ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​បង្ក​ហិ.ង្សា​ទះ​មួយ​កំផ្លៀង​ស្ត្រី​អ្នក​បើករថយន្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជិះ​ម៉ូតូ​កៀរ​រថយន្ត​ខូចខាត​តិចតួច ទូរស័ព្ទ​ហៅ​សាច់ញាតិ​មក​កាង​ទះកំផ្លៀង​ស្ត្រី​ជា​អ្នក​បើករថយន្ត​មួយ​កំផ្លៀង ហើយ​បើករថយន្ត​រត់គេច​ខ្លួន បន្សល់​ទុក​ម្ចាស់​រថយន្ត និង​ម៉ូតូ​មួយ​គ្រឿង នៅ​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​៤៥​នាទី​ទាប​ភ្លឺ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ ជិះ​ម៉ូតូ​កៀរ​រថយន្ត​ខូចខាត​តិចតួច ទូរស័ព្ទ​ហៅ​សាច់ញាតិ​មក​កាង​ទះកំផ្លៀង​ស្ត្រី​ជា​អ្នក​បើករថយន្ត​មួយ​កំផ្លៀង ហើយ​បើករថយន្ត​រត់គេច​ខ្លួន បន្សល់​ទុក​ម្ចាស់​រថយន្ត និង​ម៉ូតូ​មួយ​គ្រឿង នៅ​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​៤៥​នាទី​ទាប​ភ្លឺ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

នារី​រង​គ្រោះ​មានឈ្មោះ ល ស ហ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំណែក​បី​នាក់​ទៀត ដែល​រួម​ដំណើរ​ជាមួយ មិន​បាន​ឲ្យ​ដឹង​ឈ្មោះ​ទេ ចំណែក​តំណាង​ឲ្យ​ជន​បង្ក​បើករថយន្ត​ចេញ​ទៅ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​មាន​កាំភ្លើង មានឈ្មោះ វណ្ណ វិ​រៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ មានស្រុក​កំណើត​នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល ដកហូត​កាំភ្លើងខ្លី ម៉ាក​ប៉េអា​តា មួយ​ដើម មាន​លិខិត​ឧទ្ទេសនាម​ត្រឹមត្រូវ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១GC-៨១៦៧ មួយ​គ្រឿង ។

តាម​សម្តី​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ រូប​គាត់​មាន​គ្នា​៤​នាក់ ប្រុស​ម្នាក់ និង​ស្រី​បី​នាក់ ហើយ​រូប​គាត់​ជា​អ្នក​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ  ២AO-៧៨០៨ ចេញពី​ផ្សារ​កុងតឺន័រ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជិត​នឹង​រោងចក្រ​គួ​ង​ហុង ក៏​ស្រាប់តែ​មាន​ម៉ូតូ​៣​គ្រឿង មិន​ចាំ​ម៉ាក បាន​ជិះ​មក​ជែង​រថយន្ត​របស់​គាត់ ក្នុង​នោះ​ម៉ូតូ​២​គ្រឿង​បាន​បើក​វ៉ា​ជែង​ទៅ​ផុត​ហើយ នៅ​សល់​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជែង​មិន​ផុត ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​របស់​គាត់ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច តែ​មិន​មាន​រង​របួស​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ៖ នៅ​ពេល​ដែល​ប៉ះ​ហើយ​រូប​គាត់​ជា​ស្រី​មិន​ហ៊ាន​ឈប់​ទេ បាន​បើករថយន្ត​ទៅ​ដល់​ច្រមុះជ្រូក​ក្បាលថ្នល់ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 មួយ​គ្រឿង បើកបរ​ដោយ​បុរស​ជា​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ បាន​បើក​មក​កាក់​ពីមុខ​រថយន្ត​របស់​គាត់ រួច​ហើយ​បាន​ចុះ​ពីលើ​រថយន្ត​ប្រាប់​ឲ្យ​រូប​គាត់​សុំ​ទោស ពេល​នោះ​រូប​គាត់​មិន​ទាន់​បាន​សុំ​ទោស​ផង ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ មួយ​គ្រឿង បាន​ចុះ​ពីលើ​ម៉ូតូ​មក​ទះកំផ្លៀង​គាត់​មួយ​ដៃ រួច​ហើយ​បុរស​ដែល​ទះកំផ្លៀង​នោះ​បាន​ឡើង​បើករថយន្ត​ឡិច​ស៊ី​ស​របស់​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ​ចេញ​ទៅ​បាត់ នៅ​តែ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ស្ថិត​ក្នុង​សភាព​ស្រវឹង​ផង​នោះ និយាយ​អួតអាង​មិន​ខ្លាច​នរណា និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ មួយ​គ្រឿង នៅ​កន្លែង​កើត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​សាកសួរ​ពី​ដំណើររឿង រួច​ហើយ​បាន​នាំ​ខ្លួន​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស RX330 ដែល​បាន​ដែល​បាន​ឲ្យ​ជន​បង្ក​ដែល​ទះកំផ្លៀង​ស្ត្រី​ជា​អ្នក​បើករថយន្ត បាន​ជិះ​រថយន្ត​របស់​គាត់​រត់គេច​ខ្លួន និង​នារី​រង​គ្រោះ​យក​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ។

ដោយឡែក​នៅ​ពេល​ដែល​ទៅ​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ សមត្ថកិច្ច​ក្រឡេក​ឃើញ​បុរស​ដែល​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ មាន​កាំភ្លើង នៅ​ជាប់​នឹង​ខ្លួន ក៏​បាន​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម យក​មក​ត្រួតពិនិត្យ​មើល មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ឬ​អត់ ត្រូវ​បុរស​នោះ​ច្រងេងច្រងាង​រើបម្រះ​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ដកហូត​កាំភ្លើង​ទេ ដោយ​បាន​បោះពាក្យ​សម្ដី​ថា ៖ ទោះបីជា​មាន​បទបញ្ជា​ពី​អធិការដ្ឋាន​ខណ្ឌ ក៏​គាត់​មិន​ខ្លាច​ដែរ ។ ក្រោយមក​ទើប​សមត្ថកិច្ច​អាច​ដកហូត​កាំភ្លើងខ្លី​នោះ​យក​មក​មើល ឃើញ​មាន​លិខិត​ឧទ្ទេសនាម​ត្រឹមត្រូវ ។

ចំពោះ​ស្ត្រី​រង​គ្រោះ​វិញ បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​ឲ្យ​ជន​បង្ក​ដែល​ទះកំផ្លៀង​រូប​គាត់​ចូលខ្លួន​មក​ដោះស្រាយ តែបើ​មិន​ដូច្នេះ​ទេ បុរស​ដែល​ជា​អ្នក​ឲ្យ​ជន​បង្ក​បើករថយន្ត​រត់គេច​ខ្លួន គឺជា​អ្នក​ទទួលខុសត្រូវ ៕