ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ទទួល​បាន​រថក្រោះ LEOPARD 2 ដំបូង​ពី​ប៉ូ​ឡូញ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ពេល​មុន​នេះ​គឺកាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ជា​ខួប​លើក​ទី​១​នៃ​សង្គ្រាម

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ពេល​មុន​នេះ​គឺកាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ជា​ខួប​លើក​ទី​១​នៃ​សង្គ្រាម
អ៊ុយ​ក្រែ​ន ប្រទេស​ប៉ូ​ឡូញ​ប្រកាស​ពី​ការ​ប្រគល់រថក្រោះ​ធុន​ធ្ងន់​ផលិត​នៅ​អា​ល្លឺ​ម៉​ង់ LEOPARD 2 ចំនួន​៤​គ្រឿង​ដំបូង​ដល់​អ៊ុយ​ក្រែ​ន ចំណែក​ប្រទេស​ដទៃ​ៗ​ទៀត​នឹង​បញ្ជូន​ជា​បន្តបន្ទាប់​រថក្រោះ​ជំនួយ​របស់​ពួក​គេ​ដល់​ក្រុង​គៀវ ។

សម្រាប់​ពេល​នេះ​នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ​លោក MATEUSZ MORAWIECKI បាន​មកកាន់​អ៊ុយ​ក្រែ​ន​លើកទឹកចិត្ត​បន្ថែម​ដោយ​អះអាងថា​ប៉ូ​ឡូញ​នឹង​បញ្ជូន​រថក្រោះ​មក​ឲ្យ​ច្រើន​ថែមទៀត នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។ លោក MATEUSZ MORAWIECKI និង​រថក្រោះ​ដែល​បញ្ជូន​មក ត្រូវ​បាន​ទទួល​ដោយ​នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក DENYS SHMYHAL នៅ​ក្រុង​គៀវ​។

មេដឹកនាំ​ទាំង​២​រូប​បាន​ពិនិត្យ​រថក្រោះ​ទាំងនោះ និង​ឈរ​ពីមុខ​ដើម្បី​ថតរូប​អនុស្សាវរីយ៍ អម​ដោយ
បណ្ដា​ទាហាន​អ៊ុយ​ក្រែ​ន ។

ក្នុង​ឱកាស​នោះ​លោក DENYS SHMYHAL ថ្លែង​ថា កាលពី​១​ឆ្នាំ​មុន​បណ្ដា​រថក្រោះ​លុកចូល​អ៊ុយ​ក្រែ​ន​ដើម្បី បំបាត់​សេរីភាព​របស់​ប្រជាជន​យើង តែ​ពេល​នេះ​បណ្ដា​រថក្រោះ​ចូល​មក​អ៊ុយក្រែ​ន​ដែរ តែ​ដើម្បី​ការពារ​សេរីភាព ។ នា​ឱកាសនោះ​ដែរ​នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ អំពាវនាវ​ដល់ប្រទេស​អឺរ៉ុប​ដទៃ​ៗ​ទៀត បញ្ជូន​រថក្រោះ LEOPARD 2 ពួក​គេ​មក​ឲ្យ​អ៊ុយ​ក្រែ​ន​ដូច​ការ​សន្យា​ឲ្យបាន​ឆាប់​បំផុត ។

អ៊ុយ​ក្រែ​ន​រង់ចាំ​ដោយ​អន្ទះសា​រការ​បញ្ជូន​មក​ដល់​នៃ​រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់​ពេល​រុ​ស្ស៊ី​​គ្រោង​បើក​ការ​វា.យលុក​ធំ​ថ្មី​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ