រថយន្តបុកម៉ូតូ រងរបួសធ្ងន់អ្នកដើរតាមផ្លូវ
ខេត្តប៉ៃលិន ៖ បុរស២នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយម្នាក់រងរបួសធ្ងន់ (បាក់ភ្លៅ, បែកមាត់) ឬឯម្នាក់ទៀតរងរបួសស្រាល
ខេត្តប៉ៃលិន ៖ បុរស២នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយម្នាក់រងរបួសធ្ងន់ (បាក់ភ្លៅ, បែកមាត់) ឬឯម្នាក់ទៀតរងរបួសស្រាល
ខេត្តប៉ៃលិន ៖ បុរស២នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយម្នាក់រងរបួសធ្ងន់ (បាក់ភ្លៅ, បែកមាត់) ឬឯម្នាក់ទៀតរងរបួសស្រាល ខណ:បើកបរម៉ូតូនៅលើដងផ្លូវ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតទៅប៉ះនឹងបុរសម្នាក់ កំពុងដើរនៅលើដងផ្លូវ រងរបួសធ្ងន់ស្រាលតែម្តង ។ ចំណែកអ្នកបើកបររថយន្តគេចបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះទី១.មិនស្គាល់អត្តសញ្ញាណ វ័យប្រហែល៦០ឆ្នាំ រងរបួសធ្ងន់បាក់ភ្លៅស្ដាំ និងរបួសបែកមាត់ ជាអ្នកដើរនៅលើក្បែរចិញ្ចើមផ្លូវ ។ ឬឯអ្នកបើកបរម៉ូតូឈ្មោះ ផន គឹម ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកចំការ រស់នៅភូមិបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន របួសបែកមាត់ស្រាល ដោយបើកម៉ូតូម៉ាកឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១A-៨៧០៦ រងការខូចខាតយ៉ាងដំណំ ។
ប្រភពបន្តទៀតថា ៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង បើកបរម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណ១គ្រឿង បើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះ ហើយម៉ូតូនោះក៏ខ្ទាតទៅបុកបុរសចំណាស់ម្នាក់ ដែលកំពុងតែដើរនៅលើដងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។ ចំណែកម្ចាស់រថយន្តក្រោយបង្កហេតុរួច ក៏បានបន្ថែមល្បឿនដាក់មេប្រូចគេចខ្លួនទៅបាត់ស្រមោល ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចចរាចរណ៍ជើងគោក បានដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំម្ចាស់មកទទួលយកទៅជួសជុលវិញ ៕
ចែករំលែកព័តមាននេះ