ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក្យ​សម្តី «​មិនបាច់​ស្រាវ​ខ្សែភ្លើង​» ផ្ទុះ​ជម្លោះ​​រហូត​បងប្រុស​ទាញ​ប៉័ងតោ​គប់​ប្អូន​ផ្អើល

1 ឆ្នាំ មុន
  • ប៉ៃលិន

បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ខណៈ​ទាស់ទែង​ពាក្យ​សម្តី​ជាមួយ​បងប្រុស​បង្កើត​តិចតួច ស្រាប់តែ​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ខណៈ​ទាស់ទែង​ពាក្យ​សម្តី​ជាមួយ​បងប្រុស​បង្កើត​តិចតួច ស្រាប់តែ​ជន​បង្ក​ទាញ​យក​កាំ​បិ​.​ត​ប៉័ងតោ​គប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​ប្អូន​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ដេរ​អស់​ជា​ច្រើន​ថ្នេរ​តែ​ម្តង​។ ហេតុការណ៍​បងប្រុស​បង្កើត​ទាញ​កាំ​បិ​.​ត​ប៉័ងតោ​គប់​ទៅ​លើ​ប្អូន​រង​របួសធ្ងន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ចម្ការ​ដាំ​បន្លែ ស្ថិត​ក្នុងភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ គី​ម ឈុ​ន​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ (​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជនសង្ស័យ​) ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ ត្រូវ​ចង្ការ​ដេរ​ចំនួន​៧​ថ្នេរ និង​របួស​ក​.​ដៃ​ខាងឆ្វេង​ដេរ​ចំនួន​៧​ថ្នេរ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ចំណែក​ជន​បង្ក​វិញ មានឈ្មោះ គី​ម ហុង​ស្រៀ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅផ្ទះ​ដាំ​បន្លែ​ជាមួយ​គ្នា (​ត្រូវជា​បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​)​។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​នេះ ជា​មុខសញ្ញា​ចាស់ ដោយ​លើក​ទី​១- កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ បាន​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ល្វា ករណី​គំ​រា​.​ម​ហិ​.​ង្សា និង​ដុត​ខ្ទម​ចោល​។ និង​លើក​ទី​២- កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ករណី​ដុត​ផ្ទះ​ប្រជាពលរដ្ឋ និង​ត្រូវ​បាន​ជន​រង​គ្រោះ​ដក​ពាក្យបណ្តឹង និង​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រហែល​០០​និង​២០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ជន​បង្ក​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ចម្ការ​បន្លែ និង​បាន​ដើរទៅ​ស្រាវ​ខ្សែភ្លើង​ជុំវិញ​ផ្ទះ រួច​ជន​រង​គ្រោះ​ប្រាប់​ថា «​មិនបាច់​ស្រាវ​ខ្សែភ្លើង​ទេ យប់​ហើយ​»​។ ពេល​នោះ ជន​បង្ក​បាន​ជេរ​ជន​រង​គ្រោះ រួច​និយាយ​ថា «​កុំ​ចេះ​រឿង​ប្ដី​ប្រពន្ធ​អញ​» ហើយ​ជន​បង្ក​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​តាម​ផ្លូវ​ខាងក្រោយ រួច​ដើរ​ចេញ​មក​វិញ ខណៈ​ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​ក្នុងផ្ទះ ភ្លាម​ៗ​នោះ​ជន​បង្ក​បាន​ទាញ​យក​កាំ​បិ​.​ត​ប៉័ងតោ​ដែល​នៅ​ក្នុងផ្ទះ​គប់​ទៅ​លើ​ជន​រង​គ្រោះ ត្រូវ​ចំ​ចង្ការ និង​ក​.​ដៃ​ខាងឆ្វេង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​ល្វា និង​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លុះ​រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៦​និង​២០​នាទី​ល្ងាច​ថ្ងៃខែ​ដដែល កម្លាំង​ផែន​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន សហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ៃលិន ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ កាំ​បិ​.​ត​ប៉័ងតោ​ចំនួន​០១​ដើម​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ