ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកចោរតាម​ទាន់ប៉ុណ្ណឹងហើយ​នៅតែ​​ប្រកែក​​ហើយបន្ទោស​ប៉ូលិស​​ទៀត​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ចោរ​ម្នាក់​គាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​ពូន​ស្ទាក់​​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ ពាក់​ព័ន្ធ​ករណី​លួច​ដោះ​យក​ត្រង់​ស្វ​រ័​អគ្គិ​ស​នីឯកជន ស្ថិត​នៅ​ផ្លូវ​តាម​ផ្លូវជាតិ​លេខ​៤ ក្បែរ អតីត​ស្នាក់​ការ​គណបក្ស​ហ្វ៊ុ​នស៊ិនប៉ិច…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ចោរ​ម្នាក់​គាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​ពូន​ស្ទាក់​​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ ពាក់​ព័ន្ធ​ករណី​លួច​ដោះ​យក​ត្រង់​ស្វ​រ័​អគ្គិ​ស​នីឯកជន ស្ថិត​នៅ​ផ្លូវ​តាម​ផ្លូវជាតិ​លេខ​៤ ក្បែរ អតីត​ស្នាក់​ការ​គណបក្ស​ហ្វ៊ុ​នស៊ិនប៉ិច ភូមិ​១ សង្កាត់​លេខ​១ ប៉ុន្តែ​អ្វី​ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់​ជាក់ស្តែង​ប៉ុណ្ណឹង​ហើយ លោក​ចោរ​រូប​នោះ​គាត់​ប្រ​កែ​ក​យកឈ្នះ​ថា​ «លោក​ប៉ូ​លិស​មុន​ចោទ​គេ​ថា​ចោរ សុំ​ឆែក​មើល​កា​មេ​រ៉ា​ផង​»

ជនសង្ស័យ​ខាងលើ មានឈ្មោះ មៀន មន ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជាកម្មករ​ផ្លូវថ្នល់ ស្នាក់​នៅ​ការដ្ឋាន​ច្រកចូល​ផ្លូវ​ល្បឿន​លឿន សង្កាត់​លេខ​១ ក្រុង​.​ខេត្ត ព្រះ​សីហ​នុ ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២ យប់​ថ្ងៃខែ​ខាងលើ មាន​ករណី​ចោរលួច​ដោះ​ត្រង់​ស្វ​រ័​អគ្គី​ស​នីមួយ​ករណី បង្ក​ដោយ​ជនសង្ស័យ​ចំនួន២​នាក់ ដើម្បី​យក​ស្ពាន់​ទៅ​លក់ ។ ដោយ​មាន​សេចក្តី​រាយ​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នៃ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត បាន​ដាក់​បទបញ្ជា​ទៅ​លោក​វរសេនីយ៍ឯក តី វិសាល អធិការនៃ​អធិការដ្ឋាន​នគរ បាល​ក្រុងព្រះសីហនុ ឲ្យ​កម្លាំង​ជំនាញ​ចេញ​ល្បាត និង​ពួនស្ទាក់​ចាំ​ចាប់​ចោរលួច​ដោះ​ត្រង់​ស្វ័​រ​អគ្គី​ស​នី​នោះ លុះ​ពេល​កម្លាំង​សមត្ត​កិច្ច​ជំនាញ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ស្រាប់តែ​ឃើញ​ឧ​បករ ណ៍ សោរ ម៉ា​ឡេ​ត ជា​ច្រើន នៅ​ជិត​ក្បែរ​បង្គោល​ភ្លើង​មាន​ត្រង់​ស្វ​រ័​ដោះ​ទម្លាក់​រាយ​ប៉ាយ​នៅ​លើ​ដី ដែល​ជនសង្ស័យ​ដោះ​ទម្លាក់​មក​តាំងពី​ថ្ងៃ​ទី​២០ ខែឆ្នាំ​ដដែល​នោះ ។

ឃើញ​សកម្មភាព​យ៉ាង​ដូច្នោះ​ហើយ សមត្ថកិច្ច​ក៏​បើក​ការ​ស្រាវជ្រាវជា​បន្ទាន់ ​និង​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​២នាក់​ដែល​ម្នាក់​ឈ្មោះ យុន កំពុង​គេចខ្លួន ហើយ​សមត្ត​កិច្ច​ក៏​បាន​ចាប់​យក​វ​ត្តុ​តាង​នៅ​កន្លែង​កើតហេតុ មាន​សោរ​សំរាប់​ដោះ​ប៊ូឡុងមួយ​ចំនួន​ផង​ដែរ ។ ពេល​នេះ ​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​រក​ភស្តុ​តាង​បន្ថែម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

អត្ថបទសរសេរ ដោយ