រឿងរ៉ាវប្លែកៗកើតឡើងនៅលើពិភពលោក
១០-ទន្សាយសែនចេះលោតឡើងលើខ្នងចៀមគេចពីទឹកជំនន់
ទន្សាយតូចមួយក្បាលគេចពីទឹកជំនន់ដោយលោតទុំលើខ្នងចៀមនៅប្រទេសនូវ៉ែលសេឡង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ កក្កដា ២០១៧ ។
១០-ទន្សាយសែនចេះលោតឡើងលើខ្នងចៀមគេចពីទឹកជំនន់
ទន្សាយតូចមួយក្បាលគេចពីទឹកជំនន់ដោយលោតទុំលើខ្នងចៀមនៅប្រទេសនូវ៉ែលសេឡង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ កក្កដា ២០១៧ ។
១-អនាគតនឹងមានយន្តហោះដឹកអ្នកដំណើរលឿនជាងសំឡេង
អង្គការNASAបញ្ជាក់ថាទៅថ្ងៃអនាគតនឹងជួយឱ្យការធ្វើដំណើរបានឆាប់ដោយយន្តហោះល្បឿនលឿនជាងសំឡេង និងមានសុវត្ថិភាព ។
២-ទឹកកករលាយអាចប៉ះពាល់ដល់ក្រុងធំៗនៅលើលោក
ក្រុមអ្នកវិទ្យាសា ស្ត្របារម្ភពីស្ថានភាពទឹកកករលាយនៅតំបន់ហ្គ្រីនលែន អាចបង្កឱ្យមានទឹកជំនន់ កម្រិតទឹកឡើងខ្ពស់ក្នុងដំណាច់សតវត្សនេះ ធ្វើឱ្យទីក្រុងនានាលិចលង់ ពិសេសមានក្រុងម៉ៃអាមី សហរដ្ឋអាមេរិក ក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងក្រុងសៀងហៃ ប្រទេសចិន ។
៣-ការលិចលង់នៅឥណ្ឌាអ្នកស្លាប់កើនជាង១២០នាក់
យ៉ាងហោចមានអ្នកស្លាប់ជាង១២០នាក់ កើតឡើងដោយសារការលិចលង់ និងបាក់ដីនៅភាគខាងត្បូង ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៦ កក្កដា ២០១៧ ។
៤-ភ្លៀងជន់លិចនៅខេត្តបុរីរ៉ាំប្រទេសថៃ
ព្យុះនៅថៃបង្កឱ្យមានភ្លៀងធ្លាក់នៅតំបន់ជាច្រើនក្នុងខេត្តបុរីរាំុធ្វើឱ្យផ្ទះ និងសាលាជាច្រើនជន់លិច ហើយផ្លូវជាច្រើនពិបាកធ្វើចរាចរណ៍ ។
៥-អាកាសយានិកទាស់សំដីជាមួយនារីបម្រើលើយន្តហោះបង្កឱ្យជើងហោះហើរយឺត២ម៉ោង
ក្រុមហ៊ុនអាកាសចរណ៍«Delta Airlines »បានសុំទោសអ្នកដំណើរកាលពីថ្ងៃទី២៥ កក្កដា ២០១៧ក្រោយពីអាកាសយានិកឈ្លោះទាស់ទែងជាមួយនារីបម្រើលើយន្តហោះធ្វើឱ្យមានការយឺតយ៉ាវជាង២ម៉ោង ។
៦-ទូរទស្សន៍ចាស់ៗបោះចោល
បច្ចុប្បន្នបច្ចេកវិទ្យាបានកើនខ្ពស់ក្រុមហ៊ុននានាផលិតទូរទស្សន៍ទំនើបតម្រូវឱ្យទូរទស្សន៍ស៊េរី ចាស់ៗត្រូវពលរដ្ឋគរទុកចោល និងជាផ្នែកមួយប៉ះពាល់ដល់បរិស្ថាននៅប្រទេសជប៉ុន ។
៧-សាច់ដុះនៅគុម្ពត្រចៀកទម្ងន់១៨គីឡូក្រាម
បុរសជនជាតិអាមេរិកម្នាក់ ដុះសាច់នៅគុម្ពត្រចៀកប្រហែល១២ឆ្នាំមុន កើតឡើងដោយសារមុតឡាមកោរពុកមាត់បង្កឱ្យកើតដំបៅ និងដុះសាច់ជាង១៨គីឡូក្រាម បច្ចុប្បន្នបានវះកាត់ ។
៨-លួចបំផ្លាញវីយូ៉ឡុងចំនួន៥៤មានតម្លៃ១លានយ៉េន
ស្ត្រីជប៉ុនអាយុ៣៤ឆ្នាំម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនក្រោយពីទទួលការចោទប្រកាន់ថា លួចចូលផ្ទះអតីតប្តីអាយុ៦២ឆ្នាំ រួចបំផ្លាញវីយូ៉ឡុងចំនួន៥៤ មានតម្លៃសរុប១លានយ៉េនជប៉ុន ។
៩-យកពស់វែកដាក់ក្នុងកំប៉ុងលួចឆ្លងដែន
បុរសអាមេរិកម្នាក់ត្រូវចាប់ខ្លួន ក្រោយពីរូបគេព្យាយាមលួចនាំចូលពស់វែកទាំងរស់ចំនួន៣ក្បាល ដោយលាក់ទុកក្នុងកំប៉ុងពីប្រទេសបារាំង ។
១០-ទន្សាយសែនចេះលោតឡើងលើខ្នងចៀមគេចពីទឹកជំនន់
ទន្សាយតូចមួយក្បាលគេចពីទឹកជំនន់ដោយលោតទុំលើខ្នងចៀមនៅប្រទេសនូវ៉ែលសេឡង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ កក្កដា ២០១៧ ៕
ចែករំលែកព័តមាននេះ