ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​បួ​គី​ណា​ហ្វា​សូ​៥១​នាក់​ស្លា.ប់​ក្នុង​ការ​ពួនស្ទាក់​វា.យប្រហារ

1 ឆ្នាំ មុន

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ RFI រាយការណ៍​កាលពី​ថ្ងៃ​ទី​២១​ កុម្ភៈ​ថា តាម​តុល្យការ​បណ្ដោះអាសន្ន​មួយ

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ RFI រាយការណ៍​កាលពី​ថ្ងៃ​ទី​២១​ កុម្ភៈ​ថា តាម​តុល្យការ​បណ្ដោះអាសន្ន​មួយ របស់​អ​គ្ក​សេនាធិការដ្ឋាន​កងទ័ព​បួ​គី​ណា​ហ្វា​សូ​ថា ទាហាន​យើង​យ៉ាងតិច​៥១​នាក់​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​១៧ ​កុម្ភៈ​កន្លង​មកនេះ ក្នុង​តំបន់​សា​ហែល​អាហ្វ្រិក​។ ការ​ប្រយុទ្ធ​គ្នា​កើត​មាន​យ៉ាង​ស្វិតស្វាញ រវាង​កងទ័ព​បួ​គី​ណា​ហ្វា​សូ​ និង​ក្រុម​ភេរវ​ករ​ប្រដាប់​អាវុ.ធ នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចន្លោះ​តំបន់​OURSI និង​តំបន់​DEOU​ក្នុង​ខេត្ត​OUDALAN​។

តួលេខ​នោះ​អាច​មាន​កាន់​តៃ​ខ្ពស់​នា​បណ្ដា​ម៉ោង​ខាង​មុខ ខណៈ​ទាហាន​ច្រើន​នាក់​នៅ​តែ​បា.ត់​ខ្លួន​។ មនុស្ស​ជិត​៨០​នាក់​កំពុង​តាម​រក ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកាស​ពី​ទាហាន​ស្លា.ប់​៥១​នាក់​ខាង​បួ​គី​ណា​ហ្វា​សូ​។ បណ្ដា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​។ ចំណែក​បណ្ដា​ឧទ្ធម្ភាគចក្រ​កងទ័ពអាកាស ចាប់ផ្ដើម​ដឹក​សព​ទាហាន​ដែល​ស្លា.ប់​មក​កាន់​រដ្ឋធានី​អៅ​ហ្គា​ឌូ​ហ្គូ​។

ការ​វាយប្រហារ​នេះ​កើត​មាន​ក្នុង​តំបន់​ជិត​ព្រំដែន​ជាមួយ​ម៉ា​លី​។ តាម​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​បួ​គី​ណា​ហ្វា​សូ​ថា ការ​បង្កើន​សកម្មភាព​អាកាស​អាច​កម្ទេច​ពួក​ភេរវ​ករ​ប្រមាណ​ជា​១០០​នាក់់​និង​កម្ទេច​រថយន្ត​ច្រើន​គ្រឿង​ព្រមទាំង​សម្ភារ​យោធា​។ ពួក​អ្នក​វា.យប្រហារ​បាន​ប៉ុនប៉ង​រត់គេច​ខ្លួន​ចូល​ប្រទេស​ម៉ា​លី ពេល​កងទ័ពអាកាស​បួ​គី​ណា​ហ្វា​សូ​ វា.យប្រហារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ