ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទបញ្ជាថ្មី! សណ្តាប់ធ្នាប់ នៅតំបន់ផ្សារ​រដ្ឋ​ទាំងអស់ ត្រូវតែស្អាត​ និង​មាន​របៀបរៀបរយ​ល្អ!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​ក្រើនរំលឹក​ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំង ២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ…

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​ក្រើនរំលឹក​ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំង ២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ លើសណ្តាប់ធ្នាប់ ត្រូវតែស្អាត​ និង​មាន​របៀបរៀបរយ​ល្អ ហើយការរៀបចំ​សណ្តាប់ធ្នាប់នោះ ដាច់ខាត មិនត្រូវប្រើអំពើហិង្សាឡើយ។ ក្នុងនោះ ក៏ត្រូវពិនិត្យឱ្យប្រាកដថា បងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី គឺមិនត្រូវបង់លុយភាស៊ីទេ។ ការបញ្ចុះតម្លៃទឹក និងភ្លើង ក៏ត្រូវធ្វើ នៅតាមទីផ្សារនានា នៅក្នុងរាជរាជធានីភ្នំពេញ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។  

ការក្រើនរំលឹកបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈលោក ដឹកនាំកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ទឹក-ភ្លើង ក្នុងផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍​ថា ក្នុងនាមអាជ្ញាធរខណ្ឌសង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ជ្រែង ជាដើម ពោលគឺ នៅពេលពួកគាត់ មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយពួកគាត់ ដោយមិនត្រូវទុកពួកគាត់ ណាម្នាក់ ស្លា.ប់ ដោយការអត់បាយនោះទេ។

លោក ឃួង ស្រេង បានបន្ថែមថា​ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ ដាច់ខាត មិនត្រូវប្រើអំពើហិង្សា ជាមួយបងប្អូនអាជីវករនោះទេ។ នៅជុំវិញផ្សារ ត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។ បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ក៏ត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមកយើង ក៏ធ្លាប់បានប្រគល់អំណោយ ជូនពួកគាត់ជារឿយៗ ថែមទៀតផង។ គ្មានរឿងអី ដែលយើងត្រូវជេរប្រមាថពួកគាត់នោះទេ តែត្រូវប្រើប្រាស់ពាក្យសំដី អោយបានសមរម្យជាមួយពួកគាត់ ព្រោះពួកគាត់ ក៏ជាប្រជាពលរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន ដែរ។

លោកបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារ ត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិនអនុញ្ញាតឲ្យមានការធ្វើអាជីវកម្ម លក់ទឹក និងភ្លើង នៅក្នុងផ្សារ យកតម្លៃលើសពីតម្លៃកំណត់របស់រាជរដ្ឋាភិបាលនោះទេ។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារ ត្រូវពិនិត្យអោយបានហ្មត់ចត់ និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេលនោះទេ។

លោកអភិបាលរាជធានី បញ្ជាក់ផងដែរថា នៅក្នុងផ្សារ និងនៅជុំវិញផ្សារ ត្រូវតែមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ។ ការលក់ដូរ មិនត្រូវបានហាមឃាត់នោះទេ តែត្រូវតែស្អាត និងមាន​សណ្ដាប់ធ្នាប់ និងគ្មានអ្នកយកលុយគេ។ តែមិនត្រូវគ្មានអ្នកសម្អាត​នោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ