ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទ​! គ្រឿង​អ​ល​បង្ការ​បុរាណ​ខ្មែរ ៧៧​គ្រឿង​ទៀត បាន​ត្រឡប់​មក​កម្ពុជា​វិញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យ​ដឹង​ថា គ្រឿងអលង្ការ បុរាណ​ខ្មែរ​ចំនួន ៧៧​គ្រឿង​ថែម​ទៀត នៅ​ប្រទេស​អង់គ្លេស បាន​ត្រឡប់​មក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យ​ដឹង​ថា គ្រឿងអលង្ការ បុរាណ​ខ្មែរ​ចំនួន ៧៧​គ្រឿង​ថែម​ទៀត នៅ​ប្រទេស​អង់គ្លេស បាន​ត្រឡប់​មក កាន់​ប្រទេ​សកម្ពុ​ជា​វិញ ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់ក្រសួង​វប្បធម៌ បានឱ្យ​ដឹង​ថា គ្រឿងអលង្ការ​បុ​រាណ​ខ្មែរ​នេះ បាន​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ មាន​ដូចជាក្បាំង​មកុដ ខ្សែ​ក​ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិត​ក្នុង​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ជា​គឿ​ង អលង្ការ​មាស និង​លោហៈ​មាន​តម្លៃ​មួយ​ចំនួន ​ធ្លាប់​បាន​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ​, Khmer Gold; Gifts of the Gods និពន្ធ​រួម​ដោយ​លោកស្រី Emma C, Bunker និង​លោក Douglas A.J. Latchford នា​ឆ្នាំ២០០៨ ដែល​វត្ថុ​ភាគច្រើន សាធារណជន​ ពុំ​ធ្លាប់​បានឃើញ​ពី​មុន​មក ​។

ក្រសួង​បន្ដ​ថា រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្ដែង​ការ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាលចក្រភព​អង់គ្លេស ដែល​មានបុរាណ​ទាំងនេះ​ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ដែល​សរ​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ចសហការ​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​នានា​ ក្នុង​សកលលោក​ ។

ឯកឧត្តម ហ៊ុន ម៉ា​នី​ ប្រធាន​គណៈកម្មការ​ទី​៧ ​នៃ​រដ្ឋសភា​ និង​ជាប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា ​បាន​សរសេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង​គណៈប្រតិភូ មាន​មោទកភាព និង​មាន​កិត្តិយស​ជាទី​បំផុត ដែល​ទទួល​បាន​សេចក្តី​ទុកចិត្ត និង​អនុញាត ចូលរួម​ក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​ដង្ហែរ​មក​វិញ​នូវ គ្រឿងអលង្ការ​បុរាណ​ខ្មែរ ដែល​ជា​រតនវត្ថុ​ដ៏​មាន​តម្លៃ​វិសេសវិសាល និង​ជា​ផ្នែក​មួយ​ការ​យាង​ត្រឡប់​មក​វិញ ​នៃ​ដួង​ព្រលឹង​បុព្វបុរស​ខ្មែរ​ ។

ឯកឧត្តម​ថា​ ការ​វិល​ត្រឡប់​មក​វិញ នៃ​គ្រឿងអលង្ការ​បុរាណ​ខ្មែរ ដែល​ជា​រតនវត្ថុ​ដ៏​មាន​តម្លៃ​វិសេសវិសាល ប្រកបដោយ​ភាព​ជោគជ័យ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​កត្តា​សុខ​សន្តិភាព ដែល​កម្ពុជា​សម្រេច​បាន​មក​ដល់​ពេល​នេះ ដែល​យើង​អាច​មានឱកាស​ជា​បន្តបន្ទាប់ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​កេតនភណ្ឌ​ជាតិ​ត្រឡប់​មក​វិញ ​។

ឯកឧត្តម ហ៊ុន ម៉ា​នី ​បញ្ជាក់​ថា​ ៖ «​ខ្ញុំ និង​សហការី សូម​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែ ង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​កោតសរសើរ​ដល់​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ដល់​ក្រុម​គ្រួសារ​លោក ឌូ​គ្លា​ស ឡា​ត​ហ្វ​ដ ដែល​បាន​ខ្នះខ្នែង​រៀបចំ សម្របសម្រួល​ដំណើរការ​ក្នុង​ការ​នាំ​យក​មក​វិញ​នូវ​គ្រឿងអលង្ការ​ទាំង​៧៧​គ្រឿង​។ នេះ​ជា​កាយវិការ​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ ដែល​ជា​គម្រូ​មួយ ដែល​យើង​សង្ឃឹម ថា​នឹង​មានការ​ចូលរួម​ពី​អ្នក​ដទៃ​ផ្សេង​ទៀត​ ។

សូម​បញ្ជាក់​ថា ពិធី​ប្រគល់​-​ទទួល​រតនវត្ថុ​ទាំងនេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មានការ​ចូល​រួម​ពី​សំណាក់​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី តំណាង​រាជរដ្ឋាភិបាល​កម្ពុជា លោក​ឯកអគ្គរាជ​ទូត​កម្ពុជា ប្រចាំ​ចក្រភព​អង់គ្លេស និង​តំណាង​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍ នៃ​ក្រសួងការបរទេស និង​​ខ​ម្ម៉​ន់​វែ​ល​នៃ​ចក្រភព​អង់គ្លេស អង្គភាព​សិល្បៈ និង​បុរាណវត្ថុ នៃ​ស្នងការដ្ឋាន​គ​របាល​ក្រុង​ឡុ​ង​ដ៍ និង​ក្រុមប្រឹក្សា​សិល្បៈ​អង់គ្លេស​។ គ្រឿងអលង្ការ​បុរាណ​ខ្មែរ​នេះ បាន​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ