ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្ទើរ​ស្លុតចិត្ត ពេល​ស្តាប់​ចម្លើយ​សារ​ពី​ជីតា​អំពី​មូលហេតុ​ដែល​ចៅប្រុស​ស្លា​.​ប់​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់​ដែល​ត្រូវជា​ជីតា ព្រោះតែ​ខឹង​ជាមួយនឹង​ចៅ​ដែល​លូក​ព្រី​ភ្លើង ក៏​ចាប់​វា​.​យ នឹង​កា​.​ច់​.​ក បណ្តាល​ឱ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង រួច​យក​ក៏​ស​.​ព​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ស្រះ​ទឹក រួច​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ព្រងើយ ហើយ​ត្រូវ​បាន

ខេត្តសៀមរាប ៖ បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់​ដែល​ត្រូវជា​ជីតា ព្រោះតែ​ខឹង​ជាមួយនឹង​ចៅ​ដែល​លូក​ព្រី​ភ្លើង ក៏​ចាប់​វា​.​យ នឹង​កា​.​ច់​.​ក បណ្តាល​ឱ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង រួច​យក​ក៏​ស​.​ព​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ស្រះ​ទឹក រួច​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ព្រងើយ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល ការិយាល័យ​ជំនាញ​យក​មក​សួរនាំ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

បើ​តាម​លោក​ឧត្តមសេនីយ៍ ភឹង ចិន្តា រ៉េ​ត ស្នងការ​រង​នគរបាល​ទទួល​ផែន​បទល្មើស​ព្រហ្ម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ថ្ម ក្រាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ជាក់ស្តែង​ករណី​ឃា​.​ត​កម្ម ដែល​កើតហេតុ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១៨​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​ក្មេង​លង់​ស្រះ​ទឹក នៅ​ត្រង់​ចំណុច​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។ ហើយ​ក្មេង​រង​គ្រោះ​ឈ្មោះ តាំ រតនា ភេទ​ប្រុស អាយុ​ជាង​២​ឆ្នាំ​។ ដោយ​មានការ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ក៏​បាន​ណែនាំ​ដល់​ក្រុម​គ្រួសារ​រក្សា​សាកស​.​ព​ទុក​មើល ដើម្បី​សុំ​ឱ្យ​សមត្ថកិច្ច​នគរបាល​ជំនាញ និង​គ្រូពេទ្យ​ចុះ​ពិនិត្យ ឱ្យ​បាន​ច្បាស់លាស់​តាម​នីតិវិធី​ច្បាប់​សិន​។

លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក​បានឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ការិយាល័យ​ប​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ក្រុម​គ្រូពេទ្យ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ដល់ទី​ទាំង​ខាងលើ​ពិនិត្យ​សាកស​.​ព​ក្មេង​រង​គ្រោះ និង​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ នៅ​ត្រង់​ចំណុច​ស្រះ​ទឹក ស្ថិត​នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ក្មេង​រង​គ្រោះ​ប្រហែល​២៥០​ម៉ែត្រ​។

លោក​បញ្ជាក់​បន្ត​ថា បន្ទាប់​ពី​ពិនិត្យ​លើស​.​ព​ក្មេង​រង​គ្រោះ ឃើញ​ថា ក្មេង​រង​គ្រោះ​មាន​សភាព​បាក់​.​ក​, មាន​ស្នាម​ជាំ​ក្រោម​ត្រចៀក​ខាងស្តាំ​, ឆ្អឹង​ស្មា​ទាំង​សងខាង​ភ្លាត់​ចេញពី​គ្នា​, ស្នាម​ជាំ​ក្រោម​ឆ្អឹង​ជំនី​ខាងស្តាំ និង​មាន​លាមក​ចេញ​តាម​រន្ធ​គូទ​ទៀត​។ ដោយ​មានការ​សង្ស័យ​ទៅ​លើ​ឈ្មោះ ថ្ម ក្រាក់ ដែល​ត្រូវជា​ជីតា​របស់​ជន​រង​គ្រោះ កម្លាំង​យើង​បាន​នាំ​ខ្លួន​ឈ្មោះ ថ្ម ក្រាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ យក​មក​ធ្វើការ​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​តែ​ម្តង ។

លោក​បញ្ជាក់​ទៀត​ថា ពេល​សាកសួរ​នោះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​ជ្រុលដៃ​ស​ម្លា​.​ប់​ជន​រង​គ្រោះ​ខាងលើ​ពិតមែន ព្រោះ​ខឹង​រូបគេ​លូក​ព្រី​ភ្លើង​លេង កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​។ ពេល​នោះ​ចៅប្រុស​បាន​យកដៃ​ទៅ​លូក​ព្រី​ភ្លើង​ក្នុងផ្ទះ​បណ្តាល​ឱ្យ​ឆក់ កន្ត្រាក់ដៃ​ស្រែកយំ ស្រប​ពេល​ដែល​ខ្លួន​នឿយហត់​នឹង​ការងារ​ផង អស់កម្លាំង​ផង ធ្វើ​ឱ្យ​កើត​ចិត្ត​ខឹង​ក៏​បាន​យក​ខ្សែភ្លើង​ក្បែរ​នោះ​វា​.​យ​ទៅ​លើ​ចៅ​ចន្លោះ​ដង​.​ក​ចំនួន​២​ខ្សែភ្លើង និង​និយាយ​ទៅ​កាន់​គេ​ថា «​អា​.​ឯង​ឈប់​យកដៃ​មក​លូក​ព្រី​ភ្លើង​លេង​ទៀត ប្រយ័ត្ន​ឆក់​ងា​.​ប់​»​។

ប្រភព​ដដែល​បន្ត​ថា ជាក់ស្តែង​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់​ពី​ខ្លួន​ចូល​ទៅ​ក្នុងផ្ទះ​ដេក​លេង​ទូរស័ព្ទ​ជាមួយ​ចៅ លុះដល់​វេលា​ម៉ោង​ប្រហែល​១៦​និង​០០​នាទី​រសៀល ចៅប្រុស​ក៏​បាន​ទំលាក់​ទូរស័ព្ទ​ចោល ហើយ​យកដៃ​ទៅ​លូក​លេង​ព្រី​ភ្លើង​ដូច​ថ្ងៃមុន​ទៀត ហើយ​គាត់ (​ជីតា​) ក៏​ចាប់​កន្ត្រាក់​ខ្សែភ្លើង​ចេញពី​ដៃ​របស់​គេ ព្រោះ​ខ្លាច​ឆក់​។ ដោយសារ​តែ​មាន​កំហឹង​ខឹង​ផង គាត់​ក៏​បាន​យក​ខ្សែភ្លើង​បត់​ជា​ពីរ រួច​វា​.​យ​លើ​ដងខ្លួន​របស់​ចៅ​ចំនួន​២​ខ្សែភ្លើង ហើយ​គេ​ក៏​បាន​ស្រែកយំ ពេល​នោះ​ខ្លួន​ក៏​បាន​ទះ​ចំ​ក្រោម​ថ្គាម និង​ដង​.​ក​របស់​គេ​ផ្នែក​ខាងស្តាំ​មួយ​ទំហឹង​ទៀត​ធ្វើ​ឱ្យ​គេ (​ចៅ​) នៅ​តែ​យំ​ខ្លាំង​ឡើង​ៗ​។ ខ្លួន (​ជន​ដៃដល់​) ក៏​យកដៃ​ទាំង​សងខាង​ចាប់​ក្បាល​របស់​គេ រួច​មួល​បង្វិល​ទៅ​ផ្នែក​ខាងឆ្វេង​បន្តិច ហើយ​លើក​បោះ​ទៅ​លើ​កម្រាលពូក ដោយ​ពុំ​បានដឹង​ថា តើក​.​របស់​គេ​បាន​បាក់​ដែរ​ឬ​អត់​នោះ​ទេ? ព្រោះ​គេ​នៅ​មាន​សម្រែក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្រប​ពេល​នោះ រូបគេ​ក៏​យកដៃ​ទាំង​សងខាង​សូក​ចាប់ដៃ​របស់​ជន​រង​គ្រោះ​​ទាំង​សងខាង ចំណុច​ក្រោម​ក្លៀក​កន្ត្រាក់​ឡើង​លើ ហើយ​បោះ​ទៅ​លើ​កម្រាលពូក ដែល​មាន​ចម្ងាយ​ពី​ខ្លួន​ប្រហែល​១,៥​ម៉ែត្រ ភ្លាម​ៗ​នោះ​គេ​ក៏​សន្លប់​បាត់​សម្លេង​ឈឹង ពេល​ស្ទាប​មើលឃើញ​ថា ចៅប្រុស​នៅ​មាន​ដង្ហើម​។ ហើយដោយ​មានការ​ភ័យ​ខ្លាច​អ្នក​ផ្ទះ និង​អ្នក​ជិតខាង​ដឹង​រឿង ទើប​លើក​បី​ចៅ​ដោយ​ប្រើ​ដៃ​ខាងស្តាំ​ទ្រ​ផ្នែក​ខាងក្រោម និង​ដៃ​ខាងឆ្វេង​ទប់​ត្រកង​ក្បាល​ជន​រង​គ្រោះ​ឱ្យ​កើយ​លើ​ស្នា​ខាងស្តាំ រួច​យក​ទៅ​ទំលាក់​នៅ​ក្នុង​ទឹកស្រះ ដែល​ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២៥០​ម៉ែត្រ បន្ទាប់​​មក​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ធម្មតា​ដូច មិន​មាន រឿង​អ្វី​កើតឡើង​។

ប្រភព​ដដែល​បន្ត​ថា លុះ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្រាប់តែ​ប្រពន្ធ​ផ្អើល​ឆោឡោ​ថា «​បាត់​ចៅ​» រូបគេ​ក៏​ដើរ​ជួយ​រក និង​សំដៅ​ទៅ​ស្រង់​ចៅ​ចេញពី​ទឹកស្រះ ហើយ​យក​មក​ផ្ទះ​វិញ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ រីឯ​ស​.​ព​ក្មេង​ប្រុស​រង​គ្រោះ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ