នៅប៉ៃលិន ឥឡូវ មានកន្លែងកែច្នៃស្វាយ និងមៀន
- ប៉ៃលិន
ខេត្តប៉ៃលិន៖ ដើម្បីភាពកក់ក្តៅ និងយល់ ដឹងអំពីសុខទុក្ខ ក៏ដូចជាការលំបាករបស់ប្រជាកសិករនៅតាមមូលដ្ឋាន ទើបរហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកស្រី…
ខេត្តប៉ៃលិន៖ ដើម្បីភាពកក់ក្តៅ និងយល់ ដឹងអំពីសុខទុក្ខ ក៏ដូចជាការលំបាករបស់ប្រជាកសិករនៅតាមមូលដ្ឋាន ទើបរហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកស្រី…
ខេត្តប៉ៃលិន៖ ដើម្បីភាពកក់ក្តៅ និងយល់ ដឹងអំពីសុខទុក្ខ ក៏ដូចជាការលំបាករបស់ប្រជាកសិករនៅតាមមូលដ្ឋាន ទើបរហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរជំនាញ ចុះពិនិត្យការដាំដុះ និងកែច្នៃផលដំណាំមៀន និងកសិផលផ្លែស្វាយកែវរមៀត ប្រជាពលរដ្ឋតាមសហគមន៍ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះកសិផល បន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ។ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំំថ្ងៃ។ លោកជំទាវបានបន្តថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី។
ជុំវិញការលើកទឹកចិត្តឱ្យមានការដាំដុះនេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប៉ៃលិនបានលើកឡើងថា បច្ចុប្បន្នទីផ្សារផ្លែមៀន និងស្វាយកែវរមៀត ដាំបាន គឺឈ្មួញកណ្តាលប្រមូលទិញយក ក្នុងតម្លៃសមរម្យ មិនខ្ពស់ពេក ឬទាបពេកនោះទេ។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ កាត់បន្ថយការប្រើជីគីមី ដោយផ្តល់ជាជីកំប៉ុស និងថវិកាមួយចំនួន សម្រាប់អ្នកដាំដំណាំខាងលើផងដែរ ខណៈមានការវេចខ្ចប់ នៅក្នុងខេត្តប៉ៃលិន ដើម្បីនាំយកទៅលក់នៅក្រៅប្រទេស៕ ដោយ៖ នីយ៉ា
ចែករំលែកព័តមាននេះ