ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រុ​ស្ស៊ី​លើកគ្នា​សម្ដែង​ការ​គាំទ្រ​ លោកពូ​ទី​ន​ក្នុង​ស្តា​ត​មួយ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​ឱកាស​ខួប​១​ឆ្នាំ​នៃសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ពល

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​ឱកាស​ខួប​១​ឆ្នាំ​នៃសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ពល
រដ្ឋ​រុ​ស្ស៊ី​​ច្រើន​ពាន់​នាក់​លើកគ្នា​មក​កាន់​ស្តា​ត​មួយ​នៃ​ក្រុង​មូ​ស្គូ សម្ដែង​ការ​គាំទ្រ​ចំពោះ​ប្រធានាធិបតីលោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន លើកទឹកចិត្ត​កងទ័ព​ដែលកំពុង​ច្បាំង​នៅ​អ៊ុយ​ក្រែ​ន និង​បរិហារ​របប​ណា
ហ្ស៊ី​បែប​ថ្មី​នៅ​ប្រទេស​នោះ ។

នៅ​ស្តា​ត LOUJNIKI ក្រុង​មូ​ស្គូ​ពលរដ្ឋ​ទាំងនោះ​បាន​លើក​ទង់ជាតិ​គ្រវី ហើយ​ស្រែក​គាំទ្រ​ដល់ប្រធានាធិបតី​ដោយ​ថា ប្រធានាធិបតី​ពិតជា​ត្រូវការ​នូវ​ការ​គាំទ្រ​របស់​យើង ក្នុង​កាលៈទេសៈ​នេះ ។
លោក​ពិតជា​ដើរ​លើ​ផ្លូវ​ដ៏​ល្អ ។ យើង​រួម​សាមគ្គី​ពេញទំហឹង​ជាមួយ​លោក​ហើយ​ចង់​ឲ្យ​ប្រទេស​យើង​បញ្ចប់សង្គ្រាម​នោះ​ក្នុង​ពេល​ឆាប់ ។ ចំពោះ​រឿង​នេះ​យើង​ត្រូវ​ប្រមូលផ្ដុំ​គ្នា​នៅ​ជុំវិញ​មេដឹកនាំ
ជាតិ ។ ព្រឹត្តិការណ៍​នោះ​តាម​ការ​ប៉ាន់​ប្រមាណ​ថា មាន​អ្នកចូលរួម​ដល់​ខ្ទង់​៨០០.០០០​នាក់ ។

ក្រោយ​រង់ចាំ​អស់​ពេល​១​ម៉ោង លោកពូ​ទី​ន បាន​មក​ដល់ ។ លោក​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​លោក
ថា ពេល​នេះ​មេដឹកនាំ​យោធា​របស់​យើង​និយាយប្រាប់​ខ្ញុំ​ថា ការ​ប្រយុទ្ធ​ខ្លាំងក្លា​កំពុង​កើត​មាន​លើ​បណ្ដា​ដែនដី​ប្រវត្តិសាស្ត្រ​របស់​យើង ដើម្បី​ប្រជាជន​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ