ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​WAGNER​វាយ​យក​បាន​ភូមិ​មួយទៀត​ជាយក្រុង​បាក់​មូ​ដ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក៏​ទោះបី​មាន​ទំនាស់​ជាមួយ​កងកម្លាំង​រៀបរយ​រុ​ស្ស៊ី​ក្ដី ក៏​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក៏​ទោះបី​មាន​ទំនាស់​ជាមួយ​កងកម្លាំង​រៀបរយ​រុ​ស្ស៊ី​ក្ដី ក៏​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ក្រុម ​WAGNER អះអាង​នា​ថ្ងៃ​ទី​២៥​ កុម្ភៈ​ថា យុទ្ធ​ជន​ក្រុម​គេ​វាយ​ដណ្ដើម​យក​បាន​ភូមិ​IAGUIDNE នា​ជាយ​ខាងជើង​ក្រុង​បាក់​មូ​ដ ដែល​ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​បង្ហូរឈា.ម​គ្នា​ដ៏​សាហា.វ​អស់​ពេល​ច្រើន​ខែ​មក​ហើយ​។

ការ​ដណ្ដើម​យក​បាន​ភូមិ​IAGUIDNE​ពង្រឹង​ថែម​ទៀត ការ​គាបសង្កត់​របស់​រុ​ស្ស៊ី​លើ​ក្រុង​បាក់​មូ​ដ ព្រោះ​ជា​ភូមិ​មួយ​ស្ថិត​នៅ​ចម្ងាយ​មិន​ដល់​២​គីឡូម៉ែត្រ​ផង ពី​កណ្ដាល​ទីក្រុង​នោះ​ជា​ក្រុង​និម្មិត្តរូប​មួយ​នៃ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ស្វិតស្វាញ​អំឡុង​ពេល​យូរ រវាង​កងទ័ព​រុ​ស្ស៊ី ​និង​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ​។

ប្រមុខ​ក្រុម​ WAGNER លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន គូសបញ្ជាក់​តាម​តេ​ឡេ​ក្រាម​ថា នា​វេលា​ម៉ោង​១៩​ថ្ងៃ​ទី​២៥ ​កុម្ភៈ ​បណ្ដា​កងឯកភាព​វាយលុក​របស់​យើង ដណ្ដើម​ត្រួតត្រា​ទាំងស្រុង​ភូមិ​IAGUIDNE ខាងជើង​ក្រុង​បាក់​មូ​ដ​។ រូបថត​មួយ​ផ្សាយ​តាម​តេ​ឡេ​ក្រាម​បង្ហាញ​យុទ្ធ​ជន​ប្រដាប់​ដោយ​អាវុ.ធ​ និង​ពាក់​ម៉ាស ជាមួយ​ទង់​របស់​ក្រុម​WAGNER នៅ​មុខ​ប៉ាណូ​ត្រង់​ច្រកចូល​ភូមិ​ IAGUIDNE​។ ចំណែក​កង​ទាហាន​អ៊ុយ​ក្រែ​ន​បាន​បំផ្ទុះ​បំផ្លាញ​ទំនប់​មួយ នៅ​ជិត​ក្រុង​បាក់​មូ​ដ ដើម្បី​បង្អាក់ដំណើរ​រុលទៅមុខ​នៃ​កងទ័ព​រុ​ស្ស៊ី​ ដែល​បា.ញ់​ផ្លោង​និង​ទម្លាក់​គ្រាប់បែក​កម្ទេច​ក្រុង​នោះ​ស្ទើរ​ហ្មត់​ទៅ​ហើយ​។

កាលពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ កងកម្លាំង​WAGNER​ដែល​ស្ថិត​នៅ​ជួរ​មុខ ក្នុង​ការ​វា.យ​ដណ្ដើម​យក​ក្រុង​បាក់​មូ​ដ អះអាង​កាលពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ពី​ការ​វា.យ​យក​បាន​មូលដ្ឋាន​BERKHIVKA ខាងជើង​ក្រុង​បាក់​មូ​ដ និង​កាលពី​ស​ប្ដា​ហ៍​មុន​ដណ្ដើម​យក​បាន​មូលដ្ឋាន​PARASKOVIIVKA ។ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ មាន​ភាព​តានតឹង​ខ្លាំង​រវាង​ក្រុម​WAGNER​និង​កងទ័ព​រៀបរយ​រុ​ស្ស៊ី​ ដោយ​លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​​ន​ចោទ​កងទ័ព​រុ​ស្ស៊ី​ថា មិន​ផ្ដល់​គ្រាប់រំសេវ​ដែល​កងកម្លាំង​លោក​ត្រូវការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ