ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​ស្រា​អែ​ល​វា.យឆ្មក់​នៅ​តំបន់​ស៊ីស​ហ្ស៊​ក​ដា​នី​ ស្លា.ប់​១១​នាក់

1 ឆ្នាំ មុន

អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១១​នាក់​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ

អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១១​នាក់​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ
ហើយ​​​ជាង​៨០​នាក់​ទៀត​រង​របួស​ដោយ​គ្រា.ប់កាំភ្លើ.ង អំឡុង​ពេល​នៃ​ការ​វា.យឆ្មក់​មួយ​របស់​កងទ័ព
អ៊ី​ស្រា​អែ​ល នៅ​ណា​ប្លូ​សភាគ​ខាងជើង​តំបន់​ស៊ី​​សហ្ស៊​ក​ដា​នី​ប៉ា​ឡេ​ស្ទី​ន ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​បារាំង​គូសបញ្ជាក់​ថា ជន​ស៊ី​វិល​ច្រើន​នាក់​បាន
ត្រូវ​​ស្លា.ប់​ និង​របួស ។ បារាំង​ថ្កោលទោស​រាល់​អំពើហិ.ង្សា​ប្រឆាំង​បណ្ដាជន​ស៊ី​វិល ហើយ​រំឭក​ជា​ថ្មី​ពី
កាតព្វកិច្ច​របស់​អ៊ី​​ស្រា​អែ​ល​ដែល​ត្រូវ​គោរព​សិទ្ធិមនុស្ស​ជា​អន្តរជាតិ ដោយ​ប្រើ​កម្លាំង​សម​ស្រប
ហើយ​ត្រូវ​ការពារ​ជន​ស៊ី​វិល​ក្នុង​បណ្ដា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ដែល​ខ្លួន​កាន់កាប់ ។

កងទ័ព​អ៊ី​ស្រា​អែ​ល​ចាប់តាំងពី​ជិត​១​ឆ្នាំ​មកហើយ បាន​បង្កើន​ប្រតិបត្តិការ​ដែល​ខ្លួន​ហៅ​ថា
ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​តាម​រក​ពួក​ជនសង្ស័យ​នៅ​ភាគ​ខាងជើង​ស៊ី​ស​ហ្ស៊​ក​ដា​នី ពិសេស
នៅ​ណា​ប្លូ​ស​និង​និង​ហ្សេ​នី​ន ទីតាំង​របស់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន ។

ចាប់តាំងពី​ខែមក​រា​មក​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​​ស្រា​អែ​ល បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លា.ប់​យ៉ាងតិច​៦០​នាក់ ហើយ​ខាង​អ៊ី​​ស្រា​អែ​ល​មាន​ជន​ស៊ី​វិល​ស្លា.ប់​៩​នាក់ និង​ប៉ូ​លិ​សម្នាក់​រួច​នារី​អ៊ុយ​ក្រែ​ន​ម្នាក់​ក៏​ស្លា.ប់ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ