ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណៈមេធាវី ចែករំលែក​ច្បាប់ ​ដល់​មន្ត្រី​ម​ជ្ឍ​មណ្ឌល និង​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស ជំនាន់​ទី​២៥ ភ្នំ​ស្រង់

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​មេធាវី​មួយ​ក្រុម ចូលរួម​ធ្វើ​បទ​ឧ​ទេ្ទ​សនាម ស្តី​ពី “​គោលការណ៍​ធំ​ៗ​នៃ​ច្បាប់​” ជូន​ដល់​មន្ត្រី​មជ្ឈមណ្ឌល និង​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស ជំនាន់​ទី​២៥ ចំនួន​៥៧០​រូប នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ស្រង់ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិត​នៅ​ភូមិ​ស្វាយ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នា​ឱកាស​នោះ​ដែរ ក៏​មាន​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឧត្តមសេនីយ៍ឯក យ៉ា​ត ទូច មេបញ្ជាការ​រង និង​ជា​នាយខុទ្ទកាល័យ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ការ​ធ្វើ​របាយការណ៍ អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​សកម្មភាព​ការងារ​ហ្វឹកហ្វឺន ដោយ​ឧត្តមសេនីយ៍ឯក យី​ប កូយ នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ស្រង់ ព្រមទាំង​បាន​ជូន​ដំណើរ ប្រធាន​គណៈមេធាវី ធ្វើ​ទស្សនកិច្ច​នៅ​ស្ទូ​ឌី​យោ​ថត​ភាពយន្ត និង​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ផលិតភាព​យន្ត​រឿង “​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បរ​មី​” និង​ទស្សនកិច្ច​អគារ​ទីចាត់ការ បណ្ណាល័យ ព្រមទាំង​សមិទ្ធផល​នានា នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ផង​ដែរ ។

លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នូវ​មតិ​ស្វាគមន៍ ទៅ​កាន់​សិក្ខាកាម និង​បាន​ធ្វើ​បទ​ឧ​ទេ្ទ​សនាម ចែករំលែក​ច្បាប់ ស្តី​អំពី ៖
-​លិខិត​បទដ្ឋាន​គតិ​យុ​ត្តនៃ​ព្រះរាជាណាចក្រ​កម្ពុជា
-​ស្ថាប័ន​ធំ​ៗ​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ
-​តួអង្គ​សំខាន់​ៗ​នៃ​តួអង្គ​តុលាការ
-​ការ​ទទួលខុសត្រូវ​ផ្នែក​ច្បាប់ ។

លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​អំណរ​គុណ​ដល់​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស ចំពោះ​ការ​អញ្ជើញលោក​ចូលរួម​ធ្វើ​បទ​ឧ​ទេ្ទ​សនាម ផ្សព្វផ្សាយ​អំពី​គោលការណ៍​ច្បាប់ និង​អរគុណ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ត្រងត្រាប់​ស្តាប់ កត់ត្រា នូវ​ចំណុច​សំខាន់​ៗ ដែល​បាន​ធ្វើ​បទ​បង្ហាញ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ