ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក​! អណ្ដាតភ្លើង​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង ខូចខាត​អស់​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ​(វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

ម្ចាស់ផ្ទះ​បាន​អុជ​ធូប ហើយ​នាំ​ប្តី ប្រពន្ធ​ទៅ​ដេក​ផ្ទះ​កូន​ដែល​ជាប់​របង​គ្នា ដោយ​ដោត​ឌុ​យ​ម៉ូ​ទ័​រ​បូមទឹក​ទុក​ចោល បណ្តាល​ឱ្យ​ទុ​ស្សេ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​ម៉ត់​ត្រឹម​មួយ​រំពេច​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​បាន​អុជ​ធូប ហើយ​នាំ​ប្តី ប្រពន្ធ​ទៅ​ដេក​ផ្ទះ​កូន​ដែល​ជាប់​របង​គ្នា ដោយ​ដោត​ឌុ​យ​ម៉ូ​ទ័​រ​បូមទឹក​ទុក​ចោល បណ្តាល​ឱ្យ​ទុ​ស្សេ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​ម៉ត់​ត្រឹម​មួយ​រំពេច​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ស្ថិត​នៅ​ភូមិ​គោក​ចាស់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ ក្អោ​ប រឹម ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដែល​មានផ្ទះ​ទំហំ​៨​ម៉ែត្រ​×៧​ម៉ែត្រ ថ្ម​ក្រោម​ឈើ​លើ ជញ្ជាំង​លើ​ក្តារ ប្រក់​សង្ក​សី​។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ខិម សំ​អឿ​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្រពន្ធ បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រហែល​ជាង​១​ម៉ោង ខ្លួន​គាត់​បាន​ឡើង​ទៅ​លើ​ផ្ទះ ដើម្បី​អុច​ធូប ក្រោយមក​ក៏​ចុះ​មក​ដេក​នៅផ្ទះ​កូនច្បង​វិញ (​ខាងជើង​ជាប់​របង​គ្នា​)​។ ហើយ​នៅ​មុន​ចេញ​ទៅ​ដេក​នោះ គឺ​គាត់​ជា​ប្រពន្ធ​បាន​ពិនិត្យ​មើល​ភ្លើង​ធូប​អស់ហើយ មិន​អាច ឆេះ​មក​ពី​ធូប​បាន​ទេ​។ អ្នកស្រី​បន្ថែម​ទៀត​ថា មួយ​រយៈ​មុន ផ្ទះ​របស់​គាត់​ធ្លាប់​បាន​ដោត​ភ្លើង​ប្រើ​ម៉ូ​ទ័​រ​បូមទឹក​ទុក​ចោល ហើយ​លោ​.​ត​ឌីសង់ទ័រ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​រក​មិនឃើញ (​មិនដឹង​ឆ្លង​កន្លែង​ណា​)​។

អធិការ​នគរបាល​ស្រុក​ពួក បាន​បញ្ជាក់​ថា ក្នុង​ពេល​កំពុង​កើតហេតុ​នោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​ប្រជា​ការពារ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ និង​ពន្លត់​តែ​មិន​រលត់​នោះ​ទេ​។

លោក​បញ្ជាក់​ទៀត​ថា ហើយ​ករណី​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​ពួក បាន​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​អស់​១​គ្រឿង ហើយ​ប្រាស់​ទឹក​អស់​ចំនួន​១​គ្រឿង ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​២០​និង​៤៥​នាទី​យប់​។ ហើយ​ដោយសារ​កន្លែង​កើតហេតុ គឺ​ឆ្ងាយ​ពី​ទីរួមស្រុក​ពួក មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ឯណោះ​។ ក្នុង​អគ្គិភ័យ​ខាងលើ​នោះ ក៏​បាន​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ទាំងស្រុង និង​សម្ភារៈ​ក្នុងផ្ទះ​ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​២០០០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំពោះ​មូលហេតុ​វិញ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ឆ្លង​ចរន្ត​ភ្លើង ធ្វើ​ឱ្យ​ឆាបឆេះ​ពី​ខាងលើ​ផ្ទះ​មក​មុន​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ផ្ទះ​ពលរដ្ឋ​ដែល​ឆេះ​អស់ទាំង​ស្រុង​នោះ បើ​គិត​ជា​ទឹកប្រាក់​គឺ​ប្រមាណ​ជា ២០០០០ ដុល្លារ​គត់ នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ