ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ថ្ម​បើក​កៀរ​ម៉ូតូ​ដួល​រង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង បើក​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​កៀរ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​សន្លប់​ស្តូក

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង បើក​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​កៀរ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​សន្លប់​ស្តូក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FN-៤៧៥៦ ជិះ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ចំណែក​រថយន្ត​បង្ក​ជា​រថយន្ត​ដឹក​ថ្ម​ប្រភេទ​យី​ឌុ​ប ពណ៌​លឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដឹក​ថ្ម​ចូល​សួន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ថា ៖ នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​រង​គ្រោះ​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច យ៉ាង​លឿន បន្ទាប់​មក​ស្រាប់តែ​មាន​រថយន្ត​ដឹក​ថ្ម​ធុន​ធំ​មួយ​គ្រឿង ពណ៌​លឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​រថយន្ត​បង្ក​ខាងលើ បើក​មក​ដល់​មុខ​ផ្សារ​ឯករាជ្យ​១ បាន​បត់​ឆ្វេង​ចូល​សួន ហើយ​ម៉ូតូ​រង​គ្រោះ​ខាងលើ​បើក​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់ ត្រូវ​រថយន្ត​បង្ក​បើក​កៀរ​ម៉ូតូ​រង​គ្រោះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​រង​របួស​សន្លប់​ស្តូកស្តឹង ។ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​ចូល​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ដោយ​បុក​ទាំង​ទ្វាររបង​សួន បណ្តាល​ឲ្យ​វៀច​ខូច​ទ្រុងទ្រាយ​មួយ​ចំនួន​ធំ ហើយ​បើក​ចូល​ក្នុង​សួន​បាន​បន្តិច អ្នក​បើករថយន្ត​ខាងលើ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​សុខលាភ​មេត្រី បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ហើយ​ព្រមទាំង​លើក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​ម៉ូតូ​ខូច​ជិះ​មិនកើត បាន​អូស​ដាក់​អែប​ចិញ្ចើម​ផ្លូវ​ជិត​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​វាស់វែង​តែ​មិន​បាន​វាស់វែង​ទេ ដោយសារ​តែ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បុ​ក្គ​លិ​ក​គ្លីនិក​សុខលាភ​មេត្រី​លើក​ចេញពី​កន្លែង​កើតហេតុ ខុស​ប្រក្រតី មិន​អាច​វាស់វែង​កើត ហើយ​ជំនាញ​យក​ម៉ូតូ និង​រថយន្ត​បង្ក​ខាងលើ យក​ទៅ​ទុក​នៅ​ជំនាញ​ខាង​ចរាចរណ៍​សិន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕