ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿន​រថយន្ត​សា​មុ​យ​ព្រលះ​រ៉ឺ​ម៉ក​ពីក្រោយ​ស្លា.ប់​បី​នាក់​របួសធ្ងន់​ស្រាល​បី​នាក់

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ រថយន្ត​សា​មុ​យ​គ្លីនិក​ឯកជន​នៅ​ស្រុក​កំពង់ត្រាច​បាន​បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លា.ប់​មនុស្ស​បី​នាក់​ភ្លាម​ៗ

ខេត្តកណ្ដាល ៖ រថយន្ត​សា​មុ​យ​គ្លីនិក​ឯកជន​នៅ​ស្រុក​កំពង់ត្រាច​បាន​បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​បី​នាក់​ភ្លាម​ៗ និង​របួសធ្ងន់​ស្រាល​បី​នាក់​ទៀត កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​២៩​និង​៣០ នៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់ហ្លួង ស្រុក​ព​ញ​ឮ ខេត្តកណ្តាល ។ ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​សា​មុ​យ​បង្កហេតុ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ស្តា​រិច ពណ៌​ស​ឆ្នូត​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ២A-១៣១៧ ជា​រថយន្ត​សា​មុ​យ​គ្លីនិក តែ​វ​ណ្ណា នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដែល​ត្រឡប់​មក​ពី​ដឹក​អ្នកជម្ងឺ​ទៅ​ភ្នំពេញ​បើក​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ពេញទំហឹង​ពីក្រោយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​(​តុ​ក​ៗ)​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​ផ្សារ​៦​នាក់​បណ្ដាល​ឱ្យ​ស្លាប់​បី​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បណ្ដាល​​ឱ្យ​របួសធ្ងន់​ស្រាល​បី​នាក់​ទៀត ដែល​អ្នក​ទាំងអស់​គ្នា​ជិះ​រ៉ឺ​ម៉ក​ចេញពីផ្ទះ​ទៅ​ផ្សារ​ក៏​បាន​ជួប​គ្រោះថ្នាក់​បែប​នេះ ។ ក្រោយ​ពី​កើតហេតុ​ភ្លាម​អ្នកបើកបរ​រថយន្ត​បាន​ចត​រថយន្ត​ទុក​ចោល​ហើយ​រត់គេច​ខ្លួន​បាត់ ។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាល​មក​ពី​រថយន្ត​សា​មុ​យ​បង្កហេតុ​បើកបរ​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ មធ្យ​បាយ​ទាំង​សងខាង​នេះ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕