ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែកុម្ភៈ ប្រជាពលរដ្ឋបានប្រទះឃើញសា.ក.ស.ពមានសភាពស្អុយរលួយដោយមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅចំណុចអូរគៀប ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។
![Picture]()
លោកវរសេនីយ៍ត្រី រិន ឡឹប នាយប៉ុស្តិ៍ឃុំស្លក្រាមបានឱ្យដឹងថា នៅចន្លោះម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ ឈ្មោះឡុង គឹមឡាង ភេទប្រុស អាយុ១៨ ត្រូវជាកូនឈ្នួលដាំបាយឱ្យតៃកុងអែសស្ការបស់ឈ្មោះព្លេន សាលឿន បានប្រទះឃើញមនុស្សស្លា.ប់ម្នាក់ដោយមានសភាពស.ពរលេះរលួយសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ ស.ព មានភេទប្រុស អាយុចន្លោះ៥០ទៅ៦០ឆ្នាំ ស្លៀកខោកីឡាពណ៌ ខៀវឆ្នូតពណ៌ក្រហម អាវដៃវែងការ៉ូពណ៌ស-ខ្មៅ ។
![Picture]()
លោកនាយប៉ុស្តិ៍ឃុំស្លក្រាមបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសា.ក.ស.ពមានការចូលរួមពីលោកហឿង សរ ពេទ្យមណ្ឌលសុខភាពឃុំស្លក្រាម លោកវរ:សេនីយ៍ត្រី សៀង សុំ នាយផ្នែកយុត្តិធម៍ លោកអនុសេនីយ៍ឯក កាន សំអូននាយរងផ្នែកពិនិត្យវិភាគ អាជ្ញាធរមូលដ្ឋាន ។
![Picture]()
យោងតាមការត្រួតពិនិត្យសា.ក.ស.ព សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លា.ប់ដោយសារ ដាច់បាយដាច់ ទឹកបណ្ដាលឱ្យកើតខ្យល់មិនជាប់ពាក់ព័ន្ធនិងបទល្មើសឃាតកម្មនោះទេ ។ ដូច្នេះ បើបងប្អូនណាមានបាត់សមាជិកក្នុងក្រុមគ្រួសារដូចដែលមានភិនភាគខាងលើ សូមទំនាក់ទំនងកម្លាំងសមត្ថកិច្ច ។
ចែករំលែកព័តមាននេះ