ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជាប់គុកដល់​​12,000​ឆ្នាំ

7 ឆ្នាំ មុន

AFP ​ផ្សាយ​ថា ​តុលាការ​បាន​ចំណាយពេល​២​ថ្ងៃ​លើក​ការ​ប្រកាស​បទចោទប្រកាន់​សរុប​ចំនួន​៦២៦​ករណី​ ចំពោះ​បុរស​អាយុ​៣៦​ឆ្នាំ ដែល​

AFP ​ផ្សាយ​ថា ​តុលាការ​បាន​ចំណាយពេល​២​ថ្ងៃ​លើក​ការ​ប្រកាស​បទចោទប្រកាន់​សរុប​ចំនួន​៦២៦​ករណី​ ចំពោះ​បុរស​អាយុ​៣៦​ឆ្នាំ ដែល​លែងលះ​ប្រពន្ធ ​និង​រំលោភ​កូនស្រី​អាយុ​១៥​ឆ្នាំ​របស់​ខ្លួន ។

លោក ​Aimi Syazwani ​អយ្យការ​រង​របស់​ម៉ា​ឡេ​ស៊ី​ប្រាប់ ​AFP ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នៅ​តុលាការ​ទាក់ទង​រឿង​ក្តី​ផ្លូវភេទ​លើ​កុមារ​ថា ជនជាប់ចោទ​អាច​ប្រឈម​មុខ​លើ​ការ​ជាប់គុក​ជាង​១២,០០០​ឆ្នាំ ដោយ​មួយ​ករណី​នៃ​បទចោទប្រកាន់​រួមរ័ក​តាម​រន្ធ​គូទ ចុងចោទ​អាច​ជាប់គុក​រយៈពេល​២០​ឆ្នាំ​រួម​ទាំង​វាយ​នឹង​រំពាត់ផ្តៅ ។

ចំណែក​បទចោទប្រកាន់​នៃ​ការ​រំលោភ ច្បាប់​កំណត់​ដាក់គុក​ខ្ពស់​បំផុត​២០​ឆ្នាំ រីឯ​បទចោទប្រកាន់​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​លើ​ការ​ប្រទូសរ៉ាយ​ផ្លូវភេទ​ផ្សេង​ទៀត​មាន​ប្រហែល​​​៣០​ករណី ដោយ​មួយ​ករណី​មានទោស​ជាប់គុក​រយៈពេល​២០​ឆ្នាំ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ចៅក្រម​លើ​រឿង​ក្តី​បាន​បដិសេធ​នឹង​ផ្តល់​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​លើ​ជនសង្ស័យ​ដោយ​ក្រើនរំលឹក​ថា មាន​ហានិភ័យ​ខ្ពស់​ដែល​ជនល្មើស​អាច​គេច​ខ្លួន ឬ​គំរាមកំហែង​លើ​សាក្សី ។

ចុងចោទ​ក្នុង​រឿង​ក្តី​នោះ ជា​អាជីវករ​លក់ទំនិញ​ទាក់ទិន​លើ​ការ​វិនិយោគទុន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ២០១៧ ក្រោយ​ពី​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ប៉ូលិស ។ ជន​ល្មើស​បាន​បង្កហេតុ​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ស្រប​ពេល​ដែល​កូនស្រី​នៅ​ជាមួយ​ឪពុក​តែ​ម្នាក់ឯង ៕