ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ចម្លែក​បំផុត​មួយ​…បុគ្គល​ម្នាក់​កំពុង​ប្រកាស​​ដេញ​ខ្មោច

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទីតាំង​ដី​ផ្នូរ​បុរាណ​ប្រមាណ​២០​ផ្នូរ​ដែល​មាន​អាយុកាល​ប្រហែល​១០០​ឆ្នាំ នៅ​ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ត្រូវ​បាន​បុគ្គល​មួយ​រូប​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ស្របច្បាប់ ជូន​ដំណឹង​ទុក​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ឲ្យ​គាស់​យក​សព​ចេញពី​ទីតាំង​ដី​នោះ​។ ក្រោយ​ពី​មាន​ទទួល​ព័ត៌មាន​នេះ…


ខេត្តក្រចេះ ៖ ទីតាំង​ដី​ផ្នូរ​បុរាណ​ប្រមាណ​២០​ផ្នូរ​ដែល​មាន​អាយុកាល​ប្រហែល​១០០​ឆ្នាំ នៅ​ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ត្រូវ​បាន​បុគ្គល​មួយ​រូប​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ស្របច្បាប់ ជូន​ដំណឹង​ទុក​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ឲ្យ​គាស់​យក​សព​ចេញពី​ទីតាំង​ដី​នោះ​។

ក្រោយ​ពី​មាន​ទទួល​ព័ត៌មាន​នេះ លោក​កៅ ម៉ា​ឌី​ឡែ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ក្រចះ និង​អាជ្ញាធរ​ក្រុង​សង្កាត់​ក្រគរ​បាន​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​មើល​ដល់​តាំង​ដី​កប់​សព​នោះ​ផ្ទាល់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ក្នុង​ដំណើ​ការ​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​ខាងលើ លោក កៅ ម៉ា​ឌី​ឡែ​ន បាន​សរសេរ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ថា បញ្ហា​ចម្លែក​មិន​គួរ​កើត​មាននៅ​ក្នុង​សង្កាត់​ក្រគរ​គឺថា ផ្នូរ​បុរាណ​ប្រមាណ​២០​ផ្នូរ ដែល​មាន​អាយុកាល​ចន្លោះ​ពី​៧០​ឆ្នាំទៅ​១០០​ឆ្នាំ​ត្រូវ​បាន​បុគ្គល​មួយ​រូប​អះអាង​ថា បាន​កប់​លើ​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។

បុគ្គល​នោះ​ បាន​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​គាស់​យក​សព​ចេញពី​ទីតាំង​ដី​នោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ខ្ញុំ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដក​បដា​សេចក្តីជូនដំណឹង​នោះ​ចេញ​វិញ​ហើយ​។ នៅ​ក្នុង​បដា​សេចក្តីជូន​ដំណឹង មាន​ខ្លឹមសារ​ទាំងស្រុង​សូម​គោរព​ជូន​លោក​ចៅសង្កាត់​ក​គរ តាម​រយៈ​លោក​មេ​ភូមិ​ក្រគរ ។

កម្មវត្ថុ​៖ សំណើសុំ​ឲ្យ​ឱ្យ​ម្ចាស់​ផ្នូរ​ស​.​ព​ទាំងអស់​លើក​ស​.​ព​ចេញពី​ដី​ដែល​មា​នទី​តាំងនៅ​ខាងជើង​ឈៀង​ខាងកើត សាលា​បឋម​សិក្សា​ក្រគរ ស្ថិត​នៅ​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ​។

យោង​៖ ប័ណ្ណ​កាន់កាប់​ក្បាលដី​(​ប្លង់​រឹង​) លេខ​10020801-003 ចុះ​ថ្ងៃ​អង្គារ ៣​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ ង៉ែត ប៊ុ​ន​សុ​ផា​នី​។ សេចក្ដី​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ នាង​ខ្ញុំ​សូម​គោរព​ជម្រាប​ជូន​លាក​ចៅសង្កាត់​មេត្តា​ជ្រាប​ថា​៖ នាង​ខ្ញុំ ប៉ែ​ត ប៊ុ​ន​សុ​ផា​នី ម្ចាស់​កម្មសិទ្ធិ​ដី​ដែល​មាន​ប័ណ្ណ​កាន់កាប់​(​ប្លង់​រឹង​) លេខ 10020801-0037 ដែល​មាន​ទីតាំង​ឈៀង ខាងកើត សាលា​បឋម​សិក្សា​ក្រគរ​ស្ថិត​នៅ​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​យក​សព​មក​បញ្ចុះ​លើ​ដី​របស់​នាង​ខ្ញុំ ។ ដោយ​បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​ត្រូវការ​រើ​រាន​ឈូស​ឆាយដី​ដើម្បី​អាស្រ័យ​ផល ដូច្នេះ​នាង​ខ្ញុំ​សុំ​ឲ្យ​ម្ចាស់​ផ្នូរ​ទាំងអស់ ដែល​មាន នៅ​លើ​ដី​នាង​ខ្ញុំ​នោះ សុំ​ធ្វើការ​គាស់​ឬ​លើកសព​ទាំងអស់​ចេញពី​ដី​របស់​នាង​ខ្ញុំ ។

នាង​ខ្ញុំ​នឹង​ទុក​រយៈពេល​(១)​មួយ​ឆ្នាំ ឲ្យ​ម្ចាស់​ផ្នូរ​ធ្វើការ​លើកសព​ទាំងអស់​ចេញពី​ដី​របស់​នាង​ខ្ញុំ ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ក្នុង​ករណី​ដល់​ពេល​កំណត់ ពុំ​ឃើញ​ធ្វើការ​រុះរើ​ឬ​លើកសព​ចេញ នាង​ខ្ញុំ​នឹង​ធ្វើការ​ឈូស​ឆាយ​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ប៉ះពាល់​លើ​ផ្នូរ​សព​ដែល​មិន​ទាន់​លើក​ចេញ​នោះ​ឡើយ​។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ