ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ធ្វើ​សមយុទ្ធ​យោធា​ធំ​មួយ​ជាមួយ​ការ​លោតឆ័ត្រ

1 ឆ្នាំ មុន

ប្រទេស​បារាំង ៖ តាម AFP ថា ទាហាន​ឆ័​ត្រយោង​បារាំង​ច្រើន​រយ​នាក់​បាន​លោត​ចុះ​កាលពី

ប្រទេស​បារាំង ៖ តាម AFP ថា ទាហាន​ឆ័​ត្រយោង​បារាំង​ច្រើន​រយ​នាក់​បាន​លោត​ចុះ​កាលពី
ថ្ងៃ​ទី​២៥ កុម្ភៈ ក្នុង​តំបន់ CASTRES ក្នុង​ក្របខណ្ឌ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​របស់​កងទ័ព
បារាំង ដែល​ប្រមូលផ្ដុំ​ទាហាន​៧០០០​នាក់ ។

សមយុទ្ធ​ឈ្មោះ ORION 23 នោះ​ប្រព្រឹត្តទៅ​រហូត​ដល់​ថ្ងៃ​ទី​១១ មីនា ហើយ​ធ្វើ​លាតសន្ធឹងក្នុង​ខេត្ត​ដល់​ទៅ​១៤​ដោយ​ធ្វើ​ត្រាប់​បែប​អន្តរាគមន៍​ក្នុង​ប្រទេស​មួយ ដែល​បង្ក​អ​ស្ថេ​រ​ភាព​ដោយពួក​ជីវពល​បណ្ដាល​ឲ្យ​មាន​ភាព​ចលាចល ។

ក្នុងសមយុទ្ធ​ទាហាន​ឆ័​ត្រ​យោង​បាន​លោត​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ចេញពី​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុនA400M ចំនួន​៦​គ្រឿង ។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះមាន​ប្រតិបត្តិការ​តាម​ជើង​ទឹក​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដោយ​មានការ​ចូលរួម​របស់​នាវា​នៃ​កង​ម៉ា​រី​នបារាំង​៣០​គ្រឿង ក្នុង​នោះ​មាន នាវា​ផ្ទុក​យន្តហោះCHALES DE GAULLE និង​នាវា​ផ្ទុក​ឧ​ទ្ធ​ម្ភា​គចក្រ​២​គ្រឿង ។

កងទ័ព​បារាំង​ក៏​គ្រោង​ដាក់​ទ័ព​ដែរនៅ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នោះ​ចូលរួម​ដោយ​គ្រប់​សមាសភាព​កងទ័ព មាន​កងទ័ពជើងគោក ជើង​អាកាស​និង​ជើង​ទឹក កងឯកភាព​អវកាស​និង​សង្គ្រាម​បច្ចេកវិទ្យា ។

អា​ល្លឺ​ម៉​ង់ អង់គ្លេស​បែ​ល​ហ្ស៊ិ​ក អ៊ី​តា​លី និង​អេស្ប៉ា​ញ​ក៏​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​ដែរ ព្រមទាំង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ