ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ឆ្នាំ​កន្លង! ​រុ​ស្ស៊ី​អាច​ទប់ទល់​ទណ្ឌកម្ម​​​ក្រុម​​លោក​ខាងលិច​បាន

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន អះអាង​កាលពី​ថ្ងៃ​ទី​២១​ កុម្ភៈ​ថា សេដ្ឋកិច្ច​រុ​ស្ស៊ី​

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន អះអាង​កាលពី​ថ្ងៃ​ទី​២១​ កុម្ភៈ​ថា សេដ្ឋកិច្ច​រុ​ស្ស៊ី​អាច​ទប់ទល់​បាន​បណ្ដា​ទណ្ឌកម្ម​ពួក​លោក​ខាងលិច និង​សម្រេច​បាន​សុ​ក្រិត​ភាព​នានា​លើស​ពី​ការ​រំពឹង​ទុក​របស់​លោក​ខាងលិច​។

ក្នុង​សុន្ទរ​ថា​ប្រចាំឆ្នាំ​នៅ​សភា​រុ​ស្ស៊ី​ លោកពូ​ទី​ន​ ថ្លែង​ទៀត​ថា យើង​បាន​ធានា​ស្ថេ​រ​ភាព​សភាពការណ៍​សេដ្ឋកិច្ច ការពារ​ពលរដ្ឋ ជួយ​សង្គ្រោះ​ការងារ រារាំង​ការ​ខ្វះខាត​លើ​ទីផ្សារ​ក្នុង​នោះ​រួម​ទាំង​បណ្ដា​ផលិត​ផល​សំខាន់​ៗ ហើយ​ទ្រទ្រង់​បាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​សហគ្រិន​។ លោក​លើក​ពី​តួលេខ​ចុង​ក្រោយ​នានា​ដែល​បង្ហាញ​ថា ផលទុនជាតិ​សរុប​របស់​ប្រទេស​ចុះ​ថយ​ត្រឹម​២,១%​ក្នុង​ឆ្នាំ​២០២២ មាន​ន័យ​ថា​ទាប​ជាង​ការ​យឺតយ៉ាវ​ខាង​ស​ដ្ឋ​កិច្ច​ដែល​ព្យាករណ៍​ដោយ​ពួក​អ្នកវិភាគ​លោក​ខាងលិច​ដែល​ថា អាច​មាន​ពី​២០​ទៅ​២៥% ។ និយាយ​ពី​ចំណែក​ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី ក្នុង​ការ​ទូទាត់​អន្តរជាតិ​របស់​រុ​ស្ស៊ី​មានការ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ខែធ្នូ​ ឆ្នាំ​២០២១​។

លោក​ពូ​ទី​ន​ ថ្លែង​ទៀត​ថា ក្រុង​មូ​ស្គូ​កំពុង​បន្ត​ធ្វើការ​ជាមួយ​បណ្ដា​ដៃគូ ដើម្បី​បង្កើត​ប្រព័ន្ធ​ទូទាត់​ពិភពលោក​មួយ​ដែល​មាន​ស្ថេ​រ​ភាព​និង​ភាព​ប្រាកដប្រជា មិន​ចំណុះ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​និង​រូបិយ​វត្ថុ​លោក​ខាងលិច​ដទៃ​ៗ​ទៀត​។

លោក​ថា​ពួក​អ្នក​ដាក់​ទណ្ឌកម្ម​បែរជា​មក​ធ្វើបាប​ខ្លួនឯង​។ ទណ្ឌកម្ម​ពួក​គេ​នាំ​ឲ្យ​ផ្ទុះ​អតិផរណា​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ពួក​គេ ញ៉ាំ​ង​ឲ្យ​មាន​បាតុកម្ម​តវ៉ា​នានា និង​នាំ​ឲ្យ​មានការ​បាត់បង់​ការងារ ការ​បិទ​បណ្ដា​សហគ្រាស​និង​មាន​វិបត្តិ​ថាមពល តែ​ពួក​គេ​បែរជា​និយាយ​ទៅ​កាន់​ពលរដ្ឋ​ថា ទាំងនោះ ជា​ការ​ទទួលខុសត្រូវ​របស់​រុ​ស្ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ