សង្ស័យតៃកុងងោក បើកកុងទ័រនឺចូលផ្ទះពលរដ្ឋ
ខេត្តកណ្តាល ៖ សង្ស័យតៃកុងងោគមួយភាំងបើករថយន្តកុងទ័រនឺចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់
ខេត្តកណ្តាល ៖ សង្ស័យតៃកុងងោគមួយភាំងបើករថយន្តកុងទ័រនឺចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់
ខេត្តកណ្តាល ៖ សង្ស័យតៃកុងងោគមួយភាំងបើករថយន្តកុងទ័រនឺចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ20២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចទល់មុខផ្សារគគីរ ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោះទាំង២នាក់ ១.ឈ្មោះ អ៊ុន.ស្រីវិត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិគគីរធំឃុំគគីរធំ ស្រុកកៀនស្វាយ រងរបួសធ្ងន់ និងទី២ឈ្មោះ សារិន សៀងលេន ហៅស្រីម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល រងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញរៀងៗខ្លួន។
ចំណែករថយន្តកុងទ័រនឺ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A.1684 បើកបរដោយបុរសឈ្មោះ ខែន ចន្ធី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងទ័រនឺបើកបរទិសដៅភ្នំពេញ.អ្នកលឿង លុះមកដល់ចំណុចខាងលើប្រហែលជាតៃកុងងោកមួយភាំងក៏បានរេចង្កូតចូលបុករះទៅលើផ្ទះចំនួន៣ បណ្តាលឲ្យប្រេះផ្ទះ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំមានដូចជាទូរស័ព្ទ ទូ ទូរទស្សន៍ ទូទឹកកក កៅអី ជាដើម និងរបួសមនុស្សធ្ងន់២នាក់។ ភ្លាមនោះគេឃើញកម្លាំងនគរបាលប៉ុស្តិ៍គគីរសហការជាមួយមន្ត្រីជំនាញស្រុកចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនតៃកុងរថយន្តបង្ក និងវាស់វែងចាត់ការតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕
ចែករំលែកព័តមាននេះ