ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​​​ទម្លាយរឿងឪពុកជា​អាណិកជន ​ផ្តាច់​​ជីវិត​ម្តាយដាក់វ៉ាលី និងប៉ងទាំងជីវិតនាងទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សង្ស័យ​ភ្លើង​ប្រច័ណ្ឌ កាលពី​ប៉ុន្មាន​ថ្ងៃមុន​បុ​រស​ចំណាស់​ជា​អណិកជន​ខ្មែរ​-អា​មេ​រិ​ក​

រាជធានី​ភ្នំពេញ​ ៖​ សង្ស័យ​ភ្លើង​ប្រច័ណ្ឌ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ បុ​រស​ចំណាស់​ជា​អណិកជន​ខ្មែរ​-អា​មេ​រិ​ក​កាំ​ង​ម្នាក់​បាន​ទាស់​គ្នា​ជាមួយ​ប្រពន្ធ​ តាម​បណ្ដាញ​សង្គម​អន​ឡាញមិន​អស់ចិត្ត​ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បុរស​នោះ​ក៏​បាន​លួច​ចាក​ចេញពី​សហរដ្ឋអាមេរិក​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ស្ងាត់​មិន​ឲ្យ​ពន្ធ​ដឹង ​។ ​បន្ទាប់​មក​បាន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ជា​ថ្មី​ម្ដងទៀត​ រួច​ក៏​បាន​វា.យ​ និង​ឆ.ក់​ខ្សែភ្លើង​ប្រពន្ធ​រហូត​ដល់​ស្លា.ប់​បាត់បង់​ជីវិត ​ហើយ​ច្រក​ស.ព​ចូល​ក្នុង​វ៉ា​លី​ស​១​សង្ស័យ​បម្រុង​ដឹក​យក​ស.ព​យក​ទៅ​បោះចោល ។

ប៉ុន្តែ​ខណៈនោះ​កូនស្រី​បានរ​ត់ទៅ​​ហៅ​ក្មួយស្រី​​របស់​ប្រពន្ធ​ម្នាក់ ឲ្យ​ជួយ​ ហើយ​ក្មួយ​ស្រី​រូប​នោះ​ក៏​បាន​រត់​ចូល​ទៅ​មើល​ និង​ដើរ​រក​មួយសន្ទុះ ទើប​ឃើញ​ម្ដាយមីង​ដេក​ស្លា.ប់​នៅ​ក្នុង​វ៉ា​លី​ស​នៅ​បន្ទប់ទឹក ។​ចំណែក​ជន​ដៃដល់​ឆ្លៀតពេល​ដែល​ក្មួយ​ស្រី​កំពុង​រក​ម្ដាយមីង​(​ប្រពន្ធ​របស់​ខ្លួន​) ក៏​បាន​កិប​សោ​ទ្វារផ្ទះ​ពី​ខាងក្រៅ​ជាប់​បង្ខាំង​ទុក​ក្មួយ​ស្រី​ និង​ស.ព​ប្រពន្ធ​នៅ​ក្នុងផ្ទះ ​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។

ជនដៃដល់​

ហេតុការណ៍​ខាងលើ​នេះ​បានបង្ក​ឲ្យ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅផ្ទះ​លេខ​A11 ផ្លូវ​បេតុង ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​ដៃដល់​ជា​ប្តី​​ឈ្មោះ មូល ណេ​ត អាយុ​៦៣​ឆ្នាំ ជា​អណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក​ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​ស្លា.ប់​ឈ្មោះ​កែវ ស្រី​មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ មាន​មុខរបរ​បើកហាង​សាឡ​ន ស្ថិត​នៅផ្ទះ​មួយ​កន្លែង​ទៀត​លេខ​៥៧ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ស្ត្រីរងគ្រោះ​

យោង​តាម​សាច់ញាតិ​ខាង​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ខុស​វ័យ​គ្នា​ច្រើន​ឆ្នាំ​នេះ​បាន​រៀប​ការ​ជាមួយ​គ្នា​ត្រឹមត្រូវ​តាម​ច្បាប់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ និង​បង្កើត​បានកូន​ស្រី​ម្នាក់​មាន​អាយុប្រមាណ​ជាង៩​ឆ្នាំ​ហើយ ។​ សព្វថ្ងៃ​អ្នក​ទាំង​២​រស់នៅ​បែក​គ្នា ដោយ​បុរស​ជា​ប្ដី​រស់នៅ​ឯ​សហរដ្ឋ​អាមេរិក ហើយ​ប្រពន្ធ​រស់នៅ​បើក​រក​ស៊ី​សាឡ​ន ​នៅ​ប្រទេស​កម្ពុជា​ ។ ​មិនតែប៉ុណ្ណោះ​ក្នុង​ពេល​កន្លង​មក អ្នក​​ទាំង​២​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ផង​ដែរ ព្រោះតែ​បុរស​នេះ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ផង​ដែរ​ថា កាលពី​អំ​ឡុ​ង​​មុន​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មក​បុរស​ជា​ប្ដី​បាន​មក​លេង​ប្រពន្ធ​ម្ដង ហើយ​ខណៈនោះ​គ្មាន​សេចក្ដីសុខ​នោះ​ឡើយ ដោយ​អ្នក​ទាំង​២​បាន​ឈ្លោះប្រកែក​គ្នា​បែកផ្សែង បន្ទាប់​មក​បុរស​នោះ​ក៏​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​បាត់​ទៅ​ ។ ​លុះ​ក្រោយ​ៗ​មក​បាន​ឈ្លោះ​គ្នា​តាម​បណ្ដាញ​សង្គម​អន​ឡាញ​ជា​បន្តបន្ទាប់ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក៏​ឈ្លោះ​គ្នា​តាម​អ​ឡាញ​ម្ដងទៀត​ដែរ​។

តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​បុរស​ជា​ប្ដី​មក​ដល់​ផ្ទះ ដោយ​ពុំ​ដឹង​ថា​លួច​ចា​ចេញពី​សហរដ្ឋអាមេរិក​មិន​ឲ្យ​ប្រពន្ធ​ដឹង​ជា​មុន​តាំង​ពេល​ពេល​ណា​នោះ​ឡើយ​។ ក្រោយ​ពី​បាន​ជួប​មុខ​គ្នា​ភ្លាម​អ្នក​ទាំង​២​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ៗ​ទៀត រហូត​ឈាន​ដល់​ការ​វាយ​និង​ឆក់​ខ្សែភ្លើង​សម្លាប់​ប្រពន្ធ​បែប​នេះ​តែ​ម្ដង​។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ខណៈនោះ​ជន​ដៃដល់​បាន​ទាញ​ទ្វារ​បិទ ហើយ​គ្មាន​ន​ណារ​ចូល​សួរនាំ ទេ​ព្រោះ​ស្មានថា​ ប្តី​ប្រពន្ធ​នេះ​ឈ្លោះប្រកែក​គ្នា​តែ​ពាក្យ​សម្តី ដូច​ពេល​មុន​ៗ ហើយ​ក្រោយមក​ក៏​ស្ងាត់បាត់​ទៅ​វិញ ​។ ​បន្ទាប់​មក​កូនស្រី​អ្នក​ទាំង​២​បាន​បើកទ្វារ​រត់​ចេញ​ក្រៅ និង​បាន​បាន​និយាយ​ប្រាប់​ក្មួយ​ស្រី​ជន​រង​គ្រោះ​ម្នាក់​ពី​ដំណើររឿង​ទើប​ក្មួយ​ស្រី​រូប​នោះរ​ត់ទៅ​មើល​និង​ស្រែកសួរ​ទៅ​ជន​ដៃដល់​រក​មីង​របស់​ខ្លួន ហើយ​ក៏​ត្រូវ​ជន​ដៃដល់​ចាប់​បោច​សក់​និង​រហូត​មានការ​ប្រវា.យប្រតប់​គ្នា​មួយ​ប្រាវ​ថែម​ទៀត ។ ​ទើប​ជន​នេះ​លែង​នាង​រួច​រត់​ចេញ​ក្រៅ​ផ្ទះ ចំណែក​ក្មួយ​ស្រី​រូប​នោះ​ក៏​បាន​ដើរ​មីង​នៅ​ក្នុងផ្ទះ​ទាំង​ជាន់​ផ្ទាល់​ដី​តែ​រក​អត់​ឃើញ ក៏​ឡើង​ទៅ​រក​នៅ​ជាន់​លើ​ទៀត ប៉ុន្តែ​នៅ​តែ​អត់​ឃើញ ក៏​ចុះ​មក​ជាន់​ផ្ទាល់​ដី​វិញ​ហើយ​ធាក់​ទម្លាយ​ទ្វារ​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ម្ដាយមីង​ស្លា.ប់​នៅ​ក្នុង​វ៉ា​លី​ស​ក្នុង​បន្ទប់ទឹក​នោះ​បាត់​ទៅ​ហើយ​។

បងប្អូន​ជន​រង​គ្រោះ​បាន​ប្រាប់​ទៀត​ថា ដោយឡែក​ជន​ដៃដល់​ជា​ប្ដី​ឆ្លៀតពេល​ក្មួយ​ស្រី​កំពុង​រក​ម្ដាយមីង​ក៏​បាន​បិទទ្វារ​ផ្ទះ​រួច​កឹ​ប​សោ​ពី​ខាងក្រៅ​ជាប់​បង្ខាំង​ទុក​ក្មួយ​ស្រី​ឲ្យ​នៅ​ជាមួយ​សព​ប្រពន្ធ​របស់​ខ្លួន ។ ​បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​គេចខ្លួន​បាត់​ស្រមោល ចំណែក​ក្មួយ​ស្រី​បាន​រត់ឡើង​ទៅ​ជាន់​លើ​រួច​បើក​បង្អួច​ស្រែក​ប្រាប់​បងប្អូន ទើប​មានការ​ឆោឡោ នាំ​គ្នា​ទម្លាយ​ទ្វារ​ចូល​ទៅ រួច​នាំ​យក​ជន​រង​គ្រោះ​ទៅ​កន់​មន្ទីរពេទ្យ ប៉ុន្តែ​ពេល​ទៅ​ដល់​ពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​ស្លា.ប់​បាត់​ទៅ​ហើយ ទើប​ដឹក​ស.ព​ត្រឡប់​មក​ផ្ទះ​វិញ​រួច​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​និង​ស្រាវជ្រាវ​រក​ចាប់ខ្លួនជនដៃដល់​​ប្ដី​​រូប​នោះ​។

បើ​តាម​កូនស្រី​របស់​អ្នក​ទាំង​២​បាន​ប្រាប់​សាច់​ញាតិថា នាង​បានឃើញ​ឪពុក​ម្ដាយ​ឈ្លោះប្រកែក​គ្នា បន្ទាប់​មក​ឪពុក​បាន​យក​មេសោ​ផ្ទះ​វា.យ​ទៅ​លើ​ម្ដាយ រួច​អូស​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ហើយ​យក​ខ្សែភ្លើង​ឆ.ក់​រហូត​ដល់​ស្លា.ប់​តែ​ម្ដង​ ។ ​មិន​តែ​ប៉ុណ្ណោះ ឪពុក​នាង​បាន​ប៉ុនប៉ង​សម្លា.ប់​ទាំង​នាង​ដែល​ជា​កូន​ទៀត ប៉ុន្តែ​ក្រោយមក​ពុំ​ដាច់​ចិត្ត​សម្លា.ប់ ទើប​នាង​រួច​ផុត​ពី​សេចក្ដីស្លា.ប់​។

ដោយ​ឡែ​អ្នក​ជិតខាង​បាន​និយាយ​ថា ជន​ដៃដល់​ខាងលើ​មាន​ប្រពន្ធ​ច្រើន​នាក់ ដោយ​រៀប​ការ​១​លែង​១​ជា​បន្តបន្ទាប់​មក​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ