ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​សុំ​ជិះ​ម៉ូតូ​មិន​បាន កូនប្រុស​ហ៊ាន​លើកដៃ​កា​.​ប់​ទៅ​លើ​ឪពុក​បង្កើត​ខ្លួនឯង

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​អន្លង់​វែង ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​ប្រើ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​អន្លង់​វែង ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​កាំបិត​ខ្វែវ​កា​.​ប់​ទៅ​លើ​ឪពុក​បង្កើត បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ព្រោះតែ​ខឹង​រឿង​សុំ​ម៉ូតូ​ជិះ ប៉ុន្តែ​ឪពុក​មិន​ឲ្យ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​២០​ទី​នា​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​អូរ​អ​ង្រេ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បុរស​ជន​បង្ក​ជា​កូន​ខាងលើ​នេះ​មានឈ្មោះ ហួ​ន គី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កូន​ទី​៤ មាន​ប្រពន្ធ​ឈ្មោះ ដា​រ៉ូ និង​មានកូន​ប្រុស​ម្នាក់ តែ​បាន​លេង​លះ​គ្នា​ជិត​មួយ​ឆ្នាំ​ហើយ រស់នៅ​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ចំណែក​ជន​រង​គ្រោះជា​ឪពុក​មានឈ្មោះ ឡឹ​ក គៀន អាយុ​៦៦​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ ខា អាយុ​៦២​ឆ្នាំ មានកូន​៦​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ មុខរបរ​ជា​កសិករ រស់នៅ​ជាមួយ​គ្នា​។

តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា កាលពី​ចន្លោះ​ម៉ោង​៨​ទៅ​៩​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មួយ គឺ​កូនបង្កើត​បាន​យក​កាំ​បិ​.​ត​ខ្វែវ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះជា​ឪពុក​ខ្លួនឯង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ស្មា​ខាងឆ្វេង ហូរ​ឈា​.​ម​ធ្ងន់ធ្ងរ ដោយសារ​មូលហេតុ​ជនសង្ស័យ​ខឹង​រឿង​សុំ​ម៉ូតូ​ឪពុក​ជិះ​មិន​បាន ហើយ​ក៏​ទាញ​កាំ​បិ​.​ត​កា​.​ប់​ទៅ​លើ​ឪពុក​តែ​ម្តង​។

ហើយ​បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ កូន​របស់​គាត់​ជា​កូន​ទី​៤ មានឈ្មោះ​ហួ​ន គី បាន​ដើរមក​យក​ម៉ូតូ​ជិះ​ដើរ​លេង តែ​រូប​គាត់​មិន​ព្រម​ឲ្យ លុះ​នៅ​វេលា​ម៉ោង​១៩​និង​00​នាទី​យ ប់​ថ្ងៃ​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយសារ​តែ​កូន​រូប​នេះ ឪពុក​ម្តាយ​ប្រដៅ​មិន​ស្តាប់បង្គាប់ ណាមួយ​ដើរ​មាន​មិត្តភក្តិ ហើយ​ប្រព្រឹត្ត​ជក់​គ្រឿង​ញៀ​.​ន និង​ទើបតែ​ចេញពី​កន្លែង​មន្ទីរ​អប់រុំ​បាន​ជិត​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​តែ​មិន​រាងចាល ថែម​ទាំង​ប្រព្រឹត្ត​បន្ត​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ទៀត​។

ទាក់ទិន​ព័ត​មាន​ខាងលើ​នេះ លោក​វរសេនីយ៍ទោ ស៊ូ នូវ អធិការ​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ក្នុង​ករណី​ជន​បង្ក​ដែល​ជា​កូនបង្កើត​ទាញ​កាំ​បិ​.​ត​ខ្វែវ​ដង​វែង​កា​.​ប់​ទៅ​លើ​ឪពុក​បង្កើត បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ផ្នែក​ស្មា​ខាងឆ្វេង​មួយ​កាំ​បិ​.​ត កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ​។ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាន​នគ​បាល​ខេត្ត លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាលស្រុក​អន្លង់​វែង លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ផង​ដែរ និង​នាំ​មក​អធិការ​ស្រុក​អន្លង់​វែង ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។

ចំណែក​គ្រូពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ដោយសារ​តែ​ស្ថានភាព​ជន​រង​គ្រោះជា​ឪពុក​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បង្អែក​ស្រុក​ក៏​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ