ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ករណី​ជីតា​ចិត្តដាច់​ផ្តាច់​សង្ខារ​ចៅ​ខ្លួនឯង​គ្មាន​ប្រណី​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

លោក លី សូ​ដា​ណែ​ត ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​ជីតា​ម្នាក់​ដែល​បាន​កាច់​បំ​.​បាក់​.​ក​ចៅ​របស់​ខ្លួន ព្រោះតែ​

ខេត្តសៀមរាប ៖ លោក លី សូ​ដា​ណែ​ត ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​ជីតា​ម្នាក់​ដែល​បាន​កាច់​បំ​.​បាក់​.​ក​ចៅ​របស់​ខ្លួន ព្រោះតែ​ខឹង​ជាមួយនឹង​ចៅ​ប្រាប់​មិន​ស្តាប់ រឿង​លូកដៃ​ចូល​ព្រី​ភ្លើង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​។

បុរស​ជា​ជីតា​ខាងលើ​នេះ​មានឈ្មោះ ថ្ម ក្រាក់ អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ «​ឃា​.​ត​កម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង​ជន​រង​គ្រោះ​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ស្រះ​ទឹក ស្ថិត​ក្នុងភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​។ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ យោង​តាម​ដីកា​សន្និដ្ឋាន បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ លេខ​១៨៤ អ​.​យ​.​ឈ​. ចុះ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។

បើ​តាម​លោក​ឧត្តមសេនីយ៍ ភឹង ចិន្តា រ៉េ​ត ស្នងការ​រង​នគរបាល​ទទួល​ផែន​បទល្មើស​ព្រហ្ម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ថ្ម ក្រាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ជាក់ស្តែង​ករណី​ឃា​.​ត​កម្ម កើតហេតុ​កាលពី​វេលា​ម៉ោង ១៦​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។

ដោយ​មានការ​សង្ស័យ​ទៅ​លើ​ឈ្មោះ ថ្ម ក្រាក់ ដែល​ត្រូវជា​ជីតា​របស់​ជន​រង​គ្រោះ​ឈ្មោះ រតនា ភេទ​ប្រុស អាយុ​៣​ឆ្នាំ ដែល​ឪពុក​ម្តាយ​ទៅ​ធ្វើការ​សំណង់​នៅ​ភ្នំពេញ ហើយ​បាន​ផ្ញើ​កូន​ឱ្យ​នៅ​ជាមួយ​ជីដូន​ជីតា​។ ហើយ​ចំពោះ​មូលហេតុ គឺ​ជីតា​ខឹង​ចៅ​លេង​ព្រីង​ភ្លើង​ជា​រៀង​រាល់ដង​។

បច្ចុប្បន្ន ចៅក្រម​ស៊ើបសួរ​សម្រេច​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ហើយ​។

គួរ​រំលឹក​ថាពុទ្ធោ​! ស្ទើរ​ស្លុតចិត្ត ពេល​ស្តាប់​ចម្លើយ​សារ​ពី​ជីតា​អំពី​មូលហេតុ​ដែល​ចៅប្រុស​ស្លា​.​ប់​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ