ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដល់.ក! ​ចោរលួច​គោ​​ស.ម្លា.ប់.​​ពន្លះយក​​សាច់​ទាំង​កណ្តាល​ថ្ងៃ​​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ​ករណី​​​ក្រុមចោរ​បាន​ធ្វើ​សកម្មភាព​លួច​គោ​ទាំង​កណ្តាល​ថ្ងៃ​យក​ទៅ​សម្លាប់ពន្លះ​​សាច់​យក​ទៅ​បាត់​ នៅ​សល់​តែ​គ្រោងឆ្អឹង​និង​គ្រឿងក្នុង​កណ្តាល​វាលស្រែ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​កាលពី​វេលា​ម៉ោង​៧​​​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២៣ នៅ​ចំណុចកណ្តាល​វាលស្រែ ​ស្ថិត​នៅ​ភូមិ​ត្រោក​…

ខេត្តស្វាយរៀង ​៖​ ​ករណី​​​ក្រុមចោរ​បាន​ធ្វើ​សកម្មភាព​លួច​គោ​ទាំង​កណ្តាល​ថ្ងៃ​យក​ទៅ​សម្លាប់ពន្លះ​​សាច់​យក​ទៅ​បាត់​ នៅ​សល់​តែ​គ្រោងឆ្អឹង​និង​គ្រឿងក្នុង​កណ្តាល​វាលស្រែ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​កាលពី​វេលា​ម៉ោង​៧​​​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២៣ នៅ​ចំណុចកណ្តាល​វាលស្រែ ​ស្ថិត​នៅ​ភូមិ​ត្រោក​ ឃុំ​ឈើទាល​ស្រុក​ស្វាយ​ជ្រំ ​ខេត្តស្វាយរៀង​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ម្ចាស់​គោ​ឈ្មោះ​រ៉​ន វី អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ កើតហេតុ​ខា​លើ បាន​យក​សត្វ​គោ​១​ក្បាល ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​វាលស្រែ​ចំណុច ព្រៃ​ចំបក់ ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក​ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ។ ​លុះ​វេលា​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ​អ្នក​ភូមិ​ទៅ​ឃ្វាលគោ​បាន​ប្រទះ​ឃើញ​ខ្មោច​គោមួយ​ក្បាល​​ត្រូវ​គេ​ពន្លះ​​យក​សាច់​ភ្លៅ មុខ​ភ្លៅ ​ក្រោយ​និង​សាច់ សល់​តែ​គ្រោងឆ្អឹង ​និង​គ្រឿងក្នុង ក៏​ទៅ​រាយ​ការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ក៏​ប៉ុន្តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​ ក្រុម​ចោរ​បាន​យក​សាច់​គោ គេចខ្លួន​បាត់​ទៅ​ហើយ​។

​មហាជន​បាន​លើក​ឡើង​ថា ​កន្លង​មក​គឺ​ចោរលួច​គោ​ទាំង​រស់​ដឹក​ទៅ​បាត់​ម្តងនេះ គឺ​លួច​​ពន្លះ​យក​សាច់​ទាំង​ព្រឹក​​តែ​ម្តង​។​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​គោ ក្របី​ទាំ​អស់​សូម​ប្រុង​ប្រ​យ​ត្ន័ កុំ​ចង​គោ ក្របី​ចោល​ឆ្ងាយ​ពី​ផ្ទះ ត្រូវ​ឃ្វាល ចៀសវាង ក្រុម​ចោរលួច​គៀង​ និង​ពន្លះ​​សាច់​បែប​នេះ​ សូម​ប្រយ័ត្ន​ផង​។

​ទោះ​​បីជា​យ៉ាងណា​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ​ដើម្បី​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ