទោស​សម្តេច​កន្លង​មក តែ​ទីបំផុត​វា​កើត​ដដែល​។ សម្តេច​តេ​ជោ បន្ត​ថា «​អ្នកគាំទ្រ​វា​គឺ​ដូច​គ្នា​ដែល​យើង​ត្រូវ​តែ​ប្រើ​ផ្លូវច្បាប់​ដើម្បី​បញ្ចប់រឿង​ច្រំ​ដែល​នេះ​»​។

សូម​បញ្ជាក់​ថា តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ កន្លង​ទៅ បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ ក្នុង​បណ្តឹង «​បរិហារកេរ្តិ៍​» ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) និង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​ប្តឹង​ទៅ​លោក ស៊ុន ឆៃ ដែល​បណ្តឹង​ទាំង​២​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ លោក សុ​ន ឆ័​យ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​កាសែត The Cambodia Daily ជុំវិញ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ កន្លង​ទៅ ថា​មាន​បញ្ហា​កេង​បន្លំ និង​លួច​សន្លឹក​ឆ្នោតជាដើម​។

សូម​រំ​ព្ញ​កថា តាម​សេចក្តី​សម្រេចការ​ផ្តន្ទាទោស​របស់​សាលាឧទ្ធរណ៍​កាលពី​ខែធ្នូ ឆ្នាំ​២០២២ លោក ស៊ុន ឆ័​យ ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់ ចំនួន ១០​លាន​រៀល​សម្រាប់​បណ្តឹង​របស់ គ​.​ជ​.​ប និង បង់ប្រាក់​សងជំងឺចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ចំពោះ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ