រាជធានីភ្នំពេញ ៖ នារីវ័យក្មេងមានវិបត្តិក្នុងគ្រួសារម្នាក់បានជិះម៉ូតូកង់៣ នាំកូនស្រីអាយុ៨ឆ្នាំទៅលោ.តទឹកសម្លា.ប់ខ្លួនពីលើស្ពានជ្រោយ ចង្វារ តែមិនទាន់បានលោ.តត្រូវអ្នករត់ម៉ូតូកង់៣ រួមនឹងនគរបាលនាំគ្នាចាប់ឃាត់ទាន់។
![Picture]()
ករណីខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២និង៥០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកណ្តាលស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីរូបនោះពុំបានប្រាប់អោយស្គាល់អត្តសញ្ញាណឡើយ មានអាយុ ប្រមាណជិត៣០ឆ្នាំ មានលំនៅផ្ទះជួល នៅម្តុំពញាក្រែក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានកូនស្រីម្នាក់ អាយុ៨ឆ្នាំ ។
![Picture]()
តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរូបនោះបានជិះម៉ូតូកង់៣ មួយគ្រឿងធ្វើដំណើរពីលិចទៅកើត។ខណៈពេលឡើងដល់កណ្តាលស្ពាន ស្រាប់តែនារីរូបនោះបានលោ.តចុះពីលើកង់៣ ប៉ុងលោ.តទឹកសម្លា.ប់ខ្លួន តែត្រូវបានអ្នករត់ម៉ូតូកង់៣ឃាត់ទាន់ ហើយប្រជាពលរដ្ឋរាយការណ៍ទៅនគរបាលចរាចរណ៍នៅគោលដៅគល់ស្ពាននាំគ្នាមកជួយឃាត់។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីឃាត់បាននារីរូបនោះបានព្យាយាមរត់ចូលរថយន្ត ដើម្បីសម្លា.ប់ខ្លួនផងដែរ។ ទាក់ទិនករណីនេះត្រូវបានគេដឹងថា ដោយសារតែនាងតូចចិត្តខ្លួនឯងមានទំនាស់គ្នាក្នុងគ្រួសារ ហើយប្តីក្រោយដេញចេញពីផ្ទះ ហើយម្ចាស់ផ្ទះជួលក៏បានដេញចេញពីផ្ទះដែរ។
![Picture]()
តាមព័ត៌មានអោយដឹងទៀត នារីរូបនោះជាស្ត្រីមេម៉ាយ មានកូនស្រី១អាយុ៨ឆ្នាំ ហើយមានទំនាក់ទំនងស្នេហាជាមួយប្តីក្រោយជាកម្មករសំណង់មកជួលផ្ទះស្នាក់នៅម្តុំសាលារៀនពញាក្រែក។ ការរស់នៅជាមួយគ្នា មិនចុះសម្រុងគ្នាឡើយមានទំនាស់គ្នាជារើយ រឿងអត់លុយអោយថ្ងៃផ្ទះជួល។
នៅព្រឹកថ្ងៃទី ២២ខែ កុម្ភៈនេះ នារីរូបនោះមានទំនាស់គ្នាក្នុងគ្រួសារ ព្រោះអត់លុយអោយថ្ងៃផ្ទះ ហើយត្រូវបានម្ចាស់ដេញចេញ ហើយប្តីក៏បានដេញចេញពីផ្ទះទៀត ក៏បាននាំកូនស្រីជិះម៉ូតូកង់៣ មកលោ.តទឹកសម្លា.ប់ខ្លួនតែមិនបានសម្រេច។
![Picture]()
តាមព័ត៌មានអោយដឹងថា កាលពីព្រឹកនាងបានមកលោ.តទឹកម្តងមកហើយ តែត្រូវប្រជាពលរដ្ឋឃាត់ណែនាំអោយត្រឡប់ទៅវិញ។ បន្ទាប់ពីឃាត់ខ្លួន នគរបាលក៍បាននាំប្រគល់អោយនគរបាលប៉ុស្តិ៍ ជ្រោយចង្វារដើម្បីអប់រំហើយទាក់ទងហៅក្រុមគ្រួសារមកយកត្រឡប់ទៅផ្ទះវិញ៕
ចែករំលែកព័តមាននេះ