ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង អា​មេ​រិ​ក ​និង​ជប៉ុន​ ធ្វើ​សមយុទ្ធ​ជើង​​ទឹក​រួម

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​-​ជប៉ុន ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP រាយការណ៍​ថា ប្រទេស​

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​-​ជប៉ុន ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក​និង​ជប៉ុន​បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​២២ ​កុម្ភៈ សមយុទ្ធ​ជើង​ទឹកត្រី​ភាគី​ការពារ​ប្រឆាំង​មី​ស៊ី​​ល ក្នុង​ដែនទឹក​អន្តរជាតិ​នៃ​សមុទ្រ​ខាងកើត​។ កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា សមយុទ្ធ​នោះ​ធ្វើ​ឡើង ខណៈ​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ក្នុង​ដោយសារ​ការ​បា.ញ់​មី​ស៊ីល បាលី​ស្ទិ​ក​នា​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​។

តាម​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ ខាងត្បូង​ថា សមយុទ្ធ​នោះ​ប្រព្រឹត្ត​ទៅ នៅ​ខាងកើត​កោះ​ULLEUNG កូរ៉េ​ខាងត្បូង​ចូលរួម​ដោយ​នាវា​ពិឃាត​៣​គ្រឿង​។ សមយុទ្ធ​នោះ​មាន​រយៈពេល​ប្រមាណ​ជា​៥​ម៉ោង ផ្ដោត​លើ​វិធី​តាម​ចាប់​រក តាមដាន​និង​ស្ទាក់​ដែល​ធ្វើ​ត្រាប់​តាម​កុំព្យូទ័រ ព្រមទាំង​លើ​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា ដោយសារ​សមយុទ្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​នោះ កូរ៉េ​ខាងត្បូង អា​មេ​រិ​ក​និង​ជប៉ុន បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​និង​ពង្រឹង​ប្រព័ន្ធ​ឆ្លើយ​តប​។ កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​នោះ ឆ្លុះ​បញ្ចាំង​ពី​គុណ​តម្លៃ​រួម​របស់​យើង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង តស៊ូ​ប្រឆាំង​បណ្ដា​អ្នក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​តំបន់​។

សមយុទ្ធ​ជើង​ទឹកត្រី​ភាគី​នោះ​ធ្វើ​ឡើង​ក្រោយ​ពេល​កូរ៉េ​ខាងជើង បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​គ្រាប់ ក្នុង​នោះ​មាន​ទាំង​មី​ស៊ី​ល​រំលង​ទ្វីប​ជា​ច្រើន​គ្រាប់​។ សមយុទ្ធ​នោះ​ក៏​បង្ហាញ​ដែរ​ថា កូរ៉េ​ខាងត្បូង​ខិតខំ​កែ​លម្អ​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​ជប៉ុន ដែល​ស្រុត​ចុះ​ដោយសារ​ជម្លោះ​ប្រវត្តិសាស្ត្រ​។ ប្រទេស​ទាំង​៣​នោះ​តាម​ពិត​ធ្លាប់​ធ្វើ​សមយុទ្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​រួម​គ្នា កាលពី​ខែតុលា​ឆ្នាំទៅ​មិ​ញ​។

តាម​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​ថា នា​ថ្ងៃ​នោះ​ដែរ​បណ្ដា​នាយទាហានជាន់ខ្ពស់​របស់​កង​ម៉ា​រី​ន​នៃ​ប្រទេស​ទាំង​៣ បាន​មក​ជួប​ប្រជុំ​គ្នា​លើ​នាវា​នៃ​កង​នាវាចរណ៍​ទី​៧​អា​មេ​រិ​ក មាន​មូលដ្ឋាន​នៅ​កោះ​អូ​គី​ណា​វ៉ា ដើម្បី​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​ខាង​កិច្ច​ការពារ​ប្រឆាំង​ការ​គំរា.មកំហែង​ដោយ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​។

ម្យ៉ាងវិញទៀត​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក ត្រូវ​រៀបចំ​ធ្វើ សមយុទ្ធ​យោធា​រួម​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន នា​ថ្ងៃ​ទី​២២​កុម្ភៈ​ម៉ោង​នៅ​អា​មេ​រិ​ក ក្នុង​ក្រប​ខណ្ឌ​នៃ​សេនា​រី​យ៉ូ​ប្រើ​នុយក្លេអ៊ែរ ពី​សំណាក់​កូរ៉េ​ខាងជើង​។ នោះ​ជា​សមយុទ្ធ​នៅ​លើ​តុ​TTX ផ្អែក​លើ​ការ​ពិភាក្សា​គ្នា ហើយ​ធ្វើ​ឡើង​ក្នុង​ពេល​កូ​រ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ធានា​ដល់​ភាព​ជឿជាក់ លើ​ការ​សន្យា​របស់​អា​មេ​រិ​ក​ដែល​ថា​ប្រើ​គ្រប់​មធ្យោបាយ​ជួយ​ការពារ​បណ្ដា​សម្ព័ន្ធមិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ