ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលឡាន​ក្រុង«ពន្លឺអង្គរ​ខ្មែរ​»… ​អ្នកជិះ​ភ័យ​រន្ធត់​​បែប​​​ណា​?

6 ឆ្នាំ មុន

ខេត្តបាតដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​ដំណើរ​​ក្រុមហ៊ុន«​ពន្លឺ​អង្គរខ្មែរ​​»មួយ​គ្រឿង ក្រោយពី​​ព្យាយាម​បើក​​ជែង​​ជាមួយ​រថយន្ត​មួយ​​គ្រឿងស្របគ្នា ក៏​ទៅ​ជល់​រថយន្ត​មួយទៀត​​បើក​មក​​ពីមុខ ភ្លាម​នោះ​​ រថយន្តក្រុង​​ក៏​ទាញ​ចង្កូតមក​​វិញ​

ខេត្តបាតដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​ដំណើរ​​ក្រុមហ៊ុន«​ពន្លឺ​អង្គរខ្មែរ​​»មួយ​គ្រឿង ក្រោយពី​​ព្យាយាម​បើក​​ជែង​​ជាមួយ​រថយន្ត​មួយ​​គ្រឿងស្របគ្នា ក៏​ទៅ​ជល់​រថយន្ត​មួយទៀត​​បើក​មក​​ពីមុខ ភ្លាម​នោះ​​ រថយន្តក្រុង​​ក៏​ទាញ​ចង្កូតមក​​វិញ​យ៉ាង​​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ក្រឡាប់​ប្រះដេកលើទឹក ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ សីហា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ ក្នុងភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រះស្តេច ក្រុង​បាត់​ដំបង ។

ទោះបីជា​យ៉ាងណា អ្នកបើកបរ​ខាងលើ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​​ទេ ហើយ​រថយន្ត​ជា​របស់​ក្រុមហ៊ុន​«​ពន្លឺ​ខ្មែរ​អង្គរ​» ដោយ​បើក​​​ក្នុងទៅដៅ​​ពី​ភ្នំពេញ ឆ្ពោះទៅ​បាត់ដំបង ។ រីឯ​អ្នកដំណើរ​​​ក៏​មិនដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​លើ​រថយន្តក្រុង​នោះដែរ​ គ្រាន់តែ​ដឹង​​ក្នុង​ចំណោម​អ្នកដំណើរ​ទាំងអស់ គឺ​មាន​អ្នកខ្លះ​រង​របួសធ្ងន់​-​ស្រាល ។ ក្រោយ​កើតហេតុ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ង​ដែរ ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុង​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ដើម្បី​រក​មូលហេតុ និង​ចាត់ការ​តាម​ច្បាប់ ។