ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ នាំ​មេ​តុងទីន​ម្នាក់ មក​ឆ្លើយ​បំភ្លឺ​ដំណើររឿង​ឆ​បោក និង​រំលោ.ភ​លើ​ទំនុកចិត្ត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ស្អែក​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​.​ស នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ ដែល​ជា​មេ​តុងទីន…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ស្អែក​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​.​ស នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ ដែល​ជា​មេ​តុងទីន មានឈ្មោះ ឡុ​ង រ៉ា​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ PJ ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​ដំណើររឿង​ពី​បទ​ឆ​.​បោក និង​រំលោភ​លើ​ទំនុកចិត្ត តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត ។

សូម​ជម្រាប​ថា លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រា​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មេ​តុងទីន​ម្នាក់ ដាក់​ពន្ធនាគារ​ព្រៃ​.​ស ជា​បណ្តោះអាសន្ន បន្ទាប់​ពី​លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង បាន​ធ្វើការ​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ពី​បទ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន ពាក់​ពន្ធ​ពី​បទ​.​ឆបោក និង​ចាយ​សែក​ស្អុយ ដែល​មាន​ទឹកប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សូម​ជម្រាប​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមករា កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​(​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​) ពោល​គឺ ឆបោក និង​ប្រើប្រាស់​មូលប្បទានប័ត្រ គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​) ។

ជនសង្ស័យ​ឈ្មោះ ឡុ​ង រ៉ា​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ការ​ចាប់ខ្លួន​មេ​តុងទីន​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង ជា​ការ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹ​ម ភា​រី ដែល​មាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ គឺ​លោកស្រី នួន មក​រា សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា សុំ​ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន បាន​លេង​ជាមួយ​គ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦) (​ដូច​មាន​ក្នុង​ឧ​បស​ម្ភ័​ន្ធ​ភ្ជាប់​) ហើយ​ដើមបណ្តឹង​ជា​កូន​តុងទីន​បាន​បង់ប្រាក់​គ្រប់​ចំនួន សរុប ៣២៧,១៦០​ដុល្លារ​អា​មេ​រិ​ក ដល់​ពេល​ត្រូវ​ដេញ​តុងទីន កើប​យក​ប្រាក់​នោះ​មក​វិញ ស្រាប់តែ​មេ​តុងទីន​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី បាន​ចេញ​មូលប្បទានប័ត្រ​មួយ​សន្លឹក ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែល​មាន​ទឹកប្រាក់​ចំនួន ២២៩,៦៦០​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ជំនួស និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​គ្រប់​ចំនួន​បន្ថែម​ទៀត ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ ត្រូវ​បើកប្រាក់​នោះ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា មូលប្បទានប័ត្រ​នេះ មិន​មាន​សាច់ប្រាក់​ទេ ហើយ​មេ​តុងទីន​បាន​ប្លុក​មូល​ប្ប​ទា​ប័ត្រ​នេះ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ទៀត​ផង ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មានកូន​តុងទីន​ជា​ច្រើន​នាក់​ទៀត ដែល​រង​គ្រោះ​ដោយសារ​មេ​តុងទីន​ពីរ​នាក់​ប្តី​ប្រពន្ធ​រូប​នេះ វេច​លុយ​រត់​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត ២​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​កូន​តុងទីន ដែល​រង​គ្រោះ​ទាំង​អស់នោះ បាន​និង​កំពង់​រៀបចំ​ឯកសារ​ពាក់​ពន្ធ ដើម្បី​ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់ ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន បន្តបន្ទាប់ ។

ដូច្នោះ​ក្នុង​នាម​ជា​ជន​រង​គ្រោះ ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា​ចាត់ការ​លើ​មេ​តុងទីន និង​ប្តី ទៅ​តាម​ផ្លូវច្បាប់ ។ ការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​មេ​តុងទីន​ឈ្មោះ ឡុ​ង រ៉ា​នី ចូល​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តំណាង​អយ្យការ​នេះ គឺ​តាម​ពាក្យបណ្តឹង​ទី​២ ហើយ​អាច​នៅ​មាន​ពាក្យបណ្តឹង​ជាប​បន្តបន្ទាប់​ទៀត ព្រោះ​មេ​តុងទីន​ជាប់​លុយ​គេ​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ