ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Meta ដើរ​តាម​គន្លង​ក្រុមហ៊ុន Twitter ដំណើរការ​សេវាកម្ម​ជាវ​ប្រចាំខែ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Meta (Meta Platforms) កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Meta (Meta Platforms) កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា ខ្លួន​កំពុង​សាកល្បង​សេវាកម្ម​ជាវ​ប្រចាំខែ ដែល​មានឈ្មោះ​ថា «Meta Verified» ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ផ្ទៀងផ្ទាត់​គណនី​ពួក​គេ ដោយ​ប្រើ​លេខ​សម្គាល់​រដ្ឋាភិបាល និង​ទទួល​បាន​សញ្ញា​ពណ៌​ខៀវ (Verified) ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​បង្កើត​ភាព​រីក​ចម្រើន​នៃ​មាតិកា​របស់​ខ្លួន ព្រមទាំង​កសាង​ទំនាក់ទំនង​កាន់តែ​ធំ និង​ល្អ​ប្រសើរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។

កញ្ចប់​សេវាកម្ម​ជាវ​សម្រាប់​បណ្តាញ​សង្គម Instagram និង Facebook ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ រួម​បញ្ចូល​ទាំង​ការ​ការពារ​បន្ថែម​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ ដែល​វា​នឹង​មាន​តម្លៃ​ចាប់ពី ១១.៩៩​ដុល្លារ​ក្នុង​មួយ​ខែ នៅ​លើ​គេហទំព័រ (Web) ឬ ១៤.៩៩​ដុល្លារ​ក្នុង​មួយ​ខែ លើ​ប្រព័ន្ធ​ប្រត្តិកា​រណ៍ iOS និង Android​។

Meta Verified នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ក្នុង​ស​ប្តា​ហ៍​នេះ ដោយ​មានការ​បើក​ដំណើរការ​ជា​បណ្តើរ​ៗ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដែល​ត្រូវ​អនុវត្ត​តាម​។ ការ​ផ្លាស់​ប្តូរ​របស់​ក្រុមហ៊ុន Meta គឺជា​ដើរ​តាម​គន្លង​ក្រុមហ៊ុន Twitter, Inc. សម្រាប់​បណ្តាញ​សង្គម Twitter ដែល​បាន​ប្រកាស​កាលពី​ខែ​មុន​ថា Twitter Blue នឹង​មាន​តម្លៃ​១១​ដុល្លារ​ក្នុង​មួយ​ខែ​។

កន្លង​មក លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស Facebook ធ្លាប់​បាន​និយាយ​ថា លោក​គ្រោង​នឹង​ដាក់​ដំណើរការ​ផលិតផល​ថ្មី​ជា​ច្រើន ដែល​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​អ្នក​បង្កើត​ឱ្យ​មាន​ផលិតភាព និង​ការ​ច្នៃប្រឌិត​កាន់តែ​ច្រើន ចំ​ពេល​ដែល​មានការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ចំណាយ ដែល​ទាក់ទង​នឹង​ការ​គាំទ្រ​បច្ចេកវិទ្យា​ដ៏​ធំ សម្រាប់​មូលដ្ឋាន​អ្នក​ប្រើប្រាស់​។

ដោយឡែក កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​ទៀត​ដូច​ជា Snapchat របស់​ក្រុមហ៊ុន Snap Inc. និង​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​បំផុត Telegram បាន​បើក​ដំណើរការ​សេវាកម្ម​ជាវ​ប្រចាំ​រួច​ទៅ​ហើយ កាលពី​ឆ្នាំ​មុន ដែល​ជា​ប្រភព​ចំណូល​ថ្មី​ដ៏​សំខាន់​បំផុត​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ