- ភ្នំពេញ
ប្រពន្ធសម្លា.ប់ប្តី ឬប្តីសម្លា.ប់ប្រពន្ធ បានកំពុងតែកើតមានក្នុងស្នេហាត្រីកោណដែលមានការផិតក្បត់ ដោយបណ្តាលអោយមានមនុស្សស្លា.ប់ ហើយកូនៗត្រូវក្លាយជាកុមារកំព្រា
ប្រពន្ធសម្លា.ប់ប្តី ឬប្តីសម្លា.ប់ប្រពន្ធ បានកំពុងតែកើតមានក្នុងស្នេហាត្រីកោណដែលមានការផិតក្បត់ ដោយបណ្តាលអោយមានមនុស្សស្លា.ប់ ហើយកូនៗត្រូវក្លាយជាកុមារកំព្រា
រាជធានីភ្នំពេញ ៖ ប្រពន្ធសម្លា.ប់ប្តី ឬប្តីសម្លា.ប់ប្រពន្ធ បានកំពុងតែកើតមានក្នុងស្នេហាត្រីកោណដែលមានការផិតក្បត់ ដោយបណ្តាលអោយមានមនុស្សស្លា.ប់ ហើយកូនៗត្រូវក្លាយជាកុមារកំព្រា។
រឿងរ៉ាវបែបនេះ មិនគួរកើតមាននៅក្នុងសង្គមខ្មែរយើងឡើយ ពីព្រោះវាការធ្វើឃា.តដោយសារកំហឹ.ងនេះ មិនបានជួយដោះស្រាយបញ្ហាឡើយ។ ផ្ទុយទៅវិញ វាធ្វើអោយបុរស ឬស្ត្រីជាឃា.តករមានទោសមួយជាន់ទៀត ដោយសារសំណាញ់ច្បាប់។
ចំណែកមនុស្សម្នាក់ក៏មិនត្រូវប្រលែងលេងជាមួយនឹងស្នេហាត្រីកោណ ឬក៏ការផិតក្បត់។ កាលបើខ្លួនមានប្រពន្ធ ឬប្តីហើយ យើងមិនគួរបង្កាត់ភ្លើងស្នេហាត្រីកោណដ៏ស្មុគស្មាញ និងដ៏គ្រោះថ្នាក់នេះឡើយ។ សំខាន់ដូចគ្នានេះ ការសម្លា.ប់ប្តីឬប្រពន្ធនេះ វាបានបន្សល់ទុកនូវការឈឺចាប់បន្ថែមទៀតចំពោះកូនៗដែលនឹងក្លាយជាកុមារកំព្រា។ ជម្លោះប្តីប្រពន្ធ ឬក៏ការលែងលះគ្នា ឬធ្ងន់ធ្ងរជាងនេះ ការសម្លា.ប់ប្តីឬប្រពន្ធ នឹងធ្វើអោយប៉ះពាល់ផងដែរទៅលើសុខភាពផ្លូវចិត្តរបស់កូន និងការសិក្សារបស់ពួកគេ។
ក្នុងសង្គមកម្ពុជាយើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីប្រពន្ធជួលឃា.តករសម្លា.ប់ប្តី ហើយប្តីសម្លា.ប់ប្រពន្ធបានកើតឡើងញឹកញាប់។ នេះគឺការគិតខុស និងមិនត្រូវកើតឡើងឡើយ ព្រោះថា ការសម្លា.ប់មនុស្ស ជាពិសេសប្តីប្រពន្ធដែលធ្លាប់រួមរស់ជាមួយគ្នានេះ រឹតតែមិនត្រូវកើតឡើងទេ។ ម្យ៉ាងប្រពន្ធដែលជួលឃា.តករសម្លា.ប់ប្តីនោះមិនបានរួចខ្លួនឯណា ហើយប្តី ដែលសម្លា.ប់ប្រពន្ធ ក៏ត្រូវចាប់ដាក់ពន្ធនាគារ និងរត់ចោលស្រុក។ ប៉ុន្តែការគុំកួន និងចងអាឃា.តនេះ បានត្រឹមតែប្តីប្រពន្ធនោះ ត្រូវស្លា.ប់ ហើយអ្នកសម្លា.ប់ប្តី ឬប្រពន្ធ ត្រូវជាប់ពន្ធនាគារ ឬរត់ចោលស្រុក ហើយកូនៗត្រូវកំព្រាទាំងម្តាយ ទាំងឪពុក។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣ សំណុំរឿងឃា.តកម្មមួយ បានកើតឡើង ដោយសារតែប្រពន្ធបានជួលឃា.តករ ១០០០ដុល្លារ ឱ្យសម្លា.ប់ប្ដីខ្លួនឯង។ ក្រោយឃា.តកម្មដ៏សា.ហាវនោះ ប្រពន្ធ និងឃា.តករស៊ីឈ្នួល ត្រូវបានប៉ូលិសចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
ថ្មីៗនេះទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបុរសអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលបានសម្លា.ប់ប្រពន្ធ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រួចរត់គេចខ្លួន។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ស្ថិតក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រីម្នាក់អាយុ៥ឆ្នាំ។ រីឯជនសង្ស័យវិញមានឈ្មោះ មូល ណេត អាយុ ៦៣ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។
ជារឿយៗករណីប្តីសម្លា.ប់ប្រពន្ធបានកើតឡើង ដោយសារតែរឿងប្រច័ណ្ឌ ដែលទីបំផុត ប្រពន្ធត្រូវស្លា.ប់ ហើយប្តីជាអ្នកសម្លា.ប់នោះ ត្រូវជាប់ពន្ធនាគារ។ រីឯកូនត្រូវកំព្រាទាំងម្តាយ ទាំងឪពុក។ នេះក៏ដោយសារតែការគិតខ្លី ខ្វះការពិចារណា និងខ្វះការពិគ្រោះយោបល់។
ដូច្នេះក្នុងជីវិតប្តីប្រពន្ធនេះ ស្រុកយើងគួរតែមានទម្លាប់ល្អ ដូចនៅស្រុកគេជឿនលឿន។ ពោលគឺបើអស់និស្ស័យជាប្តីប្រពន្ធហើយ គួរតែបញ្ចប់ដោយសន្តិវិធីតាមរយៈការលែងលះ ដែលប្រសើរទាំងប្រពន្ធ និងទាំងប្តី ហើយពិសេសកូនៗក៏មិនត្រូវកំព្រាវេទនាខ្លាំងនោះទេ។
គូស្នេហ៍ក៏ដូចគ្នា។ បើអស់ចិត្តនឹងគ្នាហើយ ក៏ត្រូវបញ្ចប់ដោយសន្តិវិធីទុកមុខរាប់គ្នា។ មិនត្រូវចងអាឃា.តដោយការសម្លា.ប់ ឬក៏បង្ហោះរូបអាក្រា.តរបស់ដៃគូ ដែលកាលពីនៅត្រូវគ្នាច្រើនតែថតរូបស្រា.តឱ្យគ្នាទៅវិញទៅមកនោះទេ។ ការគិតខ្លី បង្ហោះរូបអាក្រា.តដៃគូស្នេហានេះ មានទោសត្រូវជាប់ពន្ធនាគារ ហើយចុងក្រោយគឺចាញ់ទាំងពីរនាក់។ នោះគឺភាគីម្ខាង ត្រូវអាម៉ាស់មុខដោយសាររូបអាក្រា.ត ហើយភាគីម្ខាងទៀតត្រូវជាប់ពន្ធនាគារ។
ដូច្នេះសរុបទៅ មិនថា ជីវិតប្តីប្រពន្ធ ឬគូស្នេហ៍ទេ ពួកគេមិនគួរផិតក្បត់នឹងគ្នាឡើយ។ ពួកគេត្រូវតែសេចក្តីស្នេហាដ៏បរិសុទ្ធ និងស្មោះត្រង់ និងសំខាន់ដូចគ្នានោះ ពួកគេត្រូវគិតដល់អនាគតកូនរបស់ខ្លួន ដែលត្រូវរស់ជាកូនកំព្រាឪពុក ឬម្តាយ។
ប៉ុន្តែកាលណាអស់និស្ស័យ អស់ចិត្តនឹងគ្នាហើយ មិនថាខាងស្រី ឬខាងប្រុសទេ មិនត្រូវចងអាឃា.ត គុំកួននឹងគ្នាឡើយ។ ចូរគិតថា គេអស់ចិត្តនឹងយើងហើយ បានជាគេមានថ្មី ហើយបើខ្លួនស្រឡាញ់គេពិត គឺរឹតតែមិនត្រូវសម្លា.ប់គេ ដោយសារតែការប្រច័ណ្ឌឡើយ។ ក្នុងនោះក៏រឹតតែមិនអាចឱ្យអ្នកណាផ្សេង ឃើញរូបអាក្រា.តរបស់ស្ត្រីសំណព្វចិត្តដែលខ្លួនស្រឡាញ់ទៅទៀត។ គេហ៊ានលះបង់គ្រប់យ៉ាង ទាំងខ្លួនប្រាណដល់ខ្លួន កាលពីពេលនៅស្រឡាញ់គ្នា។ ដូច្នេះមិនគួរ គ្រាន់តែគេបែកពីយើង យើងទៅចងកម្មចងពារនឹងគេនោះទេ។ សូមអហោសិកម្មឱ្យគ្នា ហើយខិតខំធ្វើអំពើល្អ ដើម្បីកុំឱ្យព្រាត់ប្រាស់ដូចជាតិនេះទៀត។
ជាមួយគ្នានោះ មនុស្សយើងកាលបើចាប់ផ្តើមមានសេចក្តីស្នេហាជាមួយគ្នាហើយ ឬក៏បានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ គួរតែរួមគ្នាថែរក្សាចំណងស្នេហានោះអោយក្លាយជាមិត្ត១០០ឆ្នាំជាមួយគ្នា។
ចំពោះយុវវ័យវិញ កាលណាយើងមិនទាន់ស្គាល់គ្នាច្បាស់នោះទេ យើងគួរចំណាយពេលយល់ពីគ្នាទៅវិញទៅមក ទាំងចំណុចល្អនិងអាក្រក់។ ក្នុងករណីយុវជន និងយុវតីយល់ថា ពួកគេមានចំណុចខុសគ្នាច្រើន ពួកគេមិនគួរឈានដល់ការរៀបការជាមួយគ្នាឡើយ៕
ចែករំលែកព័តមាននេះ