ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសន្និបាត​ អ​.​ស​.​ប ៖ សំឡេង​ភាគច្រើន​លើស​លុប​ឱ្យ​​រុ​ស្ស៊ី​ដកទ័ពជា​​បន្ទាន់​ចេញពី​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មហាសន្និបាត​អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​២៣​ កុម្ភៈ ក្នុង​ការ​បោះ​ឆ្នោត​មួយ ទាមទារ​ឲ្យ​រុ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មហាសន្និបាត​អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​២៣​ កុម្ភៈ ក្នុង​ការ​បោះ​ឆ្នោត​មួយ ទាមទារ​ឲ្យ​រុ​ស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់​។ បណ្ដា​ប្រទេស​ជា​សមាជិក​ អ​.​ស​.​ប បាន​បោះ​ឆ្នោត​គាំទ្រ​ដោយ​សំឡេង​ភាគច្រើន​បំផុត​លើ​ណោះ​ស្រាយ​មួយ ដែល​ក្រៅពី​ទាមទារ​ឲ្យ​រុ​ស្ស៊ី​​ដក​កងទ័ព​ជា​បន្ទាន់​ចេញពី​អ៊ុយ​ក្រែ​ន ក៏​អំពាវនាវ​ដែរ​ឲ្យ​មាន​សន្តិភាព​ពិតប្រាកដ​និង​ស្ថិតស្ថេរ​មួយ​។

ដំណោះស្រាយ​នោះ​ដែល​គ្មាន​ការ​ចាប់បង្ខំ​ឲ្យ​អនុវត្ត ទទួល​ការ​គាំទ្រ​ដោយ​១៤១​សំឡេង ៧​សំឡេង​ប្រឆាំង (​រុ​ស្ស៊ី​ បេឡា​រុស ស៊ី​​រី កូរ៉េ​ខាងជើង ម៉ា​លី នី​កា​រ៉ា​ហ្គា អេ​ត្យូ​ពី​និង​អេ​រី​ត្រេ​)​។ ប្រទេស​៣២​បាន​បោះ​ឆ្នោត​អនុប្បវាទ ក្នុង​នោះ​មាន​ចិន​និង​ឥណ្ឌា ក្នុង​ចំណោម​រដ្ឋ​ទាំង​១៩៣​ជា​សមាជិក​អ​.​ស​.​ប​។ ដំំ​ណោះ​ស្រាយ​នេះ​ទទួល​ការ​គាំទ្រ​ប្រហាក់ប្រហែល​គ្នា​នឹង​ដំណោះស្រាយ​កាលពី​ឆ្នាំទៅ​មិ​ញ ដែល​មាន​សំឡេង​គាំទ្រ​ពី​១៤៣​ប្រទេស ដែល​ថ្កោលទោស​ការ​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​របស់​រុ​ស្ស៊ី​ យក​ដែនដី​ជា​ច្រើន​របស់​អ៊ុយ​ក្រែ​ន​។ ក្នុង​ការ​បោះ​ឆ្នោត​កាលនោះ​មាន​ប្រទេស​៥​ប្រឆាំង​។

ដំណោះស្រាយ​ដែល​អនុម័ត​លើក​នេះ អះអាង​ជា​ថ្មី​ឲ្យ​មានការ​គោរព​អធិបតេយ្យភាព​ដែនដី​អ៊ុយ​ក្រែ​ន និង​ទាមទារ​ឲ្យ​រុ​ស្ស៊ី​ដក​ជា​បន្ទាន់​ និង​ទាំងស្រុង​ ព្រមទាំង​ដោយ​គ្មាន​លក្ខខណ្ឌ កងទ័ព​របស់​ខ្លួន​ចេញពី​គ្រប់​ដែនដី​អ៊ុយ​ក្រែ​ន ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដោយ​ចង់​និយាយ​យោង​ដល់​បណ្ដា​ដែនដី​ដែល​រុ​ស្ស៊ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ