ខេត្តបាត់ដំបង ៖ សព្វសត្វដែលកើតមកក្នុងលោកសន្និវាសនេះសុទ្ធតែជួបនូវសេចក្តីទុក្ខគ្រប់ៗប្រាណ គ្មានជីវិតសត្វណាដែលថា មិនដែលជួបសេចក្តីទុក្ខនោះទេ គឺមិនមានឡើយ គ្រាន់តែសេចក្តីទុក្ខនោះវាកើតឡើងខុសៗគ្នា ប្លែកៗគ្នាប៉ុណ្ណោះ។
ជាក់ស្តែង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០៣២នេះ ភិក្ខុអគ្គធម្មោ ពិសី បានសម្តែងធម៌ទេសនានៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ រស់នៅយើងមិនដឹងថា តើត្រូវទៅបៀ.តបៀ.ននឹងបុគ្គលណាមួយទេ ពីព្រោះអី យើងជាអ្នកបៀ.តបៀ.នគេ ព្រះអង្គសម្តែងថា អ្នកឈ្នះរមែងប្រទះនៅពៀរ អ្នកចាញ់រមែងដេកកើតទុក្ខ តែបុគ្គលអស់នៅការចងពៀរវេរាហើយ អស់នៅការបៀ.តបៀ.នគ្នាហើយ តើពៀរវេរានោះមានមកពីណា?
![Picture]()
ភិក្ខុអគ្គធម្មោ ពិសី បានមានសង្ឃដីកាបន្តថា ៖ អ៊ីចឹងយើងទាំងអស់គ្នានេះ មិនមាននរណាមួយគ្រាន់បើជានរណាទេ ពេលខ្លះកុំពូកែខឹងពេក កុំពូកែទើសពេក ហើយបើទើសហើយអត់មាននរណាលំបាកទេ គឺខ្លួនឯងនេះហើយ។ សេចក្តីសុខ ព្រោះតែមិនបៀ.តបៀ.នគេ គឺល្អមែនទែន បានជាព្រះអង្គសម្តែងថា «ការមិនបៀ.តបៀ.នគ្នា គឺជាសេចក្តីសុខក្នុងលោក។ តែបើយើងនៅតែមានការបៀ.តបៀ.នគ្នា យើងមិនអាចមាននូវសេចក្តីសុខបានទេ។ ដើម្បីឲ្យមានសេចក្តីសុខសហគមន៍មួយបាន ទាល់តែយើងជាអ្នកវៀរចាកនូវការបៀ.តបៀ.នអ្នកដទៃជាចម្បង។ ហើយបើថា នៅតែបៀ.តបៀ.នគេទេ មិនថា ដោយកាយ មិនថាដោយវាចារ ជួនកាលបៀ.តបៀ.នគេដោយវាចារ ដូចជាការនិយាយដើមគេ ផ្លែផ្កាគេចេះ គេចុះ ដល់តែពេលគេខឹងរឿងហ្នឹងអត់ល្អទេ។
![Picture]()
ជាមួយគ្នានោះដែរ ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកាបន្ថែមថា អ៊ីចឹងការដែលបៀ.តបៀ.នអ្នកដទៃហ្នឹង វាមិនអាចនាំមកនូវសេចក្តីសុខបានទេ ហើយយើងកើតមកក៏មិនមែនត្រូវទៅប្រទូសជាមួយនឹងនរណាមួយឡើយ ។ ពីព្រោះនៅក្នុងលោកនេះ មិនមានបុគ្គលណាខ្លាំងពូកែអស្ចារ្យជាងនរណាទេ។តែទីបំផុត ដែលយើងពោលថា យើងខ្លាំង ដែលយើងពោលថា យើងពូកែហ្នឹង ដល់ទីផុតយើងត្រូវចាស់អត់ញាតិញោម? អ៊ីចឹងដឹងហើយថាចាស់ វាបង្ហាញថា អ្នកទាំងអស់គ្នាហ្នឹងមិនមានបុគ្គលណាមួយ ជាអ្នកអាចឈ្នះអំពីការចាស់ ការឈឺ និងអាចយកឈ្នះពីសេចក្តីស្លា.ប់បានឡើយ ។
![Picture]()
ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកា ៖ អ៊ីចឹងជីវិតដែលរស់នៅនេះ ដែលអាចរស់នៅបាន យើងគប្បីមិនបៀ.តបៀ.នអ្នកដែលនៅជុំវិញខ្លួនយើងនោះទេ ។ សុទ្ធតែអ្នករងនៅសេចក្តីទុក្ខទាំងអស់ហ្នឹង ហើយសូម្បីតែអាត្មាពោល ក្នុងខណៈនេះ ក៏មិនមានបំណងបៀ.តបៀ.នញាតិញោមដែរ តែមានអ្នកខ្លះស្តាប់មិនទាន់ខឹងអាត្មា«លោកពិសីនោះ ទេសនាគ្រែណា ក៏ដូចគ្រែណា លឺតែចឹង ថាឲ្យតែគេ និយាយតែធម៌បានហើយ បាច់ចាំបៀ.តបៀ.នគេទេ»។ អាត្មាថា ទឹកចិត្តបៀ.តបៀ.នគេនោះ គឺមិនមានទេ មិនថាអាត្មានិយាយប៉ះពាល់អីក៏ដោយ បំណងឲ្យបៀ.តបៀ.នគឺមិនមានទេ គឺគ្រាន់តែនិយាយដើម្បីការកែប្រែ និងបង្ហាញផ្លូវតែប៉ុណ្ណោះ។
![Picture]()
ទន្ទឹមនោះដែរ ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកាក៏បានមានសង្ឃដីកាថា ៖ បើមានអ្នកប្រាប់ និងណែនាំហើយ យើងគួរតែត្រេកអរ និងប្រព្រឹត្តតាម។ មនុស្សឆ្លាតមិនដុតខ្លួនឯងឲ្យដល់នូវសេចក្តីទុក្ខទេ មនុស្សឆ្លាតមិនញាំងខ្លួនឯងឲ្យសេចក្តីទុក្ខទោសទេ ពីព្រោះអីការខឹងក្រោធមិនមែនជាដំណើរនាំឲ្យយើងបានសន្តិភាពក្នុងផ្លូវចិត្តនេះឡើយ។ អ៊ីចឹងបើចង់បានសេចក្តីសុខ គួររក្សាចិត្តហ្នឹងឲ្យបានល្អ បើមិនរក្សាចិត្តឲ្យបានល្អទេ ជីវិតនេះនឹងជួបតែទុក្ខរហូត ហើយសេចក្តីទុក្ខទោសហ្នឹងមិនមានបុគ្គលណាមួយជាអ្នកផ្តល់ឲ្យទៀត គឺយើងខ្លួនឯងហ្នឹងឯង ខឹងច្រើន មួម៉ៅច្រើន បៀតបៀនអ្នកដទៃ មិនចេះអនុគ្រោះ ច្រណែនអ្នកដទៃជាដើមនេះ គឺជាដំណើរនាំឲ្យបាននូវសេចក្តីទុក្ខ។
![Picture]()
បន្ថែមពីនេះទៀត ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកាថា ៖ មនុស្សយើងចូលចិត្តតែបានទេ តែបើសិនអ្នកនោះផ្តល់ឲ្យអ្នកដទៃច្រើនជាងខ្លួនឯង នឹងមានចិត្តច្រណែនកើតឡើង ជួនកាលពេលខ្លះយើងអត់បានសិក្សាពីហេតុផល ច្បាស់ជាច្រណែនគេហើយ ប៉ុន្តែគួរចាំថា សត្វលោកនេះសាងកម្មមិនដូចគ្នាទេ។ អ្នកដែលច្រណែនគេ គឺគ្មានក្តីសុខទេ។ ហើយច្រណែនគេហើយត្រជាក់អត់ញាតិញោម ?អ៊ីចឹងគួរច្រណែនគេទេ? រឿងច្រណែនតិច ឬច្រណែនច្រើនមាន តែបើថា ពួកប្រថុជ្ជនថាឲ្យអត់សោះ គឺមិនមានទេ ជនខ្លះមិនច្រណែនគេទេតែថា វាមិនសូវសម ដល់គេថា ច្រណែនគេអត់ ថាអត់ទេ មកពីបុណ្យរបស់គេ។
![Picture]()
លើសពីនេះទៀត ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកាថា ៖ ហើយការដែលច្រណែនអ្នកដទៃនេះ បើអង្គុយច្រណែនហើយបានដូចគេ ច្រណែនចុះ តែបើច្រណែនហើយមិនដូចគេ មិនគួរច្រណែនទេ។ ដែលគេមានខ្សែកពាក់ ចិញ្ចៀនពាក់ គេមានក្រវិលពាក់ទាំងអស់ហ្នឹង សួរថាគេខ្ជិលដូចយើងអត់?ទម្រាំតែបានទូរស័ព្ទប្រើ ឡានជិះ ម៉ូតូជិះមានផ្ទះនៅហ្នឹងសួរថាយើងប្រឹងប្រែងអត់? ហើយបើយើងមិនប្រឹងទេ អាចមានផ្ទះហ្នឹងឯងធំទូលាយ ដូចគេដែរឬអត់?
ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកាថា ៖ អ្នកខ្លះអង្គុយតែច្រណែនតែម្តង ហើយរឿងច្រណែនហ្នឹងមិនមែនតែគ្រហស្ថទេណា លោកក៏ចេះច្រណែនគ្នាដែរ ។ លោកខ្លះឈ្លះគ្នា មិនពេញចិត្តគ្នា លោកនេះបរិស័ទច្រើន អញ់មិនសូវមានបរិស័ទទេ លោកនេះគេនិមន្តច្រើន អញ់គេមិនសូវបាននិមន្តទេ អ៊ីចឹងហើយបានអាត្មាថា កិលេសនេះវាអត់បែងចែកគ្រហស្ថ និងបព្វជិតអ្នកបួសទេ។ បើមិនបានសិក្សាកម្មផលឲ្យច្បាស់ទេប្រាកដជាច្រណែនហើយ។
ម្ស៉ាងទៀត ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកាថា ៖ ការច្រណែននេះមានគ្រប់ទីកន្លែង គ្រប់ស្ថាបន មិនប្រាកដទេថា យើងបានតំណែង ស័ក្តខ្ពស់នោះ មិនប្រាកដថា អ្នកតូចគេធ្វើការជាមួយយើងគេត្រេកអរនោះទេ ជួនកាលមុខយើងត្រេកអរណាស់ បាទមេ ចាស់មេ ចូលរួមត្រេកអរផង តែក្នុងចិត្តគ្មានអីគ្រាន់បើជាងអញ់ទេអាមួយហ្នឹងវាដូចតែអញ់ដែរ។ អ្នកខ្លះច្រណែនគេ នៅមុខគេអ៊ីចឹង ញញឹមញញែមដាក់ធ្វើដូចស្មោះត្រង់ហ្នឹងយើងណាស់ចឹង ប៉ុន្តែដល់ក្រោយខ្នង និងក្នុងចិត្ត អួយវាមានអីទៅអស្ចារ្យអីប៉ុន្មានទេ អញ់ឃើញមានលឿនៗសង្ស័យអីរកស៊ីខុសច្បាប់ផងមិនដឹង។ អាចិត្តច្រណែនហ្នឹងកើតឡើង វាអាចគិតនូវកម្មអាក្រក់ គំនិតអាក្រក់បានគ្រប់ពេល ពេលខ្លះចិត្តច្រណែនខ្លាំងមែនទែនទៅវាអាចឈានដល់ប្រព្រឹត្តអំពើអាក្រក់ក៏មានដែរ។
![Picture]()
ភិក្ខុអគ្គធម្មោ ពិសី មានសង្ឃដីកាថា ៖អីចឹងបើយើងចង់បានមានដូចគេត្រូវប្រកាន់គោលជំហរគឺ សុចរិតកម្ម គឺការប្រព្រឹត្តល្អហ្នឹងឯង បើយើងមិនមានសុចរិតកម្មទេ យើងឃើញគេល្អជាងយើង ឃើញគេបានមានជាងយើង ពូកែជាងយើង រៀនឆ្លាតជាងយើងអីជាដើមនោះ យើងទៅអង្គុយច្រណែនគេវាអត់មានបានផលល្អអីមកវិញទេ ផ្ទុយទៅវិញនាំតែភាពក្តៅក្រហាយមកកាន់ខ្លួនឯង។
សូមបញ្ជាក់ថា ភិក្ខុ ជ្រួញ ពិសី ឬ ភិក្ខុអគ្គធម្មោ ពិសី គង់នៅវត្តបឹងរាំង ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ