ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្រុង​គៀវ​ លោក​ចូ បៃ​ដិ​ន ​ថ្លែង​សុន្ទរកថា​នៅ​ក្រុង​វ៉ា​សូ​វី

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ពី​ទៅ​កាន់​ទី​ក្រុងគៀវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដើម្បី​ជួប​ជាមួយ​សម​ភាគីអ៊ុយ​​ក្រែ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ពី​ទៅ​កាន់​ទី​ក្រុងគៀវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដើម្បី​ជួប​ជាមួយ​សម​ភាគីអ៊ុយ​​ក្រែ​ន ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន បាន​ទៅ​កាន់​រដ្ឋធានី​ប៉ូ​ឡូញ ក្រុង​វ៉ា​សូ​វី​ជួប​ជាមួយមេ​ដឹក​នាំ​អឺរ៉ុប​សំខាន់​ៗ​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន ហើយ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ទីនោះ ។

លោក​បៃ​ដិ​ន ​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង​ដល់អ៊ុយ​ក្រែ​ន​ដែល​កំពុង​តស៊ូ​ទប់ទល់ ចាប់តាំងពី​ជិត​មួយ​ឆ្នាំ​មក​ហើយ​ការ​វាយលុក​របស់​រុ​ស្ស៊ី​ ។ អ៊ុយ​ក្រែ​ន​ដាច់ខាត​មិន​អាច​ចាញ់​រុ​ស្ស៊ី​​ឡើយ ។ លោក​ថា​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នឹង​ចាញ់​ប្រឈម​មុខ​នឹងក្ដី​ស្រឡាញ់​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន ចំពោះប្រទេស​របស់​ពួក​គេ ។

លោក​បៃ​ដិ​ន ​មើលឃើញ​ថា អនាគត​របស់​អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​សេរី អធិបតេ​យ្យ​និង​ប្រជាធិបតេយ្យ ។ លោក​សរសើរ​ចំពោះភាព​អង់អាច​ក្លាហាន​របស់​លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី និង​ប្រជាជន​អ៊ុយ​ក្រែ​ន ។ ថ្ងៃ​សុក្រ​ ទី​២៤ កុម្ភៈ នឹង​កំណត់​ខួប​លើក​ទី​១​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន ។ លោក​បៃ​ដិ​ន​ រំឭក​ថា ពិភពលោក​មិន​អាចនៅ​ស្ងៀម​ចំពោះ​សភាពការណ៍​នេះ​ឡើយ​និង​ថា ការ​គាំទ្រ​ចំពោះ​អ៊ុយ​ក្រែ​ន​ពិតជា​ខ្លាំង និង​ពោរពេញ​ដោយ​ការ​រួបរួម​គ្នា ។ អូតង់​រួបរួម​គ្នា​ជាង​ពេល​ណា​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ