ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​១​ឆ្នាំ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន ​ចិន​លើក​សំណើ​១២​ចំណុច​បញ្ចប់

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​២៤ ​កុម្ភៈ​ ជា​ខួប​គម្រប់​១​ឆ្នាំ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​។ ​ចាប់តាំងពី​ប៉ុន្មាន​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​២៤ ​កុម្ភៈ​ ជា​ខួប​គម្រប់​១​ឆ្នាំ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​។ ​ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ ចិន​ស្វែងរក​ដើរតួ​នាទី​ជា​អាជ្ញាកណ្ដាល​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន ដោយ​លើក​ជា​សាធា​រណៈ​ផែនការ​មួយ​មាន​១២​ចំណុច សំដៅ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​។

ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៣​មក​២៤​កុម្ភៈ តាម​វ៉េបសាយ​ក្រសួងការបរទេស​ចិន ឯកសារ​មួយ​មាន​ចំណងជើង​ថា ជំហរ​របស់​ចិន​លើ​ដំណោះស្រាយ​នយោបាយ​វិបត្តិ​អ៊ុយ​ក្រែ​ន និយាយ​ពី​ជំហរ​១២​ចំណុច​របស់​ចិន ក្នុង​ដំណោះស្រាយ​ជម្លោះ​នោះ​។ ក្នុង​ចំណោម​ចំណុច​ទាំង​១២​មាន​ជា​ពិសេស បទ​ឈប់​បា.ញ់​គ្នា​និង​ការ​វិល​ត្រឡប់​មក​កាន់​តុ​ចារ​ចា ការពារ​បណ្ដា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ និង​ជន​ស៊ី​វិល បញ្ចប់​បណ្ដា​ទណ្ឌកម្ម​ជា​ឯកតោភាគី​។

ចិន​អំពាវនាវ​ដល់​ក្រុង​មូ​ស្គូ​និង​ក្រុង​គៀវ​ឲ្យ​បោះបង់​ចោល​គំនិត​សង្គ្រាមត្រជាក់ ។​ សម្រាប់​ចិន​យល់​ថា សន្តិសុខ​របស់​ប្រទេស​មួយ មិន​ត្រូវ​ស្វែងរក​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស​ដទៃ​ៗ​ទៀត​ឬ​ឲ្យ​ទទួល​បាន​តាម​រយៈ​ការ​វាទ​ទី​ឬ​ការ​ពង្រឹង​ប្លុក​យោធា​ឡើយ​។ វា​មិន​ងាយ​រក​ឃើញ​ការ​ដោះស្រាយ​សាមញ្ញ​មួយ ចំពោះ​បញ្ហា​ស្មុ​គ្រ​ស្មាញ​បំផុត​មួយ​នោះ​ទេ​។ ក្នុង​ឯកសារ​នេះ​ក្រសួងការបរទេស​ចិន មិន​និយាយ​ចំ​ៗ​បណ្ដា​ដែនដី​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ឬ​តំបន់​គ្រី​មេ​ឡើយ​។ ចិន​អំពាវនាវ​ដល់​ភាគី​ទាំង​២​ឲ្យ​វិល​មក​កាន់​តុ​ចរចា​ដោយ​ថា ការ​ចរចា​ជា​ដំណោះស្រាយ​ល្អ​បំផុត​តែ​មួយ​គត់​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ផែនការ​ចិន​នេះ​ក៏​ស្នើ​ឲ្យ​មានការ​សម្រាល​ជម្លោះ​មុន​បទ​ឈប់​បាញ់​គ្នា​។ អធិបតេយ្យភាព​របស់​គ្រប់​ប្រទេស​ត្រូវ​តែ​គោរព​។

ចិន​ក៏​ចង់​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន​ដោយ​ថា បណ្ដា​វិធានការ​ក្នុង​ន័យ​នេះ ត្រូវ​តែ​លើកទឹកចិត្ត​និង​គាំទ្រ​។ ប្រតិបត្តិការ​មនុស្សធម៌​ត្រូវ​តែ​អនុវត្ត ក្នុង​ក្រប​ខណ្ឌ​អ​ព្យា​ក្រិត​ហើយ​មិន​ត្រូវ​បង្កប់់​នយោបាយ​ឡើយ​។ ចិន​ក៏​លើកទឹកចិត្ត​ឲ្យ​មានការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ ចិន​យល់​ថា​អាវុ.ធ​នុយក្លេអ៊ែរ​មិន​ត្រូវ​ប្រើ ហើយ​គេ​មិន​ត្រូវ​រុញច្រាន ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ឡើយ​។ ចិន​ក៏​ប្រឆាំង​ដែរ​ការ​ប្រើ​អាវុធ​គីមី​និង​ជីវសាស្ត្រ​។

ចំណុចរសើប​បំផុត​នៃ​ផែនការ​នោះ ចិន​ស្នើ​ឲ្យ​បញ្ចប់​បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​រុ​ស្ស៊ី​ដោយ​ថា ទណ្ឌកម្ម​និង​ការ​គាបសង្កត់​ខ្លាំង​បំផុត​គ្រាន់តែ​បង្កើត​បញ្ហា​ថ្មី​ៗ​ប៉ុ​ណ្នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ