ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​ប្រកាស​កែសម្រួល​សមាភាព​ក្រុមការងារ​គណបក្ស​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រសៀល​ម៉ោង​០២​និង​០០​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​សាល​ប្រជុំ​គណបក្ស​ប្រជាជន​ក្រុង​បាត់ដំបង មាន​កិច្ចប្រជុំ​ប្រកាស​កែសម្រួល​សមាភាព​ក្រុមការងារ​គណបក្ស​ប្រជាជន​សង្កាត់ និង​ភូមិ​ទាំង​៨ ក្នុង​សង្កាត់​រតនៈ ដែល​មាន​សមាជិក​ចូលរួម​ចំនួន​១៤៩​នាក់ ក្រោម​អធិបតីភាព​លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​រតនៈ ដើម្បី​រៀបចំ​កែសម្រួល​សមាជិក​ថ្មី ពង្រឹង​បន្ថែម​ទៀត ត្រៀម​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក សេង ថា​ប៊ី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ភូមិ​រំចេក​៥ បាន​ឡើង​អាន​សេចក្តី​ប្រកាស កែសម្រួល​សមាជិក សមាជិកា ត្រូវ​រៀបចំ​ថ្មី​ចំនួន​១៤៩​នាក់​នេះ ដោយ​តម្រូវ​តាម​ការ​ខ្វះចន្លោះ​របស់​ប្រជាពលរដ្ឋ ដែល​កន្លង​មក​ចុះ​ជួយ​ក្នុង​ផ្នែក​ជីវភាព ជម្រក​ក្នុង​ការ​រស់នៅ​មិន​បាន​គ្រប់គ្រាន់​សព្វគ្រប់​ផ្សេង​ៗ​ទៀត ដោយ​មានការ​ឯកភាព​ពី​សមាជិក​ទាំងអស់ និង​យល់ព្រម​សម្រេច​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​រតនៈ​ផង​ដែរ ទើប​ចេញ​សេចក្តី​ប្រកាស​ក្នុងថ្ងៃនេះ​តែ​ម្តង ។

លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​សង្កាត់​រតនៈ​បាន​ថ្លែង​ថា ៖ ទីតាំង​ភូមិសាស្ត្រ​ភូមិ​ទាំង​៨ មាន​លក្ខ​ណះ​ខុស​ៗ​គ្នា ដែល​ភាគច្រើន​ក្រុមការងារ​យើង​មិន​បាន​ចុះ​ទៅ​ដល់ និង​ដោះស្រាយ​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា បណ្តាល​ឲ្យ​មានការ​ថ្នាំងថ្នាក់​ខ្លះ​ៗ ចំពោះ​បងប្អូន​ដែល​យើង​មិន​បាន​ទៅ​ដល់ ព្រោះ​ភាគច្រើន​នៅ​ក្នុងភូមិ​ខ្លះ​ជួប​ការ​លំបាក​ខ្លាំង​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​ផ្ទះ​ស្នាក់​នៅ​ដោះស្រាយ​មិន​ទាន់​តាម​ពេលវេលា ផ្លូវថ្នល់​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ស្រួល​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​របស់​គាត់ សម្រាប់​ចុះ​ដល់​ខ្នង​ផ្ទះ​ផ្ទាល់​របស់​គាត់​នៅឡើយ ហើយ​សង្ឃឹមថា ការ​រៀបចំ​កែសម្រួល​ក្រុមការងារ​បន្ថែម​ជា​ថ្មី​នេះ គឺ​អាច​ធានា​បាន​មួយ​កម្រិត​ទៀត ជួយ​សម្រួលការ​លំបាក​របស់​បងប្អូន​ដែល​សេសសល់ កុំ​ឲ្យ​ជួប​ការ​លំបាក​ដូច​ពេល​មុន​ៗ​ទៀត ៕