ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​២​ករណី​សម្លា.ប់​មនុស្ស​៣​នាក់​របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរ​ចំនួន​២​ករណី​ផ្សេង​គ្នា ក្នុង​នោះ​មាននៅ​ស្រុក​ចំការលើ ដោយ​បុរស​ពីរ​នាក់

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរ​ចំនួន​២​ករណី​ផ្សេង​គ្នា ក្នុង​នោះ​មាននៅ​ស្រុក​ចំការលើ ដោយ​បុរស​ពីរ​នាក់ បាន​ស្រវឹងស្រា ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​របួសធ្ងន់ និង​ស្រុក​ព្រៃឈរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ រវាង​ម៉ូតូ និង​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣​នាក់​ភ្លាម​ៗ​តែ​ម្តង ។

តាម​របាយការណ៍​របស់​លោក​វរៈ​សេនី​យ៏​ទោ ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ចំការលើ បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ លើ​ផ្លូវជាតិ​លេខ​៧១ ត្រង់​ចំណុច​ភូមិ​ក្បាលហុង​ចាស់ ឃុំ​ល្វា​លើ ស្រុក​ចំការលើ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស ពាក់​ស្លាក​លេខ ស្វាយ​រៀង ១D-២១៨៣ បើកបរ​ដោយ​ឈ្មោះ វ៉ា គឹ​ម​សុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មិន​មាន​ពាក់មួក​សុវត្ថិភាព រស់នៅ​ភូមិ​ល្វា​ត្បូង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ បាន​ឌុ​ប​ឈ្មោះ ឌឿ​ន ពយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ដោយ​មិន​ពាក់មួក​ស​វុ​ត្ថិ​ភាព​ដូច​គ្នា បាន​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៧៣៩១ ដែល​ចត​នៅ​កៀន​ផ្លូវ ។

ករណី​នេះ​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់ មូលហេតុ​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​បណ្តាល​មក​ពី​អ្នកបើកបរ​ស្រវឹងស្រា ។

ចំពោះ​ករណី​ទី​២​វិញ ត្រង់​ចំណុច​កំណាត់​ផ្លូវ​ខេត្ត​លេខ​៧០ ក្នុងភូមិ​ជ្រៃ​វៀន ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៥៨២៧ ដោយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ បាន​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ម៉ាក C ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១G-៩៧២៥ បើកបរ​ដោយ​ឈ្មោះ ឆាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​បន្ទាយ​រឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ រួម​ទាំង​អ្នក​អង្គុយ​ពីក្រោយ​២​នាក់​មាន ១-​ឈ្មោះ សុខ ហ៊ា​ង ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ឈ្មោះ សុខ លាប រស់នៅ​ភូមិ​ទួល​តា​កោ ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ។

នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បញ្ជាក់​ថា ៖ ករណី​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ដល់​ទៅ​៣​នាក់​នេះ មូលហេតុ​ដោយសារ​តែ​ម៉ូតូ​បើក​ជែង​ជាមួយនឹង​រថយន្ត  ដែល​បើក​ស្រប​ទិស​គ្នា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក  នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕