ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌចំការមន ហាម​មិន​ឱ្យ​មានការ​លក់ដូរ​នៅមុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​សន្តិសុខ​របស់​សា​សាល​ខណ្ឌចំការមន​ជាមួយ និង​ស្ត្រី​ម្នាក់​បណ្ដាល​ឱ្យ​កំពប់​បបរ​នៅ​ពេល​ដែល​ចុះ​រៀបចំ​ធ្វើ​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​សន្តិសុខ​របស់​សា​សាល​ខណ្ឌចំការមន​ជាមួយ និង​ស្ត្រី​ម្នាក់​បណ្ដាល​ឱ្យ​កំពប់​បបរ​នៅ​ពេល​ដែល​ចុះ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់​នៅ​ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ម្សិលមិញ​រួច​មក ។ ក្នុង​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ថ្ងៃនេះ​ដែរ លោក ព្រុំ សំខាន់ អភិបាល​ខ​ខណ្ឌចំការមន ក៏​បាន​ដឹកនាំ​ដោយ​ផ្ទាល់​បន្ត​ចុះ​ទៅ​ធ្វើការ​រៀបចំ​សណ្ដាប់ធ្នាប់​ជា​បន្ត ដោយ​បាន​ប្រកាស​ថា << អាជ្ញាធរ​ខណ្ឌចំការមន ហាម​មិន​ឱ្យ​មានការ​លក់ដូរ​ជា​បន្ត​ទៅ​ទៀត នៅ​តាម​ចិញ្ចើម​ផ្លូវ និង​បរិ​វេន​ខាង​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ទាំងស្រុង​តែ​ម្តង >> ។

លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន​បាន​ថ្លែង​ថា ៖ ក្នុង​នាមរូប​លោក​ផ្ទាល់ ជា​អភិបាល​ខណ្ឌ ក្នុង​នាម​ជា​រដ្ឋបាល​ខណ្ឌ​សូម​សំដែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​កម្លាំង​សណ្តាប់ធ្នាប់​របស់​លោក ដែល​មានការ​ជ្រុល​ជ្រោះ​ប៉ះទង្គិច​ជាមួយនឹង​ស្ត្រី​អ្នកលក់​បបរ​ម្នាក់ បណ្តាល​ឱ្យ​កំពប់​ឆ្នាំង​បបរ​របស់​គាត់ ក្នុង​ពេល​ចុះ​រៀប​ធ្វើ​សណ្តាប់ធ្នាប់​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ ។ ក្រោយ​ពី​កើតហេតុ​នោះ​ភ្លាម លោក​ក៏​បាន​ធ្វើការ​ប៉េះ​ប៉ូវ​សន្តិ​អារ​ម្ម​ជាមួយនឹង​ស្ត្រី​អ្នកលក់​បបរ​រូប​នោះ ដោយ​បាន​សង​ជា​សំណង់​ថ្លៃ​ខូចខាត​ចំនួន​៤០​ម៉ឺន​រៀល​ផង​ដែរ ចំណែកឯ​កម្លាំង​សន្តិសុខ​របស់​លោក​វិញ លោក​ក៏​បាន​ហៅ​យក​ទៅ​ធ្វើការ និង​ណែនាំ​ដល់​រូបគេ​ផង ដោយ​មិន​បាន​បញ្ឈប់​ពី​ការងារ​របស់​ឡើយ ។

លោក​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា ៖ ក្រោយ​ពេល​ដែល​កើត​មាននូវ​បញ្ហា​ប៉ះទង្គិច​កាលពី​ថ្ងៃ​ម្សិលមិញ​រួច​មក ក្នុងថ្ងៃនេះ​ដែរ រូប​លោក​ក៏​បាន​បន្ត​ដឹកនាំ​កម្លាំង​ចុះ​មក​ធ្វើការ​រៀបចំ និង​ធ្វើ​សណ្តាប់ធ្នាប់​ជា​បន្ត​ទៅ​ទៀត ដោយ​កន្លែង​នេះ​មិន​អាច​ឲ្យ​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​កន្លែង​លក់ដូរ​ជា​បន្ត​ទៅ​ទៀត​បាន​ទេ យើង​ត្រូវ​តែ​រក​កន្លែង​ផ្សេង​ឱ្យ​ពួក​គាត់​បាន​លក់ដូរ ហើយ​នា​ពេល​កន្លង​មក រូប​លោក​ក៏​ធ្លាប់​បាន​ធ្វើការ​ពិភាក្សា​ជាមួយនឹង​នាយករង​របស់​មន្ទីរពេទ្យ ដើម្បី​សុំ​រក​កន្លែង​ណាមួយ​ឱ្យ​ពួក​គាត់​បាន​ធ្វើការ​លក់ដូរ​ផង​ដែរ ។ ដោយ​ឆ្លងកាត់​តាម​ការ​ណែរ​នាំ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នោះ កម្លាំង​របស់​លោក ក៏​តែងតែបាន​ចុះ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់​នៅ​គ្រប់​ទីកន្លែង​ទូរ​ទាំង​ខណ្ឌ​របស់​លោក​ទាំងអស់ ណាមួយ​ទៀត​ទី​នេះ​ដែរ គឺជា​មន្ទីរពេទ្យ គេ​ត្រូវការ​ស្អាត ណាមួយ​ទៀត​ការ​លក់ដូរ​របស់​ពួក​គាត់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​យ៉ាង​ខ្លាំង ជា​ពិសេស​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​តាម​ផ្លូវ​ស្ទើរតែ​រាល់ថ្ងៃ​តែ​ម្តង ដូចនេះ​ហើយ​សុំ​បងប្អូន​អាជីវករ មេត្តា​យោគយល់​ទៅ​ដល់​ចំណុច​នេះ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

ស្ត្រី​ម្នាក់​ឈ្មោះ ហៃ សា​រឿ​ន អាយុ​៤៣​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ថា ៖ រូប​គាត់​ជា​ស្ត្រី​មេម៉ាយ ចិញ្ចឹម​កូនប្រុស​ស្រី​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទុក រស់នៅ​ក្នុង​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​ប្រកប​មុខរបរ​លក់​នំ​បុ័ង​ដាក់​សាច់​បន្តិច​ប​ន្ទួ​ច នៅ​ខាង​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​នេះ ដើម្បី​បាន​ប្រាប់​យក​ទៅ​ចិ​ញ្ចឹ​កកូន និង​បង់ថ្លៃ​ផ្ទះ​ជួល​ផង​ដែរ ។ ក្នុង​នាមរូប​គាត់​ម្នាក់ ដែល​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ប្រាក់​ទៅ​រក​ជួល​តាម​មុខ​ផ្ទះ​គេ ដើម្បី​ធ្វើការ​លក់ដូរ​នោះ រូប​គាត់​ក៏​សុំ​ការ​អនុញ្ញាត​ទៅ​ដល់​ពួក​គាត់​បាន​ធ្វើការ​លក់ដូរ​នៅ​ទីតាំង​ខាងលើ​ផង ដោយ​សន្យា​ថា ពួក​គាត់​នឹង​ធ្វើការ​សម្អាត់​ឲ្យ​បាន​ស្អាត ក្រោយ​ពេល​ឈប់​លក់​ជា​ប្រចាំ​រាល់ថ្ងៃ បើ​មិន​ចូ​ច្នោះ​ទេ គ្រួសារ​របស់​គាត់ នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​មិន​ខាន ៕