ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម៉ូតូ​ជិត​១០០​គ្រឿង និង​រថយន្ត​១០​គ្រឿង​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​ឃ្លាំង​កុងស៊ីបញ្ចាំ​អត់​ច្បាប់​មួយ​កន្លែង នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ត្រូ​ត​ពិនិត្

រាជធានី​ភ្នំពេញ ៖ ទីតាំង​ឃ្លាំង​កុងស៊ីបញ្ចាំ​អត់​ច្បាប់​មួយ​កន្លែង នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ត្រូ​ត​ពិនិត្យ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​១៥ ខែសីហា​នេះ ហើយ​រក​ឃើញ​ម៉ូតូ​ប្រមាណ​ជិត​១០០​គ្រឿង និង​រថយន្ត​១០​គ្រឿង ដែល​មួយ​ចំនួន​សង្ស័យ​ជា​យានយន្ត​ល្មើសច្បាប់​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​។ ការ​ចុះ​ពិនិត្យ​ឃ្លាំង​កុងស៊ី​នេះ បន្ទាប់​ពីសា​លា​រាជធានី​ភ្នំពេញ មាន​វិធានកា​ចំពោះ​កុងស៊ី​ប​ញ្ជាំ​អត់​ច្បាប់ និង​ទទួល​បញ្ចាំ​យានយន្ត​ល្មើសច្បាប់ ដើម្បី ពង្រឹង​សន្តិសុខ​។

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​កុងស៊ី​នេះ​បាន​ដំណើរ អត់​ច្បាប់ អស់​រយៈពេល​ជា​យូរ​មក​ហើយ​។ នៅ​ក្នុង​ការ​ត្រួតពិនិត្យ កុងស៊ី​អត់​ច្បាប់​នេះ អាជ្ញាធរ​បាន​រក​ឃើញ​ម៉ូតូ​ចំនួន​ប្រមាណ ៨០​គ្រឿង និង​រថយន្ត​ចំនួន​១០​គ្រឿង​។ ខណៈនោះ​សមត្ថកិច្ច ក៏​បាន​ត្រួតពិនិត្យ ឯកសារ​ហើយ​រក​ឃើញ​ម៉ូតូ​ចំនួន​១៧​គ្រឿង​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា សមត្ថកិច្ច ដកហូត ឬ​យ៉ាងណា​នោះ​ទេ​។ តាម​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​។ 

នៅ​ពេល​ទទួល​បញ្ចាំ ត្រូវ​ទទួល​តែ​យានយន្ត​ណា​ដែល​មាន​ឯកសារ​ត្រឹមត្រូវ មិន​ត្រូវ​ទ​ទទួលយក​យានយន្ត ដែល​គ្មាន​ឯកសារ​សម្គាល់ ឬ​មិន​ប្រក្រតី​នោះ​ឡើយ​។ ចំពោះ​ការ​ឆែកឆេរ​នេះ បើសិន​រក​ឃើញ ម៉ូតូ​គ្មាន​ឯកសារ​គ្រប់គ្រាន់​នឹង​ប្រ​ឈរ​មុខការ​បិទ អាជីវកម្ម​បណ្តោះអាសន្ន​៕