រាជធានីភ្នំពេញ ៖ តើឪពុកម្តាយអាចធ្វើដូចម្តេច ដើម្បីឱ្យកូនប្រុសរបស់ពួកគេក្លាហាន មានគោលដៅក្នុងជីវិត ហើយពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចក្តីប្រាថ្នានោះ ? ខាងក្រោមនេះ គឺជាគំនិត ៥ យ៉ាងសម្រាប់លើកទឹកចិត្តក្មេងប្រុស ៖
១. អ្នកចិត្តសាស្ត្របានសង្កេតឃើញថា អាកប្បកិរិយារបស់ក្មេងស្រី គឺជាស្តង់ដារមាសនៅក្នុងសាលារៀន ហើយក្មេងប្រុសត្រូវបានចាត់ទុកដូចជាមនុស្សដែលខ្វះចន្លោះ ។ យើងត្រូវតែឈប់គិតតាមវិធីនោះ ក្មេងប្រុសមានចំណុចខ្លាំងពិសេស ។ ហេតុអ្វីមិនគិតតាមវីធីល្អៗ ជាជាងព្យាយាមធ្វើឱ្យក្មេងប្រុសក្លាយជាអ្វីដែលពួកគេមិនមែនមិនល្អទាំងអស់ ។
២. ការឈប់សម្រាកកំពុងត្រូវបានដកចេញពីសាលារៀន ហើយយើងមិនអាចផ្លាស់ប្តូរបានទេ ។ ទោះយ៉ាងណាក៏ដោយ អ្នកអាចសម្រាកជាមួយកូនប្រុសរបស់អ្នកបន្ទាប់ពីរៀន ។ ប្រសិន បើកូនប្រុសរបស់អ្នកមិនចង់លេងកីឡាដែលមានលក្ខណៈប្រកួតប្រជែងបន្ទាប់ពីរៀនរួច ចូរចាប់ផ្តើមចំណង់ចំណូលចិត្តខាងរាងកាយជាមួយគ្នា ដូចជា ៖ ការស្ទូចត្រី ការរត់ ការទាត់បាល់ លេងកីឡាវាយកូនហ្គោល ឬហែលទឹកជាដើម ។ ត្រូវបញ្ចេញកាយវិការ ចូលរួមលេង និងផ្តាច់ខ្លួនចេញពីបរិយាកាសសិក្សាជាមួយកូនប្រុសរបស់អ្នក ។
៣. ការលើកទឹកចិត្តសម្រាប់កុមារ គឺពិបាកណាស់ ប្រសិនបើពួកគេមិនចង់បានអ្វីមួយ ។ អ្នកដែលមិនស្រេកទឹក មិនដែលជំរុញចិត្តឱ្យស្វែងរកទឹកឡើយ ។ ដូច្នេះយើងត្រូវរុះរើសិទ្ធិដែលឪពុកម្តាយជាច្រើនបានបង្កើត ហើយត្រូវប្រាកដថា កូនរបស់អ្នកត្រូវបានទាមទារ ដើម្បីទទួលបាននូវអ្វីដែលគាត់ចង់បានដោយការសម្រេចគោលដៅពិតប្រាកដ ។ «រៀនអស់សង្ឃឹម» ត្រូវតែបង្រៀនកូនរបស់អ្នកត្រង់ចំណុចនេះ ។ ហើយរៀនដាក់ថ្ងៃកំណត់ក្នុងការធ្វើអ្វីមួយ ។
៤. ការលើកទឹកចិត្ត គឺជាគន្លឹះនៃការលើកទឹកចិត្តសម្រាប់កុមារ ។ ឱ្យកូនរបស់អ្នករៀនអ្វីដែលថ្មី ប៉ុន្តែអ្នកគួរនៅជុំវិញពួកគេ ដើម្បីលើកទឹកចិត្ត មិនថាជាការរៀនជិះកង់ ការរៀនហែលទឹក ឬរៀនបើកឡាននោះទេ ។ នេះមានន័យថា អ្នកកំពុងសរសើរសមិទ្ធផលពិតប្រាកដ បង្រៀនជំនាញដោះស្រាយបញ្ហា ហើយបន្ទាប់មកថយក្រោយ ហើយឱ្យគេហ្វឹកហាត់ដោយខ្លួនឯង ។ អនុញ្ញាតឱ្យកុមារសម្រេចបាននូវអ្វីមួយដែលមានតម្លៃ ដូច្នេះការសរសើររបស់អ្នកពិតជាមានន័យអ្វីមួយ ។
៥. ក្មេងប្រុសគួរត្រូវបានតម្រូវឱ្យចេញក្រៅបន្ទប់របស់ពួកគេ ហើយចូលរួមក្នុងជីវិតពិត ។ គ្មានកុំព្យូទ័រនៅក្នុងបន្ទប់គេង គ្មានទូរទស្សន៍ គ្មានប្រព័ន្ធវីដេអូហ្គេម ។ គេជាក្មេងប្រុស ដូច្នេះគេត្រូវការជីវិតដែលក្លាហាន ផ្សេងព្រេង និងប្រមូលផ្តុំនៅគ្រប់ផ្នែកនៃជីវិត ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសិស្សធំ និងកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនចាប់ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ ការចុះឈ្មោះបុត្រធីតានៅ សាលារៀនយើងខ្ញុំ លោកអ្នកនឹងទទួលបានពិន្ទុសន្សំកាន់តែច្រើន ដើម្បីប្តូរយកសម្ភារ ឬទូទាត់ជាមួយនិងសេវាសផ្សេងៗ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផង ដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ