ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ត្រួតពិនិត្យ​អគារ​២​ខ្នង

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់​ពី​អមដំណើរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់​ពី​អមដំណើរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ជួប​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង និង​សិស្ស នៃ​សាលា​គរុកោសល្យ​ភូមិភាគ​ស្ទឹង​ត្រែង រួច​លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាគារ​ការិយាល័យ​មួយ​ខ្នង​៤​បន្ទប់ និង​អាគា​សិក្សា​បី​ជាន់​មួយ​ខ្នង​១៨​បន្ទប់ ដែល​ជា​អំណោយ ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន អូ​ពងមាន់ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ អ្នកគ្រូ លោកគ្រូ នៃ​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន អូ​ពងមាន់ និង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ចំណុច​អូ​ពងមាន់ ភូមិ​រា​ជានុ​គោល សង្កាត់​ព្រះ​បាត ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា ៖ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់​នូវ​ភាព​រីក​ចំរើន​ពិតប្រាកដ​ជូន​ជាតិ​មាតុភូមិ ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​បានឃើញ ពី​ការ​រីក​ចំរើន​របស់​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ។ ជាក់ស្តែង​ការដ្ឋាន​អគារសិក្សា និង​កា​រិ​យា​គ្រូបង្រៀន ដែល​កំពុង​ដំណើរ​សាងសង់​នៅ​ពេល​នេះ គឹ សម្តេច បាន​ផ្តល់​ជូន​ដល់​អនុ​វិទ្យា ប៊ុ​ន រ៉ា​នី ហ៊ុន សែន អូ​ពងមាន់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស បាន​សិក្សា​រៀនសូត្រ​ចំណេះដឹង យក​បក​ប្រើប្រាស់ និង​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ​ទៅ​អនាគត ។

លោក​បន្ត​ថា ៖ ធនធានមនុស្ស គឺ​ពិតជា​សំខាន់​ណាស់ ដូចនេះ​ហើយ​ទើប សម្តេច​តេ​ជោ ខិតខំ​ប្រឹងប្រែង​កសាង​សាលារៀន ឲ្យ​បាន​ច្រើន មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្តេច ក៏​បាន​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន ផ្លូវ ស្ពាន មន្ទីរពេទ្យ ជាដើម ។

លោក ឌឺ សុ​ជាតិ គ្រូបង្រៀន​មួយ​រូប នៅ​អនុ​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន អូ​ពងមាន់ បាន​ឲ្យ​ដឹង​ថា ៖ អគារ​ការិយាល័យ​មួយ​ខ្នង​៤​បន្ទប់ និង​អគារសិក្សា​បី​ជាន់​មួយ​ខ្នង​១៨​បន្ទប់ ដែល​លោក ហ៊ុន ម៉ា​ណែ​ត ចុះ​មក​ពិនិត្យ នា​ពេល​នេះ គឺ​ត្រូវ​បាន សម្តេច ផ្តល់​ជូន​សាលា ក្នុងអំឡុងពេល​ដែល​សម្តេច​អញ្ជើញ​ចុះ​សំណេះសំណាល​សាកសួរ​សុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាលពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ហើយ​ការ​សាងសង់​នៅ​ពេល​មិន​ទាន់​បាន​រួចរាល់​នៅឡើយ​ទេ ប៉ុន្តែ​ដំណើរការ​រ​ដ្ឋា​ន​សាងសង់​នៅ​តែ​បន្ត​ទៅ​មុខជា​ធម្មតា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ក្នុង​ឱកាស​នោះ​ដែរ ដោយ​មានការ​សំណូមពរ ពី​ប្រជាពលរដ្ឋ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​ជូន​នូវ​អគារ​សាសនា​មូ​ស្លី​ម​មួយ​ខ្នង​៣​បន្ទប់ ផ្តល់​ស៊ីម៉ងត៍​១៥​តោន ឥដ្ឋ​១​ម៉ឺន​ដុំ ដល់​វត្ត​អូ​ពងមាន់ ជូន ICOME ចំនួន​១០​គ្រឿង ដល់​ប្រជា​ការពារ​ភូមិ និង​ជួសជុល​ផ្លូវ ង​.៤២ ប្រវែង​១០០​ម៉េ​ត្រ និង​ពង្រីក​ទំហំ​ផ្លូវ​៤​ម៉ែត្រ និង​ធ្វើការ​សិក្សា​ផ្លូវ​មួយ​ខ្សែ​នៅ​គីឡូ​១២ ដើម្បី​ធ្វើការ​ស្ថាបនា ៕