ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​បា​ឡែ​នឆក់​យក​ជីវិត​មនុស្ស​2​នាក់

6 ឆ្នាំ មុន

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត​-​ភ្នំពេញ​

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត​-​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​មុខ​សូ​រ៉ាវ​ខ្មែរ​អ៊ី​ស្លា​ម ស្ថិត​ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ បង្ក​ឡើង​ដោយ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស្ក មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ១AH-៧៧១០ បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពត ១L-៥៤៧០ បើកបរ​ដោយ​ឈ្មោះ ឈុំ ក្រាញ់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​អ្នក​រួម​ដំណើរ ជា​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អ​ណោ​ច​អា​ធម៌​បំផុត ។ 

សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ដោយ​កំលាំង​នគរបាល​ចរាចរ​យើង​ទំនាក់ទំនង​គ្នា​តាម​វិទ្យុទាក់ទង​ឲ្យ​កំលាំង​គ្រប់​ប៉ុស្តិ៍​ចេញ​ស្កាត់​ចាំ​ពិនិត្យ​រថយន្ត ពេល​នោះ​រថយន្ត​បង្ក​បាន​រត់​មក​ដល់​ជិត​ប៉ុស្តិ៍​បឹង​និមល ក្នុង​ឃុំ​បឹង​និមល ស្រុក​ឈូក ដោយ​ដឹង​សភាព​ការ​ថា កំលាំង​កំពុង​ចាំ​ត្រួតពិនិត្យ​គ្រប់កន្លែង​ក៏​បើករថយន្ត​មក​ចត​ចោល​ក្បែរ​ចំការ​នៅ​ជាប់​ដងផ្លូវ​ហើយ​រត់គេច​ខ្លួន​បាត់​បន្សល់ ទុក​រថយន្ត​នៅ​កន្លែង​ខាងលើ​នោះ​ទៅ ។ 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឈុំ ក្រាញ់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​ស្ត្រី​សមត្ថកិច្ច​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។ សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួ​សារ​​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ឲ្យ​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕