ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រុម​ WAGNER​ ចោទ​សេនាធិការ​កងទ័ព​រុ​ស្ស៊ី​​ថា​ក្បត់​ពួក​ខ្លួន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ភាព​តានតឹង​កំពុង​កើនខ្លាំង​ថែម​ទៀត រវាង​កងទ័ព​រៀបរយ​រុ​ស្ស៊ី​ និង​ពួក

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ភាព​តានតឹង​កំពុង​កើនខ្លាំង​ថែម​ទៀត រវាង​កងទ័ព​រៀបរយ​រុ​ស្ស៊ី​ និង​ពួក
ទាហាន​ស៊ី​ឈ្នួល​ក្រុម WAGNER ។

ប្រមុខ​ក្រុម WAGNER លោក​អ៊ី​​វ​ហ្គេ​នី​ព្រីហ្គោ​ហ្ស៊ី​ន កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ចោទ​សេនាធិ​ការ​​កងទ័ព​ប្រទេស​លោក​ថា ប្រព្រឹត្ត​អំពើ​ក្បត់គ្នាដែល​លោ​កថា​បដិសេធ​មិន​ផ្ដល់​សម្ភារ​យោធា ដល់​កង​ទាហាន​លោក​នៅ​ខ្សែត្រៀម​ជួរ​មុខ​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

សេចក្ដីថ្លែងការណ៍​របស់​ប្រមុខ​ក្រុម WAGNER លោក​អ៊ី​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​នេះ កំណត់​ពីការ​​កើន​កាន់តែ​ខ្លាំង​នៃ​ការ​មិន​ចុះសម្រុង​គ្នា​រវាងកង WAGNER និង​កងទ័ព​រៀបរយ​រុ​ស្ស៊ី​ ដែលហាក់​ដូចជា​ប្រជែង​គ្នា​នៅ​លើ​ទីលានប្រយុទ្ធ​អ៊ុយក្រែ​ន ។ ភាព​តានតឹង​លេច​កាន់តែ​ខ្លាំង ពេល​កងទ័ពរុ​ស្ស៊ី​ប៉ុនប៉ង​វាយ​ដណ្ដើម​យក​ក្រុង​បាក់​មូ​ដ ដោយកងទ័ព​រៀបរយ​និង​កង​ម្លាំ​ង WAGNER ម្ខាង​ៗអះអាង​ពី​ស្នាដៃ​ក្នុង​ការ​វាយ​រុលទៅមុខ​នៅ​សមរភូមិ​ក្រុង​បាក់​មូ​ដ ហើយ​ជួនកាល​និយាយ​ផ្ទុយ​គ្នា​ផង ។

ក្នុង​ការ​ថត​សំឡេង​មួយ​ចេញផ្សាយ​តាម​តេ​ឡេ​ក្រាម លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​និយាយ​ថា នាយសេនាធិការ​កងទ័ព និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ បាន​ចេញ​បទបញ្ជា​មិនឲ្យ​ផ្ដល់​គ្រាប់រំសេវ​ដល់​ក្រុម WAGNER ។

លោកអ៊ី​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​​ន ហាក់ដូចជា​ចង់​រិះគន់​ជាសាធារណៈ ដល់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ ដែលលោក​ចោទ​ថា​ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ភស្ដុ​ភារ​ឲ្យ​បាន​ទាន់​ពេលវេលា​ខណៈ​ទំនាស់​គ្នា​រវាង​ប្រមុខ​ក្រុម WAGNER និង​ទីបញ្ជាការ​ដា្ឋ​នកងទ័ព​រៀបរយ​កាន់តែ​បើកចំហ ។ លោក​ថា​មានការ​ប្រឆាំង​គ្នា​ចំ​មុខតែ​ម្ដង​ដែល​ប៉ង​បំផ្លាញ​ក្រុមWAGNER ។ អាច​មានការ​បិទ​បាំង​អំពើ​ក្បត់ចំពោះ​មាតុភូមិ ខណៈ​ក្រុម WAGNER កំពុងប្រយុទ្ធ​ដណ្ដើម​យក​ក្រុង​បាក់​មូ​ដ ។ គេ​រាំង​ខ្ទប់​ការផ្គត់ផ្គង់​គ្រាប់រំសេវ និង​ការ​ជួយ​ទ្រទ្រង់​តាម​អាកាស ពេល​វាយលុក​ដែល​បណ្ដាល​ឲ្យ​កង​ទាហាន​លោក​រង​ការ​បាត់បង់​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗដល់​រាប់រយ​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ