ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ និង​ទឹកជំនន់​វា.យ​ប្រហារ​នៅ​ប្រេ​ស៊ីល ​ស្លា.ប់​យ៉ាងតិច​៣៦​នាក់

1 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ អាជ្ញាធរ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៩ ​កុម្ភៈ ​ថា ព្យុះ​ដ៏​ខ្លាំង​អម​ជាមួយនឹង​ភ្លៀង​ធ្លាក់​

ប្រទេស​ប្រេ​ស៊ី​ល ៖ អាជ្ញាធរ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៩ ​កុម្ភៈ ​ថា ព្យុះ​ដ៏​ខ្លាំង​អម​ជាមួយនឹង​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៣៦​នាក់ នៅ​តាម​មូលដ្ឋាន​នានា​ស្ថិត​នៅ​ជាប់​ឆ្នេរសមុទ្រ​​នៃ​រដ្ឋ​សាវ​ប៉ូ​ឡូ​ ប្រេ​ស៊ី​ល ក្រោយ​ទឹកជំនន់​និង​ការ​បាក់​ដី កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ជួន​ពេល​គ្នា​នឹង​ការ​ហែ​ក្បួន​កា​នី​វ៉ាល់​ ។

លោក​ហ្វេ​លី​ប​អូ​ហ្គូ​ស្តូ​អភិបាលក្រុង​ SAO SEBASTIAO ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី​ទីក្រុង​សាវ​ប៉ូ​ឡូ ថ្លែងប្រាប់​ទូរទស្សន៍​អា​មេ​រិ​ក​ CNN​ ថា រហូត​មក​ទល់​ពេល​នេះ​ក្នុង​ទីក្រុង​លោក មាន​មនុស្ស​ស្លា.ប់​៣៥​នាក់​។ រួច​ងាក​ទៅ​ខាងជើង​ក្នុង​ទីក្រុង​ជាប់​សមុទ្រ​អ៊ូ​បា​ទូ​អា ក្មេង​ស្រី​តូច​ម្នាក់​បាន​ស្លា.ប់​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​។ មុន​នេះ​រដ្ឋាភិបាល​រដ្ឋ​សាវ​ប៉ូ​ឡូ​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​១៩​នាក់​។ ចំនួន​អ្នក​របួស​និង​បាត់​ខ្លួន​អាជ្ញាធរ​នៅ​មិន​ទាន់​បញ្ជាក់​នៅឡើយ​តែ​អះអាង​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​តាម​រក​ពិសេស អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​។ ក្មេង​ប្រុស​ អាយុ​២​ឆ្នាំ​ ម្នាក់​ត្រូវ​បាន​យក​ចេញពី​ភក់​នៅ​រស់រាន​មានជីវិត ហើយ​នារី​មាន​ផៃ្ទ​ពោះ​គ្រប់​ខែ​ម្នាក់​ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដែរ​។

ទីក្រុង​ SAO SEBASTIAO ដែល​មនុស្ស​ម្នា​ច្រើន​កុះករ​លើកគ្នា​មក​ពេល​រដូវ​កា​នី​វ៉ាល់ ជាទី​ក្រុង​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​មួយ​ដោយសារ​ព្យុះ​ភ្លៀង​នោះ​។ ផ្ទះ​ប្រមាណ​ជា​៥០​ខ្នង​ក្នុង​ទីក្រុង​នោះ​ត្រូវ​បាន​ទឹកជំនន់​បំផ្លាញ​។ មនុស្ស​ច្រើន​នាក់​ក្នុង​ក្រុង​នេះ​អាច​នៅ​ជាប់​ក្នុង​ភក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ