ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី តែងខ្លួនជាប្រុស និងបក្សពួកវាយប្លន់ម៉ូតូ ពេលយប់ ត្រូវនគរបាលខណ្ឌដង្កោ ចាប់ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្រ្តីតែងខ្លួន ជាប្រុសម្នាក់ រួមនិងបក្សពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការ​ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពជិះម៉ូតូ តាមកៀរស្ទាក់វាយប្លន់ យកម៉ូតូ ១គ្រឿង…

ភ្នំពេញ៖ ស្រ្តីតែងខ្លួន ជាប្រុសម្នាក់ រួមនិងបក្សពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការ​ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពជិះម៉ូតូ តាមកៀរស្ទាក់វាយប្លន់ យកម៉ូតូ ១គ្រឿង ពីស្រ្តីម្នាក់ ដែលជាអ្នកភូមិជាមួយគ្នា បានសម្រេច កាលពីថ្ងៃទី១៤កុម្ភៈ។ ការចាប់ខ្លួននោះ បានធ្វើឡើង កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ​ហើយជនសង្ស័យ ដែលត្រូវចាប់ខ្លួន ទី១/ឈ្មោះ ប៉ែន សុដារ៉ាត់ គឺជាស្រី តែងខ្លួនជាប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ ទី២/ឈ្មោះ មាស សុខឌី ហៅ ឌី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍​សែនជ័យ។ រីឯទី៣/កំពុងរត់គេចខ្លួនឈ្មោះ ឆៃ ភេទប្រុស អាយុ ២៣ឆ្នាំ​។

ដោយឡែក ស្រ្តីរងគ្រោះ ឈ្មោះ សុខ លីណា អាយុ ៣២ឆ្នាំ មុខរបរកម្មករដឹកជញ្ជូនមានទីលំនៅ​ផ្ទះលេខ២៨X ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។បាត់បង់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-1578​។

នគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ២២ និង ៤៥នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រ្តីរងគ្រោះ ​រួមជាមួយមិត្តភក្ដិម្នាក់ទៀត ឈ្មោះ ថា សៀកម៉េង ភេទស្រី អាយុ២៨ឆ្នាំ បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះតាមផ្លូវបេតុង ៣០ម៉ែត្រ ទៅទិញផ្លែឈើ នៅផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ លុះពេលទៅដល់ត្រង់ចំណុចជិត​ពន្ធនាគារ PJ ស្ថិតនៅក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែជនសង្ស័យ ដែលជាស្ត្រី តែងខ្លួនជាប្រុស ឈ្មោះ ប៉ែន សុដារ៉ាត់ ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគី ស្មាស់ ១គ្រឿង ពណ៌សលាយ​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-8635 ដេញតាមកៀរ និងស្ទាក់ឲ្យជនរងគ្រោះឈប់​។

ប្រភពដដែល បានប្រាប់​បន្តទៀតថា ចំណែកបក្សពួក ២នាក់ទៀត ឈ្មោះ មាស សុខឌី ហៅ ឌី និងឈ្មោះ ឆៃ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា Beat ឌុបគ្នា ទៅឈប់ក្បែរ។ បន្ទាប់មក ជនសង្ស័យ​ទាំង ៣នាក់នោះ បានចុះពីលើម៉ូតូ រួចធ្វើសកម្មភាពវាយទាត់ធាក់ទៅលើស្រ្តីរងគ្រោះ​ បណ្តាល​ឲ្យស្ត្រីរងរបួស ហើមជាំក្រោមភ្នែកខាងស្តាំ និងហើមខ្នងខាងឆ្វេង រួចដណ្ដើមយកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល​។

នគរបាលខាងលើ បាន​បន្តទៀតថា ស្រ្តីរងគ្រោះ រួមនិងមិត្តភក្តិ បានស្គាល់ក្រុមជនសង្ស័យ ព្រោះជាអ្នកររស់នៅក្នុងភូមិជាមួយគ្នា ជាពិសេសស្គាល់ច្បាស់ជាងគេ គឺជនសង្ស័យស្រីតែងខ្លួនជាប្រុសនោះតែម្ដង។ រីឯជនសង្ស័យ ក៏បានស្គាល់ជនរងគ្រោះដូចគ្នាដែរ។ ប៉ុន្តែនៅតែវាយប្លន់ទៀត។

ក្រោយមក ស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ហើយលោកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ​។ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២ និង ៣០នាទីរសៀល ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យស្រីតែងខ្លួនជាប្រុស និងបក្សពួកម្នាក់។ បន្ទាប់មក បាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីកសាងសំណុំរឿង បញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់។ ចំណែកម្នាក់ទៀត កំពុងគេចខ្លួននៅឡើយ៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ